មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

11/06/2024 - 09:26

ផ្សារ​ភ្ជាប់​ការ​ងារ​សាសនា​និង​សង្គម​

រយៈ​ពេល​កន្លង​ព្រះ​ឧបជ្ឈាយ៍ លីសា​មុត និង​ព្រះ​តេជ​ព្រះ​គុណ​ តាំង​សាវង្ស​ នៅ​ខេត្ត​បាក​លីវ​ បាន​បំ​ពេញ​ការ​ងារ​មាន​ប្រ​យោជន៍​ជាច្រើន​ ដើម្បី​ពង្រីក​ប្រ​ពៃ​ណី “ល្អ​សាសនា​ ល្អ​សង្គម”។​

ព្រះ​ឧបជ្ឈាយ៍ លី​សា​មុត រួម​ជា​មួយ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ កាត់​ខ្សែ​បូសម្ពោធ​ឆ្លង​ស្ពាន​
នៅភូមិវិញឡុក ឃុំវិញភូដុង ស្រុកភឿកឡុង ខេត្តបាកលីវ។

ជា​ព្រះ​ថេរៈ​មួយ​ព្រះ​អង្គ​ដែល​បាន​ពុទ្ធ​បរិស័ទ​គោ​រព​រាប់​អា​ន និង​រដ្ឋ​អំ​ណាច​ជំ​នឿ​ទុក​ចិត្ត​ ទោះ​ជា​ព្រះ​អង្គ​មាន​ព្រះ​ជន្ម ៧៥ វស្សា​ក៏​ដោយ​ព្រះ​ឧបជ្ឈាយ៍ លី​សា​មុត អតីត​ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​បាក​លីវ​ បច្ចុប្បន្ន​ ជាព្រះ​ចៅ​អធិ​ការ​វត្ត​សិរី​វង្សា​ជយា​រាម​ខ្វែង​ដង្ហិត (ភូមិ​វិញ​ឡុក​ ឃុំ​វិញ​ភូ​ដុង​ ស្រុក​ភឿក​ឡុង​) តែង​សកម្ម​ចូល​រួម​ក្នុង​សកម្ម​ភាព​ការ​ងារ​សប្បុ​រស​ធម៌​និង​សុខុ​មាល​ភាព​សង្គម​នៅ​មូល​ដ្ឋាន​ ជាក់​ស្ដែង​ដូច​ជា​ សង់​ផ្ទះ​មេត្តា​ធម៌​ លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ និង​ផ្ទះ​ទ្រុឌទ្រោម​ជូន​ជន​រួម​ជាតិ​ខ្មែរ។​ មក​ដល់​ពេល​នេះ​ ព្រះ​ឧបជ្ឈាយ៍ លី​សា​មុត បាន​កៀរ​គរ​ សាង​សង់​ផ្ទះ​មេត្តា​ធម៌​ជាង​ ៨០ ខ្នង​ ជូន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន។​ ពេល​ស្រុក​ភឿកឡុង​ អនុវត្ត​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​ ព្រះ​ឧបជ្ឈាយ៍ លី​សា​មុត សកម្ម​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​រាប់​ម៉ឺន​ម៉ែ​ត្រការ៉េ​ ដើម្បី​កសាង​ផ្លូវ​ជន​បទ​; កៀរ​គរ​អង្គ​ការ​សប្បុរស​ធម៌​នា​នា​ ឧបត្ថម្ភ​ថវិកា​ដើម្បី​កែ​លម្អ​ ពង្រីក​ផ្លូវ​ថ្នល់​ និង​កសាង​ស្ពាន​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក។​

ព្រះ​តេជព្រះ​គុណ​ តាំង​សាវង្ស​ តែង​ផ្សព្វ​ផ្សាយ​ចលនា​ជន​រួម​ជាតិ​ខ្មែរ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍
របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស។

សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ សមមិត្ត​ ង្វៀង​ង៉ុក​ធ្វី ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​ស្រុក​ភឿកឡុង​ មាន​ប្រ​សាសន៍ៈ “ព្រះ​ឧបជ្ឈាយ៍ លី​សាមុត ជាគំ​រូ​មួយ​ដ៏​ភ្លឺ​ស្វាង​សម្រាប់​មាមីង​ពុទ្ធ​បរិស័ទ​យក​គំរូ​តាម​។​ ផ្តើម​ពី​ការ​ផ្សព្វ​ផ្សាយ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោលនយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ដល់​ការ​ងារ​សប្បុរស​ធម៌​សង្គម​ កសាង​ជន​បទ​ថ្មី​ជា​ដើម​ ព្រះ​ឧបជ្ឈាយ៍​បាន​ចូល​រួម​យ៉ាង​សកម្ម”។​

ជាព្រះ​ថេរៈ​មួយ​ព្រះ​អង្គ​ដែល​មាន​កិត្យា​នុភាព​ក្នុងតំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ព្រះ​តេជ​ព្រះ​គុណ​ តាំង​សាវង្ស​ ព្រះ​ចៅ​អធិ​ការ​វត្ត​បុប្ផា​រាម​ខ្វែង​បបែល​ចាស់​ (ឃុំ​ហឹង​ហោយ​ ស្រុក​វិញ​ឡើយ​) បាន​កៀរ​គរ​ពុទ្ធ​បរិស័ទ​អនុវត្ត​ត្រឹម​ត្រូវ​តាម​ច្បាប់​ លុប​បំ​បាត់​អបិយ​ជំ​នឿ​ផ្សេង​ៗ​ និង​មិន​ស្តាប់​តាម​ពាក្យ​ញុះ​ញង់​របស់​ជន​ទុច្ចរិត។​ ក្នុង​ឱកាស​ថ្ងៃ​សីល​ ព្រះ​អង្គ​តែង​ឆ្លៀត​ទេសនា​ពន្យល់​ពី​សាសនា​និង​សង្គម​ ផ្សព្វ​ផ្សាយ​បង្ហាត់​បង្រៀន​ កៀរ​គរ​មាមីង​និង​ពុទ្ធ​បរិស័ទ​អនុវត្ត​ល្អ​តាម​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ។​ ជា​មួយ​កិត្យា​នុភាព​របស់​ព្រះ​អង្គ​ ព្រះ​តេជ​ព្រះ​គុណ​ តាំង​សាវ​ង្ស​ ចូល​រួម​សហការ​ជា​មួយ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ បង្កើត​ក្លិប​ “៣ សកម្ម​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​” ចូល​រួម​ផ្សព្វ​ផ្សាយ​អប់​រំយុវ​ជន។​

ព្រះ​តេជព្រះ​គុណ​ តាំង​សាវ​ង្ស​ មាន​ថេរដី​កាៈ “ចង់​ឱ្យ​សាសនា​ឋិត​ថេរគង់​វង្ស​ ព្រះ​សង្ឃ​ និង​ពុទ្ធ​បរិស័ទ​ត្រូវ​ប្រតិបត្តិ​ធម៌​វិន័យ​ឱ្យ​បាន​ល្អ​ត្រឹម​ត្រូវ​ សម្តែង​នូវ​ស្មារតី​មេត្តា​ធម៌​ ជួយ​សង្រ្គោះ​គ្នា​ ធ្វើ​ការ​ងារ​មាន​ប្រ​យោជន៍​ដល់​មនុស្ស​សត្វ​ លះ​បង់​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​ដើម្បី​សេចក្តី​សុខ​ សុភ​សមង្គល​ដល់​អ្នក​គ្រប់​គ្នា​ គ្រប់​គ្រួ​សារ​ និង​នាំ​មក​សន្តិ​សុខ​ដល់​ភូមិ​ស្រុក​ ប្រ​ទេ​ស​ជាតិ​។​ ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​និង​កិត្យា​នុភាព​របស់ខ្លួន​ មន្រ្តី​សង្ឃ​និង​ព្រះ​សង្ឃ​ខ្មែរ​គ្រប់​ព្រះ​អង្គ​ នឹង​បន្ត​ពង្រីក​ស្មារតី​សាមគ្គី​ជន​ជាតិ​ អនុវត្ត​មុឺង​ម៉ាត់​នូវ​សេចក្តី​កំ​ណត់​របស់​ច្បាប់​ ចូល​រួម​ថែ​រក្សា​ភាព​សុខ​សាន្ត​ក្នុង​ភូមិ​ស្រុក​ និង​កសាង​មាតុ​ភូមិ​បាក​លីវ​កាន់​តែ​រីក​ចម្រើន​ សម្បូរ​សប្បាយ​”៕​

          ប្រ​ភពៈ www.qdnd.vn-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ