29/01/2024 - 17:29

ពេល​គោល​នយោ​បាយ​ពង្រីក​ប្រ​សិទ្ធ​ភាព​

តាម​ប្រ​សាសន៍​បង​ង្វៀង​ហ្វាង​ហាយ អនុប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​កើ-ដ ក្រុង​កឹង​ធើ អា​ស្រ័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​លើ​ភូមិ​សាស្រ្ត​មាន​ការ​រីក​ចម្រើន​ ទើប​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​បាន​ផ្លាស់​ថ្មី​ដោយ​ឥត​ឈប់​ឈរ​ តាម​ទិស​ដៅ​ឈាន​ឡើង។​

 ផ្លូវ​តភ្ជាប់​ឃុំ​ថើយ​ដុង​និង​ថើយ​ស្វឹង។​

ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​កើ-ដ រស់​នៅ​ប្រ​មូល​ផ្តុំ​ច្រើន​នៅ​ឃុំ​ថើយ​ស្វឹង​ ថើយ​ដុង​ ដុង​ថាំង ដុង​ហ៊ីប​និង​ទីប្រ​ជុំ​ជន​កើ-ដ។​ លោក​យ័ញ​ថាញ់ លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ថើយ​ដុង​ ឱ្យ​ដឹង៖ “ពី​មុន​ ថើយ​ដុង​ជា​ឃុំ​លំ​បាក​ខ្លាំង​ តាម​រយៈ​ដំ​ណើរ​ការ​វិនិ​យោគ​កសាង​ឆ្នាំ​២០១៧ ឃុំ​ថើយ​ដុង​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​អំ​ពី​ជន​បទ​ថ្មី។​ បច្ចុប្បន្ន​ ផ្លូវ​តភ្ជាប់​ឃុំ​របស់​ថើយ​ដុង​បាន​ក្រាល​កៅ​ស៊ូ​១០០% ផ្លូវ​ភូមិ​ជាង​១៩​គីឡូ​ម៉ែត្រ​ក៏​បាន​ក្រាល​បេ​តុង​រួច​រាល់​ផង​ដែរ​ ដោយ​មាន​ទំ​ហំ​ពី​៣,៥-៤​ម៉ែត្រ។ល។​ ដោយ​ឡែក​ក្នុង​ឆ្នាំ​២០២៣ ឃុំ​បាន​សម្រេច​ការ​បង្កើន​កម្រិត​ដង​ផ្លូវ​កើ-ដ - ណុក​បាំង ជីក​ស្តារ​ប្រ​ឡាយ​ ២​ខ្សែ​ នៅ​ផ្លូវ​លេខ​២០ និង​ផ្លូវ​ KH៥ ធានា​ប្រ​ភព​ទឹក​សម្រាប់​ផលិត​កសិកម្ម។​ ក្នុង​អំ​ឡុង​២០ ឆ្នាំ​កន្លង​ ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ថើយ​ដុង​បាន​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ​ អគារ​សិក្សា​ ដំ​ណាក់​សុខា​ភិបាល​សម្រេច​បទ​ដ្ឋាន​ជាតិ​ អត្រា​ប្រ​ជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​សម្រេច​ជាង​៩៥%។ល។​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​ សម្រេច​ពី​៦៤​លាន​ដុង​/ម្នាក់/ឆ្នាំ​។​ ថើយ​ដុង​ បន្ត​លើក​កម្ពស់​គុណ​ភាព​លក្ខឋាន​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ឆ្ពោះ​ដល់​ជន​បទ​ថ្មី​គំ​រូ”។​ ចំ​ណែក​ បង​ហ្វិញ​តៀង​យុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ដុង​ថាំង មាន​ប្រ​សាសន៍​ថា​ ដង​ផ្លូវ​លេខ​៩២២ បាន​បង្កើន​កម្រិត​កាត់​ឆ្លង​ទទឹង​ឃុំ​ ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​នៅ​មូល​ដ្ឋាន​ងើប​ឡើង​ ក្នុង​នោះ​ មាន​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ឃុំ​ដុង​ថាំង​ផង​ដែរ​ ពី​ព្រោះ​ដង​ផ្លូវ​កាត់​ភូមិ​បាន​ក្រាល​បេ​តុង​រួច​រាល់​ និង​តភ្ជាប់​ជា​មួយ​នឹង​ផ្លូវ​លេខ​៩២២។​

មណ្ឌល​តាំង​ទីលំ​នៅ​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ភូមិ​ថើយ​ហ្វា B ទីប្រ​ជុំ​ជន​កើ-ដ។​

តាម​ស្ថិតិ​របស់​ការិ​យាល័យ​ជន​ជាតិ​ស្រុក​កើ-ដ ក្រៅ​ពី​កម្ម​វិធី​វិនិ​យោគ​ពិសេស​ដោយ​ឡែក​ភូមិ​ភាគ​នៅ​ទាំង​ផ្គួប​បញ្ចូល​ អនុវត្ត​បាន​ល្អ​នូវ​កម្ម​វិធី​គម្រោង​របស់​ក្រុង​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង។​ តួយ៉ាង​ដូច​ ប្រ​ជា​ជន​ដែល​ជួប​លំ​បាក​ក្នុង​ការ​សង់​ផ្ទះ​ ពេល​បាន​ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​នៅ​មណ្ឌល​តាំង​ទីលំ​នៅ​ភូមិ​ថើយ​ហ្វា B ។​ ដោយ​ប្រ​ភព​ថវិកា​ផ្គួប​បញ្ចូល​ជា​ច្រើន​ ភូមិ​ភាគ​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាមគ្គី​ដល់​គ្រួ​សារ​ទាំង​នេះ។​ ក្នុង​ឆ្នាំ​២០២៣ ស្រុក​បាន​ពិនិត្យ​ជ្រើស​រើស​ជូន​២​គ្រួ​សារ​ចូល​ស្នាក់​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​និង​ប្រ​គល់​ជូន​ផ្ទះ​មហា​សាម​គ្គី​១០​ខ្នង ​ដើម្បី​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​មាន​កន្លែង​ស្នាក់​នៅ​ស្រួល​បួល។​ ការិ​យាល័យ​ជន​ជាតិ​ ក៏​បាន​ផ្គួប​បញ្ចូល​បើក​វគ្គ​បណ្តុះ​បណ្តាល​ វិជ្ជា​ជីវៈ​បាន​៧​ថ្នាក់​ ដើម្បី​ពល​ករ​ជន​ជាតិ​ភាគ​តិច​ផ្លាស់​ប្តូរ​វិជ្ជា​ជីវៈ​បាន​សម​ស្រប។ល។​ លោក​ចូវ​ណាំ​ លេខា​សាខា​បក្ស​ ប្រ​ធាន​ភូមិ​ថើយ​ហ្វា B ទីប្រ​ជុំ​ជន​កើ-ដ ឱ្យ​ដឹង៖ “គ្រួ​សារ​ដែល​ចូល​ស្នាក់​នៅ​មណ្ឌល​តាំង​ទីលំ​នៅ​សុទ្ធ​តែ​ជា​គ្រួ​សារ​គ្មាន​ដី​សង់​ផ្ទះ​ បាន​រដ្ឋ​ឧបត្ថម្ភ​ដី​និង​សង់​ផ្ទះ​ជូន​ ហេតុ​នោះ​ស្ងប់​អា​រម្មណ៍​ប្រ​កប​ការ​ងារ​រក​ស៊ី​ ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”៕

​ហាថាញ់-វិមាន

ចែករំលែកអត្ថបទ