យោងតាមមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ខេត្តបាកលីវ រដូវប្រាំងឆ្នាំ ២០២៣-២០២៤ ត្រូវបានព្យាករណ៍ថា កង្វះបរិមាណទឹកភ្លៀង ទឹកសាបស្រោចស្រពមិនគ្រប់គ្រាន់ ដូច្នេះ ផ្នែកកសិកម្មខេត្តបាកលីវ បានមានវិធានការដើម្បីបង្ការ ទប់ស្កាត់ភាពរាំងស្ងួតនិងជ្រាបជាតិប្រៃលើភូមិសាស្ត្រ។
ខេត្តបាកលីវ បង្កើនការត្រួតពិនិត្យ ជួសជុលប្រព័ន្ធលូទំនប់ទាំងអស់ ដើម្បីងាយស្រួលក្នុងការសម្រួលទឹកសាបបម្រើការផលិត។
តាមការគ្រោងទុក ស្ថានភាពផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់នៅតំបន់ជនបទ នឹងជួបការលំបាកក្នុងរដូវប្រាំងឆ្នាំ ២០២៤ (គឺខែមីនា មេសា និងឧសភា) ដោយសារកម្រិតទឹកក្រោមដីចុះទាប។ ហេតុនេះ រដូវប្រាំងឆ្នាំ ២០២៣-២០២៤ លើភូមិសាស្ត្រខេត្តនឹងកាត់បន្ថយផ្ទៃដីផលិតស្រូវរដូវប្រាំងប្រមាណ ២.៩០០ ហិកតា នៅតំបន់ដែលប្រឈមនឹងការខ្វះទឹកសាប គឺតំបន់ភាគខាងលិចនៃដងប្រឡាយវិញផុង ស្រុកភឿកឡុង និងតាមបណ្តោយជាយទំនប់អនុតំបន់ស្តុករក្សាទឹកសាប។ លោក លឺវហ្វាងលី នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តបាកលីវ ឱ្យដឹង៖ “ដើម្បីម្ចាស់ការទប់ស្កាត់និងកាត់បន្ថយការខូចខាត បណ្តាលមកពីភាពរាំងស្ងួតនិងជ្រាបជាតិប្រៃ ខេត្តបាកលីវបានរៀបចំឡើងវិញបរិច្ឆេទរដូវកាល បើកដំណើរការសម្រួលទឹកបម្រើការផលិតស្រូវនិងចិញ្ចឹមបង្កងឱ្យបានសមស្របសម្រាប់តំបន់ផលិតកម្មនីមួយៗ។ ទន្ទឹមនឹងនោះ ក៏បានលើកឡើងដំណោះស្រាយជួសជុលសំណង់នានា មានដូច៖ ជួសជុលលូទំនប់ ស្ថានីយបូមទឹក តភ្ជាប់បំពង់ទឹកស្អាតជនបទ ជីកស្តារព្រែកប្រឡាយនាំទឹកសាប។ ព្រមជាមួយនោះ បង្កើនការត្រួតពិនិត្យ ជួសជុលថែទាំប្រព័ន្ធលូទំនប់ ស្ថានីយបូមទឹក ស្ថានីយផ្គត់ផ្គង់ទឹកស្អាតប្រមូលផ្តុំទាំងអស់ក្នុងខេត្ត ដើម្បីបម្រើការបង្ការ ទប់ស្កាត់ភាពរាំងស្ងួតនិងជ្រាបជាតិប្រៃ។ ជាមួយនឹងថវិកាអនុវត្តសរុបជាង ២១ ពាន់លានដុង”។
ខេត្តបាកលីវរៀបចំរចនាសម្ព័ន្ធរដូវកាលសមស្រប ដើម្បីធានាប្រភពទឹកស្រោច
ស្រពបម្រើការផលិតក្នុងរដូវប្រាំង។
លោក ផាមវ៉ាន់ថេវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ បានចង្អុលការដល់គ្រប់ស្ថាប័ន អង្គភាពនិងភូមិភាគទាំងអស់ម្ចាស់ការសហការ ដើម្បីអនុវត្តយ៉ាងមានប្រសិទ្ធភាព ការងារបង្ការទប់ស្កាត់ភាពរាំងស្ងួតនិងជ្រាបជាតិប្រៃ ក្នុងរដូវប្រាំងឆ្នាំ ២០២៣-២០២៤។ ក្នុងនោះ អាទិភាពផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ដល់ប្រជាជនបានគ្រប់គ្រាន់ បញ្ជ្រាបទិសស្លោក “មិនទុកឱ្យគ្រួសារណាមួយខ្វះទឹកប្រើប្រាស់” និងបើកដំណើរការប្រព័ន្ធសំណង់ធារាសាស្ត្រ។ ពិសេស គឺលូទំនប់រាំងទឹកប្រៃដើម្បីស្តុកទឹកសាប។ សំខាន់គឺបើកដំណើរការមានប្រសិទ្ធភាព ប្រព័ន្ធសន្ទះទ្វារទឹកនៅនិញក្វើយ ដោះស្រាយសមស្របទឹកប្រៃ ទឹកសាបរវាងភូមិភាគនានា មិនត្រឹមតែក្នុងខេត្តបាកលីវប៉ុណ្ណោះទេ ថែមទាំងផ្គត់ផ្គង់ដល់ទូទាំងតំបន់ដែលនៅជាប់ព្រំប្រទល់នឹងខេត្តសុកត្រាំង។ ព្រមទាំងជំរុញការផ្សព្វផ្សាយដើម្បីប្រជាជនបានយល់ច្បាស់និងរួមដំណើរក្នុងការបង្ការទប់ស្កាត់ភាពរាំងស្ងួតនិងជ្រាបជាតិប្រៃ។ ទន្ទឹមនឹងនោះ គឺរៀបចំរចនាសម្ព័ន្ធរដូវកាលសាបព្រោះសមស្រប និងស្តុកទឹកបម្រើការផលិតក្នុងរដូវប្រាំង។ ក្រៅពីនោះ ក៏ធ្វើការស្ទង់មើល ត្រួតពិនិត្យស្ថានភាពជ្រាបជាតិប្រៃនៅតាមតំបន់ដែលប្រឈមហានិភ័យ ផលប៉ះពាល់ ដើម្បីណែនាំប្រជាជនបានទាន់ពេល ក្នុងការនាំយកទឹកសាបបម្រើការផលិតនិងប្រើប្រាស់ប្រចាំថ្ងៃ៕
យ្វីអាញ-មុនី