ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/06/2024 - 16:42

បុណ្យ​អនុស្សាវរីយ៍​លើក​ទី ៥០ ថ្ងៃ​ពលី​ជីវិត​ព្រះ​ឧបជ្ឈាយ៍ ៤ ព្រះ​អង្គ​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថាញ់ ទើប​សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​នា​នា​ រៀប​ចំ​ពិធី​បុណ្យ​អនុស្សាវ​រីយ៍​លើក​ទី ៥០ ថ្ងៃ​ពលី​ជីវិត​ព្រះ​ឧបជ្ឈាយ៍ ៤ ព្រះ​អង្គ​៖ ឡឹម​ហ៊ុង យ័ញ​តឹប​ យ័ញ​ហម និង​យ័ញ​ហយ នៅ​កេរ​ដំ​ណែល​វប្ប​ធម៌​ជាតិ​ ចេតិយ​គូឡា ទី​ប្រ​ជន​ជន​មិញ​លឿង។​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថាញ់ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ជា​ញាតិ​របស់
ព្រះឧបជ្ឈាយ៍ ៤ ព្រះអង្គ។

ក្នុង​ពិធី​ខួប​រំលឹក​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថាញ់ លោក​​តឹង​ថាញ់​ហ្វី បាន​រំលឹក​ឡើង​វិញ​នូវ​ប្រ​វេណីត​ស៊ូ​ស្មារតី​សាមគ្គី​ ក្លា​ហាន​របស់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ខ្មែរ​ក្នុង​សម័យ​ប្រ​ឆាំង​អា​មេរិក​សង្រ្គោះ​ជាតិ។​ លេច​ធ្លោ​គឺ​ការ​ធ្វើ​បាតុ​កម្ម​របស់​ព្រះ​ឧបជ្ឈាយ៍ ៤ ព្រះ​អង្គ​ និង​ព្រះ​សង្ឃ​ពុទ្ធ​បរិស័ទ​ជាង​ ៣.០០០ អង្គ​និង​រូប​ដែល​ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ១០ ខែ​មិថុនា​ ឆ្នាំ​១៩៧៤ បាន​ធ្វើ​ឱ្យ​បរាជ័យ​ឧបា​យក​លអា​មេរិក​-អា​យ៉ង​ក្នុង​ការ​ចាប់​ព្រះ​សង្ឃ​ទៅ​ទា​ហាន​ ប្រ​ឆាំង​ការ​បាញ់​បំ​ផ្លិច​បំ​ផ្លាញ​វត្ត​អា​រាម។​ ការ​តស៊ូ​របស់​ព្រះ​សង្ឃ​ សហ​គមន៍​ប្រ​ជា​ជន​និង​ជន​រួម​ជាតិ​ខ្មែរ​ដណ្ដើម​ឯក​រាជ្យ ស្ងើច​សរ​សើរ​កម្លាំង​ចម្រុះ​ សាម​គ្គី​តស៊ូ​របស់​ព្រះ​សង្ឃ​និង​សហគមន៍​ប្រ​ជា​ជន​ក្រោម​ការ​ដឹក​នាំរបស់​បក្ស។​ នេះ​ជា​ព្រឹត្តិ​ការណ៍​ដ៏​ភ្លឺ​ស្វាង​ក្នុង​ប្រ​វត្តិ​សាស្រ្ត​ដ៏​អង់​អាច​ក្លា​ហាន​របស់​បក្ខ​ភាគ​ កង​ទ័ព​ប្រ​ជា​ជន​ស្រុក​ចូវ​ថាញ់ ក្នុង​ការ​តស៊ូ​រំដោះ​ជន​ជាតិ​ រំដោះ​ភាគ​ខាង​ត្បូង​ ឯក​ភាព​ទឹក​ដី។​

អនុវត្ត​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ សម្រាប់​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍ បច្ចុប្បន្ន​ បណ្ដា​គ្រួ​សា​ដែល​ជា​សាច់​ញាតិ​របស់​ព្រះ​ឧបជ្ឈាយ៍ ៤ ព្រះ​អង្គ​ កំ​ពុង​ទទួល​របប​តាម​របប​គោល​នយោ​បាយ​ជា​ធរ​មាន។​ ស្រុក​បាន​យក​ចិត្ត​ទុក​ដាក់​សាង​សង់​ផ្ទះ​ឧបការ​គុណ​រៀង​រាល់​ឆ្នាំ​ក្នុង​ឱកាស​បុណ្យ​ទាន​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ តែង​មាន​គណៈ​ប្រតិ​ភូ​ដែល​ជា​កម្មា​ភិបាល​ ប្រ​ជា​ជន​ កង​ទ័ព​ រដ្ឋ​អំ​ណាច​ បក្ខ​ភាគ​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ ភូមិ​ភាគ​តែង​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​; ចែក​រំ​លែក​ជា​មួយ​គ្រួ​សារ​ទាំង​នេះ​ខណៈ​ពេល​ឈឺ​ថ្កាត់​ ជួប​ការ​លំ​បាក៕​

 យោង​តាម​កា​សែត​គៀង​យ៉ាង​ - ថាច់​ធី

 ​ 

ចែករំលែកអត្ថបទ