ជាមួយនឹងទិសដៅកសាងខេត្តបាកលីវ ឆាប់ក្លាយជា “មជ្ឈមណ្ឌលឧស្សាហកម្មបង្កងក្នុងទូទាំងប្រទេស” សំដៅបង្កើតផ្លាកពាណិជ្ជកម្ម “បង្កងជ្រះបាកលីវ” ខេត្តបានកំណត់ច្បាស់ទម្រង់ចិញ្ចឹមបង្កងអនុវត្តបច្ចេកវិទ្យាខ្ពស់ គឺជាទិសដៅអភិវឌ្ឍន៍ដ៏សំខាន់និងចីរភាព។
ចិញ្ចឹមបង្កងដោយអនុវត្តបច្ចេកវិជ្ជាខ្ពស់របស់ខេត្តបាកលីវ។
តាមប្រសាសន៍លោក លឺវហ្វាងលី នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តបាកលីវ ខេត្តបានកសាងតំបន់ចិញ្ចឹមបង្កងអនុវត្តបច្ចេកវិទ្យាខ្ពស់បាន ៥ តំបន់ លើផ្ទៃដី ៣.៩០០ ហិកតា គឺ៖ ញ៉ាម៉ាក (ក្រុងបាកលីវ) វិញហូវ វិញហូវA វិញធិញ (ស្រុកហ្វាប៊ិញ) និងឡុងដៀងតី (ស្រុកដុងហាយ)។ តំបន់ទាំងនេះចិញ្ចឹមតាមទម្រង់អតិប្រពលវប្បកម្ម ប្រពលវប្បកម្មនិងពាក់កណ្តាលប្រពលវប្បកម្មប្រមូលផ្តុំ ដោយអនុវត្តបច្ចេកវិទ្យាចិញ្ចឹម ប្រិតសំចៃទឹកចិញ្ចឹមសុវត្ថិភាពជីវសាស្រ្ត កាត់បន្ថយឱ្យនៅកម្រិតទាបបំផុតផលប៉ះពាល់អវិជ្ជមានពីការបញ្ចេញកាកសំណល់ បណ្តាលឱ្យកខ្វក់បរិស្ថាននិងរោគឆ្លង។ ទន្ទឹមនឹងជំរុញការត្រួតពិនិត្យរោគឆ្លងលើជលផល និងកសាងតំបន់មូលដ្ឋានសុវត្ថិភាពគ្មានរោគឆ្លងលើបង្កងទឹកភ្លាវត្រូវបានអនុវត្តជារៀងរាល់ឆ្នាំ។
ទិដ្ឋភាពទាំងមូលនៃទម្រង់ចិញ្ចឹមបង្កងអនុវត្តបច្ចេកវិជ្ជាខ្ពស់នៅខេត្តបាកលីវ។
ចាប់ពីឆ្នាំ ២០១៧ មក ខេត្តបាកលីវ បានផ្សព្វផ្សាយផែនការត្រួតពិនិត្យសុវត្ថិភាពគ្មានជំងឺ ឆ្លងបម្រើដល់ការនាំចេញ។ ក្នុងនោះ ឧបត្ថម្ភក្រុមហ៊ុនភាគហ៊ុនវៀតអុកបាកលីវ កសាងសង្វាក់ផលិតកម្មបង្កងធានាសុវត្ថិភាពដោយគ្មានជំងឺឆ្លងតាមអនុសាសន៍របស់អង្គការសុខភាពសត្វពិភពលោក ដើម្បីឆាប់បានទទួលស្គាល់ជាតំបន់ចិញ្ចឹមសម្រេចបទដ្ឋានសុវត្ថិភាព គ្មានជំងឺឆ្លង ដើម្បីអាចនាំចេញបង្កងទៅកាន់ប្រទេសអូស្ត្រាលីនិងទីផ្សារប្រទេសផ្សេងៗទៀត។ ឆ្នាំ២០២៣ នៅលើភូមិសាស្រ្តខេត្ត មានមូលដ្ឋានបង្កាត់ពូជបង្កងចំនួន ២០ និងមូលដ្ឋានចិញ្ចឹមបង្កងពាណិជ្ជកម្មចំនួន ៧ បានចុះឈ្មោះបង្កើតមូលដ្ឋានសុវត្ថិភាពគ្មានជំងឺឆ្លង។
តាមប្រសាសន៍លោក ផាមវ៉ាន់ទេវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ បានកំណត់ច្បាស់ទម្រង់ចិញ្ចឹមបង្កងអតិប្រពលវប្បកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ គឺជាផ្នែកទម្លុះទម្លាយ ដើម្បីបង្កើតជាតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់។ បន្តពង្រីកឧត្តមភាពបង្គានាគ និងបង្គាជើងសនៅតាមតំបន់ចិញ្ចឹមអតិប្រពលវប្បកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់។ បច្ចុប្បន្ន ទម្រង់នេះ មានអត្រាជោគជ័យជាង ៦៥% នៃចំនួនគ្រួសារចិញ្ចឹមនិងមានស្ថិរភាពជាង; ប្រពលវប្បកម្ម និងពាក់កណ្តាលប្រពលវប្បកម្ម ដើម្បីបង្កើនទិន្នផល បរិមាណផលនិងតម្លៃនាំចេញពីបង្គានាគនិងបង្គាជើងស; ទន្ទឹមនឹងការអភិវឌ្ឍដោយចីរភាពទម្រង់ចិញ្ចឹមបង្កងជ្រះនៅតំបន់ជីវបរិស្ថានដោយឡែក ដូចជា៖ ទម្រង់បង្កង - ព្រៃឈើនៅតំបន់ភាគខាងត្បូងផ្លូវជាតិ១A; ទម្រង់បង្កង - ស្រូវ បង្កងសាវទាវឆ្លាស់ស្រូវនៅអនុតំបន់បង្វែរផលិតកម្មនៅភាគខាងជើងផ្លូវជាតិ១A ដើម្បីរក្សាឧត្តមភាពផលិតផលបង្កងជ្រះលើទីផ្សារពិភពលោក; ទម្រង់ផលិតកម្មបានអនុវត្តយន្ដូបនីយកម្ម ១០០% នៃផ្នែកកសាងនិងកែលម្អស្រះ បង្កើតអុកស៊ីសែនបូមទឹក។ល។ ដើម្បីបម្រើការផលិត។ សន្សឹមៗកសាងនិងអភិវឌ្ឍខេត្តបាកលីវ ឱ្យក្លាយជាមជ្ឈមណ្ឌលផលិត បង្កងពូជមានទ្រង់ទ្រាយធំ មានគុណភាពខ្ពស់ មានទំនុកចិត្តនៅតំបន់វាលរាបរាបទន្លេគឺវឡុងនិងទូទាំងប្រទេស៕
លីធាន-វិមាន