បងសើុងធីហុងស៊ាង នៅភូមិកាយយ៉ា ឃុំហឹងហោយ ស្រុកវិញឡើយ ខេត្តបាកលីវ ជាយុវជនគំរូក្នុងការអនុវត្តបច្ចេកវិទ្យា ៤.០ ក្នុងការដាំត្របែក។ បច្ចុប្បន្ន ត្របែកសាច់ពណ៌ផ្កាឈូក សម្រេចស្តង់ដា OCOP បាននាំចេញដល់ដៃអ្នកប្រើប្រាស់ទាំងក្នុងនិងក្រៅខេត្ត។
ត្របែកហុងស៊ាង ដាំតាមបែបសរីរាង្គ ចេញផ្លែផ្កាធម្មតានិងប្រើថង់ស្រោបផ្លៃ
ទើបគុណភាពឆ្ងាញ់។
ដោយរវៀសរវៃក្នុងការទទួលយកបច្ចេកវិទ្យាព័ត៌មាន និងមិនរារែកក្នុងការបង្វែររចនាសម្ព័ន្ធដំណាំដាំដុះ បងស្រីហុងស៊ាង បានបង្វែរផ្ទៃដីដាំបន្លែងាកមកដាំត្របែកតាមទិសដៅសរីរាង្គ។ ចម្ការត្របែកសាច់ពណ៌ផ្កាឈូកជាង ១ ហិកតា ប្រើប្រាស់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិបញ្ជាដោយស្មាតហ្វូន ប្រិតសំចៃបានពេលវេលា ទឹកនិងកម្លាំងមនុស្ស ព្រមទាំងធានាបានទិន្នផលនិងគុណភាព។ ទន្ទឹមនឹងនោះ បងស្រីហុងស៊ាង ឆ្លៀតឱកាសប្រើប្រាស់បណ្តាញ Facebook និង Zalo ដើម្បីសង្គម ទំនាក់ទំនងឧទ្ទេសនាមផលិតផលដល់អ្នក ប្រើប្រាស់និងចុះឈ្មោះប្រើប្រាស់កូដ QR ដើម្បីតាមដានប្រភពផលិតផល។ បងស្រី ហុងស៊ាង ចែករំលែក៖ “យុគសម័យបច្ចេកវិទ្យាមុន នឹងប្រើប្រាស់ផលិតផល អ្នកណាក៏ចង់ដឹង ពីដើមប្រភព ដើម្បីលំនឹងចិត្ត។ នៅពេលខ្ញុំថតរូបផ្លែត្របែកបង្ហោះលើ Zalo ឬ Facebook ដើម្បីឧទ្ទេសនាម គឺអ្នកប្រើប្រាស់ទទួលយកបានយ៉ាងឆាប់រហ័សនិងងាយស្រួល។ ហេតុដូច្នេះ ឈ្មួញកណ្តាលអ្នកប្រើប្រាស់បានដឹងឮនិងដោះដូរផ្ទាល់តាមរយៈការផ្ញើសារ zalo ឬ Facebook ។ ខ្ញុំឃើញការដោះដូរ តភ្ជាប់ផលិតផលនិងការទូទាត់បង់ប្រាក់តាមរយៈការផ្ញើសារ zalo ឬ Facebook ងាយស្រួលណាស់។ បច្ចុប្បន្ន អ្នកណាក៏ដំឡើងកម្មវិធីធនាគារលើទូរស័ព្ទ ទើបការវេរប្រាក់លឿន មានប្រសិទ្ធភាព និងសុវត្ថិភាព។ ប៉ុន្មានឆ្នាំដែលរងផលប៉ះពាល់ដោយជំងឺ COVID-១៩ ត្របែកហុងស៊ាង នៅតែដំណើរការលក់ជាធម្មតាតាមរយៈបណ្តាញសង្គម Zalo គ្រួសារក៏រកបានប្រាក់ចំណូលលំនឹង”។
បងស្រីសើុងធីហុងស៊ាង ឧទ្ទេសនាមត្របែកសម្រេចស្តង់ដា OCOP។
តាមសម្ដីបងស្រីហុងស៊ាន ក្នុងឱកាសដែលសម្ព័ន្ធយុវជនខេត្តបាកលីវ ទៅរៀនសូត្របទពិសោធន៍ទម្រង់ដាំត្របែករបស់យុវជននៅតាមខេត្ត ក្រុង តំបន់វាលរាបទន្លេគឺវឡុង ឃើញថា នេះជាទម្រង់ថ្មីសមស្របនឹងតំបន់ជនបទ គាត់ក៏បានតាំងចិត្តដាំសាកល្បងមើល។ នៅពេលសម័្ពនយុវជនឃុំហឹងហោយ ឧបត្ថម្ភបុលទុន បងស្រីហុងស៊ាង ក៏បានបង្វែរផ្ទៃដីដាំដំណាំ ២ កុង ងាកមកដាំដើមត្របែកតៃវ៉ាន់ចំនួន ៣០០ ដើមតាមបែបសរីរាង្គ។ នៅពេលត្របែក ផ្លែដំបូង គាត់ប្រឡេះចោលខ្លះទុកតែ ១ - ២ ផ្លែ/ចង្កោម និងប្រើថង់ស្រោបផ្លែ ទើបត្របែកមិនមានដង្កូវ; ត្រូវកាត់តម្រឹមមែកជាប្រចាំ និងបេះស្លឹកខូចៗចោល ហើយប្រើជីសរីរាង្គ និងប៉ូតាស្យូម ដើម្បីធ្វើឱ្យផ្លែត្របែកមានរសជាតិស្រួយផ្អែម។ បងស្រីហុងស៊ាង ឱ្យដឹង៖ “ឆ្នាំដំបូង ប្រមូលផលឃើញចំណេញ មិនសូវបង់កម្លាំងថែទាំ ទើបខ្ញុំដាំបន្ថែម ៥ កុងទៀត។ មកដល់សព្វថ្ងៃ ខ្ញុំដាំបានជាង ១ ហិកតាពូជត្របែកតៃវ៉ាន់ សាច់ពណ៌ផ្កាឈូក និងគ្មានគ្រាប់តាមបែបសរីរាង្គ”។
ដាំត្របែកតាមបែបសរីរាង្គ អនុវត្តបច្ចេកទេស ប្រើថង់ស្រោបផ្លែ បានជាគុណភាពផ្លែត្របែក ហុងស៊ាង មានរសជាតិឆ្ងាញ់ និងសម្រេចស្តង់ដារ OCOP ក្នុងឆ្នាំ២០១៩។ តាមរយៈទំព័រ Facebook និង Zalo អតិថិជនជាច្រើនបានស្គាល់និងបានកុម្ម៉ង់ទិញ បានជាត្របែកហុងស៊ាង នាំចេញទៅដល់ដៃអ្នកប្រើប្រាស់នៅក្នុងនិងក្រៅខេត្ត៕
យ្វីអាញ-ត្រឹងរ៉ូន