មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/03/2024 - 08:58

ប្រឹង​ប្រែង​ឈាន​ឡើង​ដោយ​ខ្លួន​ឯង

បង​ដាវ​វ៉ាន់​ត្រុង នៅ​មណ្ឌល​ប៊ិញ​ខាញ់ សង្កាត់​ភឿក​ថើយ ខណ្ឌ​អូរ​ម៉ូង ក្រុង​កឹង​ធើ គឺ​ជា​គំរូ​ប្រឹង​​ប្រែង​ឈាន​ឡើង​ដោយ​ខ្លួន​ឯង​គួរ​ឱ្យ​ស្ងើរ​សរ​សើរ។

បង​ដាវ​វ៉ាន់​ត្រុង កំ​ពុង​ផ្សារ​ដែក។

បង​ត្រុង រៀប​រាប់​ឱ្យដឹង៖ “គ្រួ​សារ​ខ្ញុំ​មាន​បង​ប្អូន ៧ នាក់ ខ្ញុំ​ជា​កូន​ទី ៤ ក្នុង​គ្រួ​សារ។ ផ្ទះ​នៅ​ក្បែរ​កំ​ពង់​ចម្លង​ឌូ​ឌូវ ចូល​ជ្រៅ​ទៅ​ខាង​ប្រ​ឡាយ​រ៉ាច់​ដុង។ កាល​នៅ​រៀន ទៅ​សា​លា​ម្តងៗ​ត្រូវ​ដើរ​លុយ​ភក់​ល្បាប់​ឬ​ចែវ​ទូក។ ទោះ​បី​ដូច្នេះ​ក្តី ខ្ញុំ​ខំ​ប្រឹង​រៀន​ចប់​កម្រិត​អនុ​វិ​ទ្យា​ល័យ ពី​ព្រោះ​សាលា​នៅ​ជិត​កំពង់​ចម្លង​ដែរ។ ប៉ុន្តែ ពេល​ឡើង​កម្រិត​វិទ្យា​ល័យ ខ្ញុំ​គ្មាន​ជម្រើស​ច្រើន​ទេ ពី​ព្រោះ​សា​លា​វិទ្យា​ល័យ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ពេក ចំ​ណែក​ខ្ញុំ​គ្មាន​មធ្យោ​បាយ​សម្រាប់​ធ្វើ​ដំ​ណើរទៅ​​សា​លា ហេតុ​នោះ​ត្រូវ​ឈប់​រៀន​ពាក់​កណ្តាល​ការ”។

វិល​វល់​តែ​ដើរ​ធ្វើ​ការ​ឈ្នួល​នៅ​រ៉ាច់​ដុង ការ​ងារ​ធ្វើ​ក៏​មិន​សូវ​មាន​ភាគ​ច្រើន​គឺ​ធ្វើ​តាម​រដូវ​កាល ម្ល៉ោះ​ហើយ​បង​ត្រុង​មាន​អារម្មណ៍​តាន​តឹង​ខ្លាំង។  ដំ​ណាក់​កាល​នោះ សម្ភារៈ​សំ​ណង់​ដោយ​ដែក​ពេញ​និយម​ខ្លាំង​ណាស់​ ហេតុ​នោះ​គាត់​សម្រេច​ចិត្ត​រៀន​របរ​ផ្សារ​ដែក។ ដោយ​គ្មាន​ប្រាក់​ចូល​រៀន​ថ្នាក់​រៀប​រយ​នៅ​តាម​គ្រឹះ​ស្ថាន​ល្បីៗ គាត់​សូម​ទៅ​រៀន​ផ្នែក​សាង​សង់។ នឹក​ឡើង​វិញ​ដំ​ណាក់​កាល​នោះ បង​ត្រុង បង្ហើប​ឱ្យ​ដឹង៖ “មិន​នឹក​ស្មាន​ថាខ្ញុំ​អាច​ឆ្លង​កាត់​បាន​នោះ​ទេ ពី​ព្រោះ​លំ​បាក​ពេក។ ការ​ពិត​ម្ចាស់​មាន​ចិត្ត​ល្អ​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​ហូប​ឆ្អែត​ទេ ទោះ​បី​កំពុង​ស្ថិត​ក្នុង​វ័យ​ពេញ​ជំ​ទង់​ក៏​ដោយ។ មាន​ការ​លំ​បាក ដូច្នេះ លុះ​ឃើញ​ម្ចាស់​រក​ស៊ី​រីក​ចម្រើន​ពីរ​បរ​នេះ ខ្ញុំ​ជក់​ចិត្ត​ខ្លាំង​ណាស់។ ផ្តើម​ពី​នោះ​មក ខ្ញុំ​កាន់​តែ​ខំ​ប្រឹង​ខ្លាំង​ឡើង​ មួយ​រយៈ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ជា​មេ​ជាង។ ខ្ញុំ​ដើរ​ធ្វើ​ការ​តាម​ម្ចាស់​គ្រប់​ទិស​ទី រហូត​ទៅ​ដល់​ខេត្ត​គៀង​យ៉ាង ខ្ញុំ​ក៏​បាន​ជួប​ប្រ​ពន្ធ​និង​រៀប​ការ រួច​វិល​មក​ភឿក​ថើយ កសាង​ជីវ​ភាព​គ្រួ​សារ”។

តាម​ប្រសាសន៍​បង ​ត្រឿង​ថាញ់​តាយ ប្រ​ធាន​មណ្ឌល​ប៊ិញ​ខាញ់ ប្តី​ប្រ​ពន្ធ​បង​ត្រុង ខិត​ខំ​ព្យា​យាម​ឈាន​ឡើង​ក្នុង​ការ​កសាង​គ្រួ​សារ​ធូរ​ធារ​និង​សុភ​មង្គល។ បច្ចុប្បន្ន ប្រ​ពន្ធ​គាត់​ធ្វើ​ជា​កម្ម​ករ​នៅ​មណ្ឌល​ឧស្សា​ហកម្ម​ត្រា​ណុក ចំ​ណែក​កូន​ប្រុស​រៀន​អឌ្ឍ​អន្តេ​វា​សិក​នៅ​សាលា​បឋម​សិក្សា​ង្វៀង​ហ្វែ។ ដោយ​សារ​ពីរ​នាក់​ប្តី​ប្រ​ពន្ធ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង ទើប​សង់​បាន​ផ្ទះ​ឥដ្ឋ​មួយ​ខ្នង​យ៉ាង​សម​រម្យ មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ឆ្នាំ ២០២៤ កន្លង​ហើយ”។ ទោះ​បី​មាន​អតិ​ថិ​ជន​ច្រើន​ក៏​ដោយ ប៉ុន្តែ​បង​ត្រុង ចូល​ចិត្ត​ធ្វើ​ស្រែ​ណាស់។ បច្ចុប្បន្ន គាត់​ទិញ​ដី​ស្រែ​បាន ៥ កុង​បន្ថែម និង​ដី​ចម្ការ​ជុំ​វិញ​ផ្ទះ​ជិត​១​កុង។ បង​ត្រុង អំ​នួត៖ “ដោយ​សារ​មាន​អតិ​ថិជន​ច្រើន ទើប​ខ្ញុំ​បើក​ហាង​ដែក​ដោយ​ឡែក​នៅ​ជិត​ស្ថា​នីយ គិត​ថ្លៃ​លើ​ផ្លូវ​ជាតិ​ភឿក​ថើយ។ ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​និង​គាំ​ទ្រ​របស់​បង​ប្អូន​ដែល​ធ្លាប់​ធ្វើ​ការ​រក​ស៊ី​ជា​មួយ​ពី​មុន​មក ម្ល៉ោះ​ហើយ ហាង​របស់​ខ្ញុំ​មាន​ការ​ងារ​ធ្វើ​មិន​ដាច់​ទេ។ ចំ​ពោះ​អ្នក​ដែល​ធ្លាប់​បាន​ជួយ​គាត់ បង​ត្រុង​មិន​ដែល​បដិ​សេធន៍ទោះ​បី​ជា​សំ​ណង់​តូច​ឬ​ធំ ជិត​ឬ​ឆ្ងាយ​យ៉ាង​ណា​ក៏​ដោយ។ បង​ត្រុង ឱ្យ​ដឹង៖ “ដូច​ជា​ទទួល​ធ្វើ​សំ​ណង់​នៅ​សង្កាត់​ហឹង​ថាញ់ ខ្ញុំ​ត្រូវ​ចេញ​ដំ​ណើរ​ពី​ព្រឹក​ព្រ​លឹម រួច​នាំ​ជាង​មក​បង្ហាញ​ការ​ងារ ទោះ​បី​មាន​សំ​ណង់​នៅ​ជិត​ផ្ទះ​ក៏​ដោយ ពី​ព្រោះ​បង​ហា ជា​នា​យក​ក្រុម​ហ៊ុន​តឹង​ឌឹក​មិញ ហៅ​ឱ្យ​ខ្ញុំ​ធ្វើ។ គាត់​ជា​អ្នក​បង្គាប់​បង្ហាញ​ខ្ញុំ​ពី​របៀប​អាន​រចនា​គំរូ​ប្លង់ ពេល​ដំ​ណើរ​ការ​សាង​សង់​សំ​ណង់ ម្ល៉ោះ​ហើយ​ខ្ញុំ​តែង​ដឹង​គុណ​គាត់​ជា​និច្ច”៕

                             ហា​ថាញ់-វិ​មាន

ចែករំលែកអត្ថបទ