គណៈកម្មាធិការជនជាតិ ទើបរៀបចំសិក្ខាសាលាស្ទង់មតិយោបល់សម្រាប់ឯកសារពង្រាងអនុក្រឹត្យធ្វើវិសោធនកម្មលើមាត្រាមួយចំនួនរបស់អនុក្រឹត្យលេខ ០៥/២០១១/NĐ-CP ចុះថ្ងៃទី ១៤/០១/២០១១ របស់រដ្ឋាភិបាល ស្ដីពីការងារជនជាតិ។
ទិដ្ឋភាពក្នុងអង្គសិក្ខាសាលា។
យោងតាមអនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ អ៊ីថុង សេចក្ដីព្រាងអនុក្រឹត្យធ្វើវិសោធនកម្មនិងបំពេញបន្ថែមនូវមាត្រា កថាខ័ណ្ឌ ចំនួន២៣; បំពេញបន្ថែមនូវមាត្រាថ្មីចំនួន ២ ជំនួសនិងលុបចោលពាក្យកន្សោម ពាក្យឱ្យសម្របនឹងឯកសារច្បាប់ជាធរមាន។ ក្នុងនោះ ផ្ដោតសំខាន់ធ្វើវិសោធនកម្មក្នុងក្របខ័ណ្ឌកែតម្រូវ និងមុខសញ្ញាអនុវត្តឱ្យជាក់ច្បាស់ សង្ខេបខ្លី ធានាឱ្យសមស្រប រវាងឈ្មោះនិងក្របខ័ណ្ឌកែតម្រូវ និងខ្លឹមសាររបស់អនុក្រឹត្យ សមស្របជាមួយនឹងភារកិច្ចនិងសិទ្ធិប្រយោជន៍របស់រដ្ឋាភិបាលចំពោះការងារជនជាតិ; សមស្របជាមួយតួនាទី សិទ្ធិប្រយោជន៍និងកាតព្វកិច្ចរបស់ស្ថាប័ន អង្គការ បុគ្គលនីមួយៗនៅក្នុងប្រទេស; អង្គការ បុគ្គលនៅបរទេសជាមួយនឹងការងារជនជាតិ គោលនយោបាយជនជាតិ អភិបាលកិច្ចអំពីការងារជនជាតិ។ ធ្វើវិសោធនកម្មឱ្យច្បាស់បច្ចេកស័ព្ទមួយចំនួន ដូចជា៖ “ការងារជនជាតិ” “តំបន់ជនរួមជាតិភាគតិច” “តំបន់មានលក្ខណៈសេដ្ឋកិច្ច - សង្គមលំបាក និងលំបាកខ្លាំង” “គោលនយោបាយជនជាតិ”។ បំពេញបន្ថែមថ្មីនូវសេចក្ដីកំណត់ពី “កំណត់ព្រំដែនតំបន់ជនរួមជាតិភាគតិចតាមដំណើរការអភិវឌ្ឍន៍”។ ការធ្វើវិសោធនកម្មខ្លឹមសារពាក់ព័ន្ធដល់មហាសន្និបាតតំណាងបណ្ដាជនជាតិភាគតិច។ល។
ក្នុងអង្គសិក្ខាសាលា អ្នកតំណាងទាំងឡាយបានពិភាក្សានិងផ្ដល់យោបល់ដ៏មានតម្លៃជាច្រើន ជុំវិញខ្លឹមសារពាក់ព័ន្ធដល់វិសោធនកម្មក្នុងក្របខ័ណ្ឌកែតម្រូវ និងមុខសញ្ញាអនុវត្តក្របខ័ណ្ឌកែតម្រូវនិងខ្លឹមសាររបស់អនុក្រឹត្យ។ល។ មានមតិមួយចំនួនបានលើកឡើងថា ចំណុចខ្សោយបំផុតរបស់អនុក្រឹត្យ គឺបទប្បញ្ញត្តិជាហេតុធ្វើឱ្យសុពលភាពនិងប្រសិទ្ធភាពមិនទាន់ឆ្លើយតបតាមការរំពឹងទុក; គណៈកម្មការព្រាងឯកសារគប្បីស្រាវជ្រាវបន្ថែមនូវខ្លឹមសារ ពាក្យពេចន៍ដែលពាក់ព័ន្ធដល់សហប្រតិបត្តិការអន្តរជាតិ អត្ថន័យនៃសេចក្ដីកំណត់ពីអត្រាដើម្បីកំណត់តំបន់ជនរួមជាតិភាគតិច៕
យោង៖ cema.gov.vn-ថាច់ធី