ខេត្តបាកលីវ បានកំណត់ច្បាស់អ្នកមានប្រជាប្រិយគឺជា “ស្ពានតភ្ជាប់” ក្នុងការផ្សព្វផ្សាយ ចលនា និងជាមជ្ឈមណ្ឌលកសាងធ្លុងមហាសាមគ្គីក្នុងជនរួមជាតិខ្មែរ; រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។
លេខាគណៈកម្មាធិការបក្សខេត្តបាកលីវ ឡឺវវ៉ាន់ហ៊ុង សួរសុខទុក្ខនិង
ប្រគេនទេយ្យទានដល់ព្រះសង្ឃ។
ខេត្តបាកលីវ បានអនុវត្តពេញលេញនូវគោលនយោបាយដល់អ្នកមានប្រជាប្រិយ១៣០នាក់ ផ្តល់កម្លាំងចិត្តញុាំងឱ្យពួកគាត់ពង្រីកតួនាទីជា “ស្ពានតភ្ជាប់” ក្នុងការពាំនាំនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរ។ ផ្តើមពីនោះ ជនរួមជាតិខ្មែរសកម្មចូលរួមកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ រក្សាសន្តិសុខសណ្តាប់ធ្នាប់តំបន់ជនរួមជាតិខ្មែរ; លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះឧបាយកលរបស់អមិត្តពីខាងក្រៅ; តស៊ូបង្ការបង្ក្រាបបទល្មើសនិងបាបគ្រោះសង្គមផ្សេងៗ។ ក្រៅពីនេះ អ្នកមានប្រជាប្រិយ ថែមទាំងជាអ្នកសម្របសម្រួលដ៏ឆ្នើមនូវវិវាទដែលកើតមានឡើងក្នុងផ្ទៃក្នុងជនរួមជាតិខ្មែរ រួមចំណែកកសាងធ្លុងមហាសាមគ្គីជនជាតិកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។
លោកថាច់កឹង អ្នកមានប្រជាប្រិយនៅឃុំហ៊ឹងហោយ ស្រុកវិញឡើយ ឱ្យដឹង៖ “ជាច្រើនឆ្នាំមកនេះ ខ្ញុំតែងផ្សព្វផ្សាយចលនាមាមីងខ្មែរ គប្បីអនុវត្តឱ្យបានត្រឹមត្រូវរាល់សេចក្ដីកំណត់របស់ច្បាប់ អប់រំទូន្មានកូនចៅចៀសឆ្ងាយបាបគ្រោះសង្គម។ ពិសេស ត្រូវសាមគ្គីគ្នា ព្រួតដៃរួមកម្លាំងជាមួយរដ្ឋអំណាចភូមិភាគកសាងភូមិ ស្រុក និងក្លាហានបរិហារបទល្មើស ដើម្បីរក្សាភាពសុខសាន្តភូមិស្រុក។ នៅក្នុងភូមិស្រុក ខ្ញុំតែងធ្វើជាគំរូ ម្ល៉ោះហើយបានមាមីងរាប់អានជានិច្ច។ ខណៈពេលចូលរួមសម្របសម្រួល ខ្ញុំលើកយកទាំងច្បាប់រដ្ឋនិងមនោសញ្ចេតនាភូមិផងរបងជាមួយ ដើម្បីសម្រេចបានលទ្ធផលល្អ។ ផ្តើមពីនោះ មាមីងខ្មែររស់នៅសាមគ្គី មនោសញ្ចេតនាភូមិផងរបងជាមួយគ្នាមានភាពស្អិតល្មួត”។ រីឯលោកង៉ោវ៉ូវដាយ នៅសង្កាត់ទី៣ ក្រុងបាកលីវ ឱ្យដឹង៖ “ខ្ញុំតែងសកម្មផ្សព្វផ្សាយ ចលនាជនរួមជាតិភាគតិចអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ; សកម្មគាំទ្រ ចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅតំបន់ប្រជាជនតាំងទីលំនៅ” កសាងទំនាក់ទំនងជិតស្និទ្ធមនោសញ្ចេតនាភូមិផង របងជាមួយគ្នា លុបបំបាត់ទម្លាប់ឱនថយ កសាងផ្នត់រស់នៅស៊ីវិល័យ; ខ្នះខ្នែងចូលរួមរាល់ចលនាកសាងតំបន់ប្រជាជនតាំងទីលំនៅសុវត្ថិភាព ជឿនលឿន គ្មានបទល្មើសនិងបាបគ្រោះសង្គម រួមចំណែករក្សាខ្ជាប់សន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ”។
លោកលឿងវ៉ាន់ផ អនុប្រធានគណៈជនជាតិ សាសនាខេត្តបាកលីវ អះអាង៖ ជាមួយការរួមចំណែកយ៉ាងសកម្មរបស់អ្នកមានប្រជាប្រិយ ក្នុងការផ្សព្វផ្សាយចលនា បានរួមចំណែកកសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិលើភូមិសាស្ត្រខេត្តបាកលីវកាន់តែរឹងមាំ; ពង្រឹងក្តីជំនឿរបស់ជនរួមជាតិខ្មែរចំពោះការដឹកនាំរបស់បក្ស រដ្ឋ។ រយៈពេលខាងមុខ អនុវត្តល្អជាងទៀតនូវគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយ; ធ្វើការហ្វឹកហាត់ឃោសនាផ្សព្វផ្សាយអប់រំច្បាប់ ផ្តល់ជូនព័ត៌មានអំពីគោលនយោបាយជនជាតិកម្មវិធីនិងគម្រោងផ្សព្វផ្សាយក្នុងជនរួមជាតិភាគតិចដល់អ្នកមានប្រជាប្រិយ ដើម្បីពាំនាំផ្សព្វផ្សាយកាន់តែទូលំទូលាយក្នុងជនរួមជាតិភាគតិច”៕
យ្វីអាញ- លីសៀ