សមាគមសហព័ន្ធនារីខេត្តសុកត្រាំង បានផ្សព្វផ្សាយមានប្រសិទ្ធភាពគម្រោង “ឧបត្ថម្ភនារី ផ្តើមអាជីព ដំណាក់កាល២០១៧-២០២៥”។ ឆ្លងតាមរយៈនោះ បានឧបត្ថម្ភនារីផ្តើមអាជីព អភិវឌ្ឍសេដ្ឋកិច្ចនិងធ្វើអាជីវកម្មបានទាន់ពេល ដើម្បីលើកកម្ពស់ឋានៈរបស់នារីក្នុងគ្រួសារនិងសង្គម។
ទម្រង់ត្បាញកំប្លោក បានជួយដោះស្រាយការងារធ្វើនិងរកបានប្រាក់
ចំណូលបន្ថែមជូនបងប្អូននារីជនបទ ។
យោងតាមសមាគមសហព័ន្ធនារីខេត្តសុកត្រាំង ឆ្នាំ២០២៣ សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់បានចងសម្ព័ន្ធ និងឧបត្ថម្ភនារីផ្តើមធ្វើអាជីវកម្ម ផ្តើមអាជីពចំនួន៤១៩នាក់ ក្នុងនោះ មាននារីបុលទុន៦៩នាក់ ដោយទឹកប្រាក់៤,៧ពាន់លានដុង។ ក្រៅពីនោះ សមាគមនៅទាំងឧបត្ថម្ភនារីលើកកម្ពស់សមត្ថភាពធ្វើម្ចាស់សហគ្រាស គ្រប់គ្រងសហករណ៍ ម្ចាស់អាជីវកម្ម។ល។ អនុវត្តសកម្មភាពជាច្រើនឧបត្ថម្ភឧទ្ទេសនាមផលិតផល អនុវត្តទម្រង់ ឧបត្ថម្ភបុលទុន និងកៀកជិតជាមួយនឹងផ្នែកពាក់ព័ន្ធដើម្បីអនុវត្តនូវផលិតផល OCOP ។ល។ ដល់សមាជិក។ បងស្រីលីធីថាញ់ស្វឹង ប្រធានក្រុមសហការបណ្តុះដើមទម្លាប់ ស្រុកចូវថាញ់ ឱ្យដឹង៖ “ដោយបានឧបត្ថម្ភបុលទុន១០០លានដុងពីប្រភពទុន ឧបត្ថម្ភនារីផ្តើមអាជីព ម្ល៉ោះហើយ ខ្ញុំមានលក្ខណៈបើកទូលាយទម្រង់បណ្តុះដើមទម្លាប់”។ ឆ្នាំ២០២៣ ផ្លែទម្លាប់សម្រេចបទដ្ឋាន OCOP ម្ល៉ោះហើយកាន់តែអំណះអំណាងពីគុណភាពនៅលើទីផ្សារ។ មធ្យមភាគក្នុងមួយឆ្នាំ ខ្ញុំលក់កូនដើមទម្លាប់បានជាង១០.០០០ដើម ចេញទីផ្សារទាំងក្នុងខេត្តនិងក្រៅខេត្ត ហេតុនោះ បានជួយគ្រួសារខ្ញុំចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ”។
ផ្តើមពីប្រភពទុនរបស់គម្រោងនិងការឧបត្ថម្ភរបស់សមាគមសហព័ន្ធនារី ទើបទម្រង់បណ្តុះផ្សិតអំបោះរបស់យឿងដារី បានទទួលស្គាល់សម្រេចបទដ្ឋាន OCOP។
តាមប្រសាសន៍លោកស្រី ត្រឹងហុងនី ប្រធានសមាគមសហព័ន្ធនារីស្រុកមីស្វៀង ផ្តើមពីប្រភពទុនរបស់គម្រោង ស្រុកក៏បានឧបត្ថម្ភ សមាជិកជាច្រើន បំផុតគឺសមាជិកខ្មែរបានបុលទុនដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ សមាគមបានផ្តុំកម្លាំងពង្រឹងអង្គការសមាគម និងឃោសនា ចលនាសមាជិកកសាងទម្រង់អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព; ឧបត្ថម្ភសមាជិកបុលទុនពី៣០ដល់១០០លានដុង/ម្នាក់ (អាស្រ័យលើទម្រង់) ពីធនាគារ គោលនយោបាយសង្គម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងធូរធារ។ ទម្រង់ដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ បានជួយបងប្អូននារីចាកផុតពីភាពក្រីក្រ ឈានឡើងធ្វើមាន ដូចជា៖ ទម្រង់ចិញ្ចឹមគោទឹកដោះ ដាំដំណាំរួមផ្សំ បង្កង-ស្រូវ លក់ដូរបន្លែបង្ការ សារពើភ័ណ្ឌ និងជួញដូរសម្ភារៈកសិកម្មជាដើម។
លោកស្រីង្វៀងធីហ្វែជី ប្រធានសមាគមសហព័ន្ធនារីខេត្តសុកត្រាំង ឱ្យដឹង៖ គម្រោងមានអត្ថន័យដ៏សំខាន់ក្នុងការកែលម្អឋានៈរបស់នារីក្នុងគ្រួសារនិងសង្គម។ ហេតុនោះ សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់ បានផ្តុំកម្លាំងជំរុញការផ្សព្វផ្សាយនូវគោលនយោបាយពីការផ្តើមអាជីពក្នុងសមាជិក។ ទន្ទឹមនឹងនោះ ចងសម្ព័ន្ធដើម្បីសមាជិកមានគោលបំណងផ្តើមអាជីព បានកៀកជិតនឹងប្រភពទុន បុលពីធនាគារគោលនយោបាយសង្គម ប្រភពកម្លាំងពីសមាគមខេត្តនិងពីកម្មវិធី គម្រោងផ្សេងៗទៀត។ មកទល់ពេលនេះ គម្រោងបានពង្រីកប្រសិទ្ធភាព ជួយឱ្យនារីអំណះអំណាងសមត្ថភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ធ្វើអាជីវកម្ម ដើម្បីធ្វើមាននិងមានឋានៈក្នុងគ្រួសារនិងសង្គម៕
យ្វីអាញ-បកប្រែ៖ វិមាន