បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទើបរៀបចំពិធីបំផុសចលនាវគ្គប្រឡងប្រណាំងចំណុចខ្ពស់ អបអរសាទរមហាសន្និបាតប្រឡងប្រណាំងប្តេជ្ញាឈ្នះនៃកងទ័ពការពារព្រំដែនខេត្ត ឈានដល់មហាសន្និបាត ប្រឡងប្រណាំងប្តេជ្ញាឈ្នះនៃកងទ័ពការពារព្រំដែន ដំណាក់កាល២០១៩-២០២៤។
គ្រប់អង្គភាពនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ចុះហត្ថលេខា
លើកិច្ចសន្យាប្រឡងប្រណាំង។
វគ្គប្រឡងប្រណាំងក្រោមប្រធានបទ៖ “៦០ ថ្ងៃសកម្មភាពគំរូ សម្រេច៣ចំណុចកំពូល ប្តេជ្ញាឈ្នះ” ផ្តោតទៅលើខ្លឹមសារសំខាន់ៗ មានដូច៖ កម្មាភិបាល យុទ្ធជនទាំង១០០% មានជំហរនយោបាយរឹងមាំ កំណត់ច្បាស់អត្ថន័យនយោបាយដ៏ធំធេងរបស់មហាសន្និបាតប្រឡង ប្រណាំងប្តេជ្ញាឈ្នះនៃកងទ័ពការពារព្រំដែន រក្សាម៉ឺងម៉ាត់របបប្រចាំការត្រៀមប្រយុទ្ធ ធ្វើសេនាធិការទាន់ពេល ចាត់វិធានការយ៉ាងមានប្រសិទ្ធភាពរាល់សភាពការណ៍ មិនទុកឱ្យកើតមានអំពើអសកម្មជាយថាហេតុ ការពាររឹងមាំអធិបតេយ្យដែនដី សន្តិសុខព្រំដែនសមុទ្ររបស់ខេត្ត អនុវត្តម៉ឺងម៉ាត់បទបញ្ជាលេខ ៧៩/CT-BQP ចុះថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២២ របស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសអំពីការកសាងអង្គភាពរឹងមាំលើគ្រប់ជ្រុងជ្រោយ “គំរូឆ្នើម” ។ល។ ទន្ទឹមនឹងនោះ ជំរុញមាំសកម្មភាពសហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ អនុវត្តល្អការងារបដិការគុណ គោលនយោបាយសមរភូមិក្រោយយោធា រៀបចំជូនអំណោយដល់មុខសញ្ញាគោលនយោបាយ សិស្សក្រីក្រជម្នះលំបាក ពិនិត្យជំងឺ ផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជន ខ្នះខ្នែងចូលរួមអនុវត្តកម្មវិធី ជំនួយសាងសង់ “ផ្ទះមហាសាមគ្គី” “ផ្ទះមិត្តរួមកង” ៕
យ្វីអាញ-មុនី