ឆ្នាំ ២០២១ សមាគមកសិករសង្កាត់ទី ៩ ក្រុងត្រាវិញ ខេត្តត្រាវិញ ចលនាសមាជិកកសិករអនុវត្តទម្រង់ “ដាំដំណាំសរីរាង្គតាមទិសដៅសុវត្ថិភាព គួបផ្សំនឹងចិញ្ចឹមគោ” នៅអនុសង្កាត់ទី៣។ បច្ចុប្បន្ន ទម្រង់ពង្រីកបានប្រសិទ្ធភាព។
ទម្រង់ដាំពុទ្រាក្នុងរោងសំណាញ់របស់លោក ថាច់សឹមមិញ នៅអនុសង្កាត់ទី៩។
ក្រុមសហការផលិត “ដាំដំណាំ ដាំឈូក គួបផ្សំនឹងចិញ្ចឹមវារីវប្បកម្ម ចិញ្ចឹមគោ” នៅសង្កាត់ទី ៣ សង្កាត់ទី ៤ មានសមាជិកចូលរួម ៣៦ នាក់ អាស្រ័យបានសមាគមកសិករខេត្ត ក្រុង វិនិយោគទុនពីមូលនិធិឧបត្ថម្ភកសិករ សរុបដើមទុនសម្រាប់អនុវត្តចំនួន៩០០ លានដុង។ ទម្រង់នេះផ្តល់ប្រាក់ចំណូលខ្ពស់ មធ្យមភាគគ្រួសារនីមួយៗរកបានប្រាក់ចំណេញពី ៩០-១០៥ លានដុង/ឆ្នាំ។
លោក ថាច់សឹមមិញ កំពុងថែទាំហ្វូងគោ។
លោក ថាច់សឹមមិញ នៅអនុសង្កាត់ទី ៩ ឱ្យដឹង៖ “សង្កេតឃើញទម្រង់ដាំដំណាំសរីរាង្គតាមទិសដៅសុវត្ថិភាព គួបផ្សំនឹងចិញ្ចឹមគោ នៅអនុសង្កាត់ទី ៣ និងអនុសង្កាត់ទី ៤ ពង្រីកបានប្រសិទ្ធភាព គ្រួសារខ្ញុំក៏ចាប់ផ្តើមអនុវត្តទម្រង់នោះភ្លាម។ ក្នុងការបង្កបង្កើនផល គ្រួសារខ្ញុំអនុវត្តល្អការការពារបរិស្ថាននិងបង្កបង្កើនផលស្រូវសុវត្ថិភាព សំដៅធានាសុខភាព គ្រួសារនិងសហគមន៍ ក៏ដូចជាអ្នកប្រើប្រាស់។ នៅឆ្នាំ ២០២០ គ្រួសារខ្ញុំធ្វើស្រែនិងដាំដំណាំលើផ្ទៃដីប្រមាណ ១ ហិកតានិងចិញ្ចឹមគោ ៣ ក្បាល បច្ចុប្បន្ន អាស្រ័យអនុវត្តទម្រង់គ្រួសារ ខ្ញុំក៏ពង្រីកផ្ទៃដីឡើង ១,៥ ហិកតា និងចិញ្ចឹមគោ ៦ ក្បាល បន្ទាប់ពីទូទាត់ មធ្យមភាគនៅចំណេញ ២១៦ លានដុង/ឆ្នាំ។ ជារៀងរាល់ឆ្នាំ គ្រួសារខ្ញុំនៅទាំងបង្កលក្ខណៈដល់ពលករ ២ នាក់ មានការងារធ្វើប្រចាំ។ ក្នុងការបង្កបង្កើនផល ខ្ញុំតែងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ និងជួយចែករំលែកបទពិសោធន៍ដល់គ្រួសារនៅជិតខាងរួមគ្នាអនុវត្ត។ ម្យ៉ាងទៀត គ្រួសារខ្ញុំថែមទាំងអនុវត្តល្អការចលនាអាស្រ័យភូមិភាគ បំផុស ដូចជាការរួមវិភាគទានមូលនិធិដើម្បី អ្នកក្រមូលនិធិជំរុញការសិក្សាមូលនិធិបង្ការ គ្រោះធម្មជាតិមូលនិធិឧបត្ថម្ភកសិករ…”។
លោក ថាច់តារា ប្រធានសមាគមកសិករសង្កាត់ទី ៩ ឱ្យដឹង៖ “សង្កាត់ទី ៩ មានផ្ទៃដីធម្មជាតិប្រមាណជាង ១.១៧៦ ហិកតា ក្នុងនោះ ផ្ទៃដីបង្កបង្កើនផលស្រូវ ដាំដំណាំរួមផ្សំ ស្រូបអត្រា ៦៥០,៣២ ហិកតា។ តាមរយៈការបំផុស អនុវត្តទម្រង់ដាំដំណាំសរីរាង្គតាមទិសដៅសុវត្ថិភាព គួបផ្សំនឹងចិញ្ចឹមគោ បានធ្វើឱ្យមានការវិវឌ្ឍជាវិជ្ជមានតាំងពីការយល់ដឹងរហូតដល់សកម្មភាពរបស់សមាជិក ផ្តើមពីនោះ ស្របគំនិតគាំទ្រ សិក្សាស្វែងយល់បង្កើតទម្រង់នាំមកប្រសិទ្ធភាពជាក់ស្តែង សមស្របនឹងស្ថានភាពនៃភូមិភាព មានកសិករជាច្រើនបានម្ចាស់ការអនុវត្តវិទ្យាសាស្ត្របច្ចេកទេស ក្នុងការបង្កបង្កើនផល បង្កើតបានផលិតផលមានតម្លៃសេដ្ឋកិច្ចខ្ពស់ បង្កើនប្រាក់ចំណូល កែលម្អជីវភាពគ្រួសារ រួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តការងារបំបាត់ភាពក្រីក្ររបស់ភូមិភាគ”៕
សើុងម៉ាល័យ-មុនី