អ្នកប្រជាប្រិយបានរួមវិភាគទានយ៉ាងសកម្មក្នុងការចលនាជនរួមជាតិភាគតិច អនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ អ្នកមានប្រជាប្រិយនៅទាំងចូលរួមជាមួយកងទ័ពការពារព្រំដែង រក្សាភាពសុខសាន្តតំបន់ព្រំដែនសមុទ្ររបស់ខេត្តសុកត្រាំង។
កងទ័ពការពារព្រំដែនខេត្តសុកត្រាំង មកសួរសុខទុក្ខនិងប្រគេនទេយ្យទានដល់ព្រះឧបជ្ឈាយ៍ ថាច់ហូន ព្រះចៅអធិការវត្តព្រៃជាប់ ឃុំឡាយហ្វា ទីរួមខេត្តវិញចូវ។
រយៈពេលកន្លង អ្នកមានប្រជាប្រិយ៥០ នាក់ តែងជាគំរូឆ្នើមក្នុងតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រតំបន់ព្រំដែនសមុទ្ររបស់ខេត្តសុកត្រាំង។ វរសេនីយ៍ត្រី ង្វៀងហ្វាងឌេ ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា កងទ័ពការពារព្រំដែនខេត្តសុកត្រាំង ឱ្យដឹង៖ “ប៉ុន្មានឆ្នាំមកនេះ ជីវភាពរបស់មាមីងខ្មែរតំបន់ព្រំដែនសមុទ្រកាន់តែមានស្ថិរភាព។ មាមីងរស់នៅសាមគ្គី ជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច និងព្រួតដៃជាមួយរដ្ឋអំណាចកសាងជនបទថ្មី; រក្សានិងពង្រីកវប្បធម៌ប្រពៃណីរបស់ជនជាតិ។ សមិទ្ធផលនេះ អាស្រ័យការរួមវិភាគទានយ៉ាងសកម្មរបស់អ្នកមានប្រជាប្រិយ ក្នុងការកសាងទំនាក់ទំនងសាមគ្គីស្អិតល្មួតរវាងកងទ័ពនិងប្រជាជនតំបន់ព្រំដែនសមុទ្រកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ”។
កងទ័ពការពារព្រំដែនខេត្តសុកត្រាំង រៀបចំពិធីជួបជុំអ្នកមានប្រជាប្រិយ
ក្នុងជនរួមជាតិភាគតិច។
ព្រះឧបជ្ឈាយ៍ ថាច់ហូន ព្រះចៅអធិការវត្តព្រៃជាប់ ឃុំឡាយហ្វា ទីរួមខេត្តវិញចូវ គឺជាគំរូលេចធ្លោក្នុងការចលនាជនរួមជាតិខ្មែររស់នៅ “អនុវត្តល្អការងារសង្គម ប្រតិបត្តិល្អការងារសាសនា”។ ព្រះអង្គតែងចលនាជនរួមជាតិខ្មែរសកម្មចូលរួមរាល់ចលនាប្រឡងប្រណាំងស្នេហាជាតិរបស់ភូមិភាគ។ ពិសេសគឺចលនា បរិច្ចាគដីដើម្បីកសាងផ្លូវគមនាគមន៍ជនបទ ចលនាកូនចៅពុទ្ធបរិស័ទចូលរៀនអក្សរខ្មែរ អភិរក្សភាសានិងអក្សរសាស្រ្តរបស់ជនជាតិ។ ចំណែកលោកហាងឌិញ អ្នកមានប្រជាប្រិយ នៅឃុំឡាកហ្វា ឱ្យដឹង៖ “ខ្ញុំចូលរួមជាមួយកម្មាភិបាលយុទ្ធជនប៉ុស្តិ៍ការពារព្រំដែនវិញហាយ ឃោសនាផ្សព្វផ្សាយចលនាមាមីងពុទ្ធបរិស័ទ នៅលើភូមិសាស្ត្រអនុវត្តម៉ឺងម៉ាត់នូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ និងសេចក្ដីកំណត់របស់ភូមិភាគ។ ជាពិសេស គឺចលនាមាមីងចូលរួមចលនា“ទូទាំងប្រជាជនចូលរួមការពារអធិបតេយ្យទឹកដី សន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី” គួបផ្សំនឹងការឃោសនាផ្សព្វផ្សាយ ច្បាប់កាតព្វកិច្ចយោធា ច្បាប់ការពារព្រំដែនវៀតណាមដល់បណ្តាគ្រួសារ និងយុវជនឱ្យយល់ច្បាស់ សស្រាក់សស្រាំស្ម័គ្រចិត្តចូលកងទ័ព”។
វរសេនីយ៍ឯក ឡេវ៉ាន់អាញ ស្នងការនយោបាយរងកងទ័ពការពារព្រំដែនខេត្តសុកត្រាំង មានប្រសាសន៍៖ “អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច គឺជាកងកម្លាំងមហាជនដ៏ពិសេស មានជំហរតួនាទីយ៉ាងសំខាន់ក្នុងភារកិច្ច ធ្វើជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំណាច និងជនរួមជាតិភាគតិចតំបន់ព្រំដែនសមុទ្រ។ អាស្រ័យការរួមវិភាគទានយ៉ាងសកម្មរបស់អ្នកមានប្រជាប្រិយ បានជួយឱ្យកម្មាភិបាល យុទ្ធជនពង្រឹងបានទំនាក់ទំនងសាមគ្គីស្អិតល្មួតរវាងកងទ័ពនិងប្រជាជននៅតំបន់ព្រំដែន។ ជាពិសេសទៀត គឺមាមីងខ្មែរសកម្មសហការអនុវត្តល្អការចលនា“ទូទាំងប្រជាជនចូលរួមការពារអធិបតេយ្យទឹកដី សន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី” ចលនា “ទូទាំងប្រជាជនចូលរួមប្រយុទ្ធ ប្រឆាំងបទល្មើស” និងរាល់ការចលនាប្រឡងប្រណាំងស្នេហាជាតិនៅភូមិភាគ។ អាស្រ័យហេតុនេះ កម្មាភិបាល យុទ្ធជនការពារព្រំដែន ទើបសម្រេចបានល្អនូវភារកិច្ចការពារអធិបតេយ្យទឹកដី សន្តិសុខសមុទ្ររបស់ខេត្ត”៕
យ្វីអាញ-មេងលី