ប្រចាំការនៅវត្តតាមុំ ឃុំឌិញហ្វា ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង ជាប្រធានគណៈកម្មការវត្ត- យ័ញសាង។ ពិសេសគឺក្នុងថ្ងៃបុណ្យប្រពៃណី ឬនៅពេលវត្តមានកសាងនូវសំណង់ផ្សេងៗជាដើម។
លោកពូយ័ញសាង
កាលវិភាគក្នុងមួយថ្ងៃរបស់លោកពូសាងសាង សាមញ្ញណាស់គឺ៖ ពេលព្រឹកទៅវត្ត ពេលរសៀលមកផ្ទះសម្រាកកាយ ដើម្បីព្រឹកថ្ងៃស្អែកទៅវត្តបំពេញកិច្ចការកុសល។ លោកពូសាង បង្ហើបឱ្យដឹង៖ “សព្វថ្ងៃ កូនចៅខ្ញុំធំអស់ហើយ ជីវភាពរស់នៅដោយឡែកក៏បានលំនឹង ទើបខ្ញុំមានពេលវេលាច្រើនដើម្បីទៅវត្តបំពេញកិច្ចការកុសល។ ម្យ៉ាងទៀត ខ្ញុំមានដីស្រែជាង២០កុង កូនប្រុសខ្ញុំទទួលធ្វើដើម្បីទុកឱ្យខ្ញុំគិតគូរកិច្ចការវត្តអារាម។ ប៉ុន្តែសព្វថ្ងៃធ្លាប់ទៅហើយ ថ្ងៃណាមិនបានទៅវត្ត គឺខ្ញុំដូចរសាប់រសល់ណាស់”។ ដើម្បីអនុវត្តល្អការងារគណៈកម្មការវត្ត លោកពូសាង បញ្ជាក់៖ យើងត្រូវម្ចាស់ការបានលើសេដ្ឋកិច្ចគ្រួសារ។ ប្រការនេះ លោកពូធ្វើបានអាស្រ័យកូនៗមានជីវភាពលំនឹង រូបគាត់ផ្ទាល់ក៏រកបានប្រាក់ចំណូលពីដីស្រែជាង២០កុង ដែលគាត់សន្សំទិញបានកាលពីនៅក្មេង។
លោកពូយ័ញសាង (អង្គុយកាន់មីក្រូ)។
បើតាមសម្ដីបងស្រីធីឡាញ់ ដែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកបំពេញកិច្ចការកុសលក្នុងវត្ត លោកពូយ័ញសាង គាត់ហ្មត់ចត់ណាស់ រៀបចំការងារមានប្រសិទ្ធភាព។ “នារីយើងខ្ញុំចែកជាក្រុមមកដណ្តាំបាយ ហើយបងសាង តែងដាស់តឿនក្រើនរំលឹករៀងរាល់ថ្ងៃ។ ថ្ងៃនេះ មានពីរក្រុមមកធ្វើវេន មួយក្រុមដណ្តាំបាយឱ្យជាងធ្វើក្លោងទ្វារ មួយក្រុមជម្រះស្មៅចម្ការបន្លែ។ ពេលព្រឹកបងសាងបានធ្វើដំណើរមកកន្លែងចុងភៅឱ្យដណ្តាំបាយច្រើន ពីព្រោះមានមនុស្សទទួលទានច្រើន” - បងស្រីឡាញ់ បានឱ្យដឹងដូច្នេះ។
ទើបឃើញលោកពូសាងនៅកន្លែងចង្ក្រានបាយភ្លាម ចេញមកក្លោងទ្វារស្រាបតែឃើញ គាត់កំពុងជែកគ្នាជាមួយបងយ័ញសាញ់ លេខាសាខាបក្សនិងជាប្រធានគណៈកម្មការភូមិហ្វាហើុង អំពីកន្លែងដាំបង្គោលភ្លើងផ្លូវគមនាគមន៍ជនបទ។ បងសាញ់ ឱ្យដឹង៖ “បងសាងនិងខ្ញុំបានឯកភាពដាំបង្គោលឱ្យឆ្ងាយពីគ្នាបន្តិចដើម្បីកុំឱ្យបាំងក្លោងទ្វារវត្ត។ ម្យ៉ាងទៀត ខ្ញុំតែងសហការជាមួយគាត់ ដើម្បីគិតគូរការងារសុខុមាលភាពក្នុងភូមិ”។
កើតនិងធំដឹងក្តីនៅភូមិហ្វាហើុង ម្ល៉ោះហើយ លោកពូសាង បានផ្សារភ្ជាប់ជាមួយនឹងវត្តតាមុំ ច្រើនឆ្នាំណាស់មកហើយ។ អាស្រ័យហេតុនោះ គាត់ដឹងច្បាស់ពីជីវភាពរស់នៅរបស់ពុទ្ធបរិស័ទក្នុងចំណុះជើងវត្ត។ ផ្តើមពីនោះ លោកពូសាង បានស្នើដល់ព្រះចៅអធិការវត្ត និងសហការជាមួយភូមិភាគរិះរកវិធីជួយឧបត្ថម្ភ។ លោកពូសាង រៀបរាប់៖ “ព្រះចៅអធិការវត្តតាមុំ ព្រះអង្គតែងធ្វើការងារសប្បុរសធម៌ ទើបខ្ញុំរៀនសូត្រតាម ហើយចេះយកចិត្តទុកដាក់ជួយជីវភាពគ្រួសារដែលខ្វះខាត។ ថ្មីៗនេះ យើងខ្ញុំបានចលនាទឹកប្រាក់ជួយឧបត្ថម្ភអ្នកជំងឺម្នាក់ដែលមានជីវភាពខ្វះខាតត្រូវទៅទីក្រុងវះកាត់ ឥឡូវនេះក៏បានជាសះស្បើយ អាចនឹងទៅធ្វើការងារបាន។ ពិសេស វត្តក៏បានចលនាកសាងសាលារៀន២បន្ទប់ ដើម្បីបង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាលនិងបង្កលក្ខណសម្បត្តិដល់សមណសិស្សសិក្សារៀងរាល់ថ្ងៃ។ ខ្ញុំពិតជាត្រេកអរណាស់ ពីព្រោះសព្វថ្ងៃនេះវត្តយើងខ្ញុំកាន់តែសមរម្យពីមួយថ្ងៃទៅមួយថ្ងៃ ហេតុនោះការរៀបចំធ្វើពិធីបុណ្យផ្សេងៗ មានភាពរលូនទាំងពុទ្ធបរិស័ទមកវត្តធ្វើបុណ្យទានក៏មានភាពងាយស្រួល”៕
ហាថាញ-លីសៀ