20/05/2024 - 15:30

ចាប់​ពី​ថ្ងៃ១ មិថុនា នឹង​ដក​ហូត​ប័ណ្ណ​បើក​បរ​ប្រ​សិន​ឱ្យ​អ្នក​ដ​ទៃ​ខ្ចី

រដ្ឋ​មន្ត្រី​ក្រ​សួង​គមនា​គមន៍​និង​ដឹក​ជញ្ជូន ទើប​ប្រ​កាស​ជា​ធរ​មាន​នូវ​វិសា​រា​ចរ​លេ​ខ ០៥/ ២០២៤​/TT-​BGTVT សោធន​កម្ម​សា​រា​ចរ​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវ​គោក សេវា​ជំ​នួយ​ការ​ដឹក​ជញ្ជូន​ផ្លូវ​គោក​មធ្យោ​បាយ​និង​អ្នក​បើក​បរ។

រូប​ជា​ឧទា​ហរណ៍។

ត្រង់​ប្រ​ការ​១៤ មាត្រា​៤ នៃ​សា​រាចរ​បាន​ចែង​ច្បាស់ករណី​ដែល​ត្រូវ​ដក​ហូត​ប័ណ្ណ​បើក​បរ​ដូច​ខាង​ក្រោម៖

អ្នក​បើក​បរ​ដែល​មាន​ទង្វើ​មិន​ស្មោះ ដើម្បី​បាន​ផ្ដល់​ជូន​ប័ណ្ណ​បើក​បរ; អ្នក​បើក​បរ​ដុស​ខាត់ លុប​ធ្វើ​ឱ្យ​ប្រាស​ចាក​ព័ត៌​មាន​លើ​ប័ណ្ណ​បើក​បរ; ឱ្យ​អ្នក​ដ​ទៃ​ប្រើ​ប្រាស់​ប័ណ្ណ​បើក​បរ​របស់​ខ្លួន; ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ផ្ដល់​ប័ណ្ណ​បើក​បរ​ដល់​អ្នក​ដែល​មិន​គ្រប់​លក្ខណ​សម្បត្តិ; មាន​កំ​ហុស​ព័ត៌​មាន​មួយ​ចំ​នួន​ពីគោ​ត្ត​នាម ថ្ងៃ ខែ​ ឆ្នាំកំ​ណើត សញ្ជាតិ កន្លែង​ស្នាក់​នៅកម្រិត​ប័ណ្ណ​បើក​បរ សុពល​ភាព​នៃ​ការ​ផ្ដល់​ជូនថ្ងៃ​ប្រ​ឡង​ជាប់ អ្នក​ចុះ​ហត្ថ​លេខា; ឆ្លង​តាម​រយៈការ​ពិនិត្យ​សុខ​ភាព ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​បញ្ជាក់​ក្នុង​ខ្លួន​អ្នក​បើក​បរ​មាន​សារ​ជាតិ​គ្រឿង​ញៀន។ ចំពោះ​ករណី​ប័ណ្ណ​បើក​បរ​ដែល​ត្រូវ​ដក​ហូត​តាម​សេចក្ដី​កំ​ណត់​ថ្មី នឹង​មាន​វិធី​ដោះ​ស្រាយ​ដោយ​ឡែក​ទៅ​តាម​ចំណុច​នីមួយៗ​ដូច​ពោល​ខាង​លើ។

យោង​តាម​សេចក្ដី​កំ​ណត់​ជា​ធរ​មាន ត្រង់​ប្រ​ការ​២ មាត្រា​៨ សារា​ចរ​លេខ ១២/២០១៧/ TT-​BGTVT គឺ​អ្នក​ដែល​មាន​តម្រូវ​ការ​ផ្តល់​ប័ណ្ណ​បើក​បរ​ប្រ​ភេទ B២, C, D, E និង​ប័ណ្ណ​បើក​បរ​ប្រ​ភេទ F ចាំ​បាច់​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ដោយ​ផ្ទាល់​នៅ​មូល​ដ្ឋាន​ដែល​មាន​សិទ្ធិ​បណ្ដុះ​បណ្ដាល និង​ត្រូវ​ធ្វើ​ការ​ប្រ​ឡង​ផ្ដល់​ជូន​វិញ្ញា​បន​បត្រ​កម្រិត​បឋមឬ​វិញ្ញា​បន​បត្រ​បណ្ដុះ​បណ្ដាល ។ ក្នុង​រយៈ​ពេល​ជាង​១​ឆ្នាំ រាប់​ចាប់​ពី​ថ្ងៃ​ដែល​មូល​ដ្ឋាន​បណ្ដុះ​បណ្ដាល​បញ្ចប់​ការ​ប្រ​ឡង ពិនិត្យ​ទទួល​ស្គាល់​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល ប្រ​សិន​បើ​មិន​ប្រ​ឡង​ផ្ដល់​ជូន​វិញ្ញា​បន​បត្រ​កម្រិត​បឋម ឬ​វិញ្ញា​បន​បត្រ​បណ្ដុះ​បណ្ដាល​ទេ គឺ​ត្រូវ​ចូល​រៀន​វគ្គ​បណ្ដុះ​បណ្ដាល​សា​ថ្មី។

ថ្វី​ដ្បិត​ដូច្នេះ​ក្ដី ត្រង់​ចំ​ណុច a ប្រ​ការ​៤ មា​ត្រា​៤ សា​រាចរ​លេខ ០៥/២០២៤​/TT-BGTVT សេចក្ដី​កំ​ណត់​នោះ ត្រូវ​បាន​ធ្វើ​វិសោធ​នកម្ម។ អ្នក​ដែល​មាន​តម្រូវ​ការ​ផ្តល់​ប័ណ្ណ​បើក​បរ​ប្រ​ភេទ​ B២, C, D, E និង​ប័ណ្ណ​បើក​បរ​ប្រ​ភេទ F អាច​ជ្រើស​រើស​រៀន​ទ្រឹស្ដី​ទៅ​តាម​រូប​ភាព​ដូចខាង​ក្រោម៖ ចូល​រៀន​ផ្ទាល់​នៅ​មូល​ដ្ឋាន​បណ្ដុះ​បណ្ដាល; ចូល​រៀន​ផ្ទាល់​នៅ​មូល​ដ្ឋាន​បណ្ដុះ​បណ្ដាល​គួប​ផ្សំ​នឹង​ការ​ងារ​បណ្ដុះ​បណ្ដាល​ពី​ចម្ងាយ ស្វ័យ​សិក្សា​មាន​ការ​ណែ​នាំ; បណ្ដុះ​បណ្ដាល​ពី​ចម្ងាយ ស្វ័យ​សិក្សា​មាន​ការ​ណែ​នាំ។ ដោយ​ឡែក​ចំ​ពោះ​វិញ្ញា​សា​ ដូច​ជា ការ​ប្រ​គុំ​គ្រោង​និង​ជួស​ជុល​សា​មញ្ញៗ បំ​ណិន បង្ការ​ពន្លត់​អគ្គិ​ភ័យ​និង​ជំ​នួយ​សង្គ្រោះ​បច្ចេក​ទេស​នៃ​ការ​បើក​បរ ការ​អនុវត្ត​ដៃ​ចង្កូត​ត្រូវ​រៀន​ដោយ​ផ្ទាល់​នៅ​មូល​ដ្ឋាន​បណ្ដុះ​បណ្ដាល។

សា​រាចរ​របស់​ក្រ​សួង​គមនា​គមន៍​និង​ដឹក​ជញ្ជូន ក៏​បាន​កំ​ណត់​ច្បាស់​លាស់​ពេល​វេលា​រៀន​បើក​បរ​ពេល​យប់ ត្រូវ​បាន​គិត​ពី​ម៉ោង​១៨ ថ្ងៃ​មុន​ដល់​ម៉ោង​៥ ថ្ងៃ​បន្ទាប់។

សា​រា​ចរ​ថ្មី​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ ១/៦/ ២០២៤៕

                       Theo cand.com.vn -ប្រែ​សម្រួលៈ ពេជ្រ​សឿន

ចែករំលែកអត្ថបទ