ខេត្តអាងយ៉ាង មានជនជាតិភាគតិច២៨ជនជាតិ ដោយមានចំនួនមនុស្សជាង១១៩.០០០នាក់ ស្រូបអត្រា៥,២៦% បើប្រៀបធៀបនឹងចំនួនប្រជាជនទូទាំងខេត្ត ភាគច្រើនគឺជនជាតិខ្មែរ (ស្រូបអត្រា៤,២%)។ ហេតុនេះ គ្រប់គណៈ ផ្នែកក្នុងខេត្តអាងយ៉ាង តែងជំរុញការងារបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនរួមជាតិខ្មែរ។
ផ្តើមពីវគ្គសិក្សាបច្ចេកទេសចិញ្ចឹមជ្រូក មានគ្រួសារកសិករជាច្រើននៅឃុំចូវឡាំង ស្រុកទ្រីតូង បានអនុវត្តក្នុងការបង្កបង្កើនផលលំនឹងសេដ្ឋកិច្ចគ្រួសារ។
ទ្រីតូងជាស្រុកតំបន់ភ្នំ តំបន់ព្រំដែនរបស់ខេត្តអាងយ៉ាង។ មិនត្រឹមតែដូច្នោះ លោកចៅគឹមសង អនុប្រធានសមាគមកសិករស្រុកទ្រីតូង ឱ្យដឹង៖ ទូទាំងស្រុកមានជនរួមជាតិខ្មែររស់នៅជាង ៣៤% ។ ហេតុដូច្នេះ ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនរួមជាតិខ្មែរ តែងបានសមាគមកសិករគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់។ ការងារនេះ រយៈពេលកន្លងក៏ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ តាមរយៈនោះ ដំណាក់កាល ២០១៨-២០២៣ សមាគមសិករ ស្រុកសហការជាមួយមជ្ឈមណ្ឌលគាំពារកសិករ ចំណុះសមាគមកសិករខេត្ត បានសហការជាមួយនឹងអង្គភាពពាក់ព័ន្ធ បើកវគ្គបង្រៀនវិជ្ជាជីវៈបាន ៦៤ ថ្នាក់ (បច្ចេកទេសចិញ្ចឹមសត្វ ដាំដុះ និងជាងសំណង់ជាដើម) ដល់គ្រួសារកសិករប្រមាណជាង ៣.៣១៥ លើកគ្រួសារ ភាគច្រើន គឺគ្រួសារជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ សមាគមក៏បានម្ចាស់ការសហការជាមួយស្ថាប័នឯកទេស អាជីវកម្ម រៀបចំបើកវគ្គហ្វឹកហ្វឺនជំរុញកសិកម្ម រុក្ខកម្ម នេសាទកម្មនិងជំរុញឧស្សាហកម្មបានជាង ២០០ ថ្នាក់ ដល់សមាជិកកសិករប្រមាណជាង ៨.៣៥០ លើកនាក់; រៀបចំសិក្ខាសាលាបាន៥១២លើក ដោយមានមនុស្សចូលរួមប្រមាណ ២៧.២៩០លើកនាក់។ “ឆ្លងតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ការហ្វឹកហ្វឺនជំរុញកសិកម្ម នេសាទកម្ម។ល។ បានរួមចំណែកលើកកម្ពស់ការយល់ដឹងដល់កសិករក្នុងការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិតធ្វើអាជីវកម្ម ពិសេសគឺជនរួមជាតិខ្មែរ។ ផ្តើមពីនោះ មានគ្រួសារកសិករជាច្រើនបង្កើតបានផលិតកសិកម្មយ៉ាងច្រើន ឆ្លើយតបតម្រូវការទីផ្សារ; បង្កើតការងារធ្វើបន្ថែម ដើម្បីកែលម្អនិងលើកស្ទួយជីវភាព” លោកចៅគឹមសង បានចែករំលែកដូច្នេះ។
សមាគមកសិករស្រុកទ្រីតូង រៀបចំឱ្យកសិករអញ្ជើញទស្សនាកិច្ចសិក្សាពីទម្រង់ដាំស្វាយ
របស់ក្រុមសហករណ៍បេនបាជីឃុំលេទ្រី។
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនរួមជាតិខ្មែរ ទទួលបានការណ្តុះបណ្តាវិជ្ជាជីវៈ ខេត្តអាងយ៉ាងតែងផ្តោតការយកចិត្តទុកដាក់ ស្វែងរកប្រភពជំនួយឧបត្ថម្ភកែប្រែ ជួសជុលមូលដ្ឋានសម្ភារៈ ទិញគ្រឿងឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់គ្រឹះស្ថានអប់រំវិជ្ជាជីវៈ ស្ថិតនៅតំបន់ជនរួមជាតិភាគតិច។ នៅឆ្នាំ ២០២២ និងឆ្នាំ ២០២៣ សរុបថវិកាដែលបានបែងចែកប្រមាណ៣០,២ពាន់លានដុង សម្រាប់គ្រឹះស្ថានអប់រំវិជ្ជាជីវៈស្ថិតនៅតំបន់ជនរួមជាតិភាគតិចនៅខេត្តអាងយ៉ាង។ ក្នុងនោះ ថវិកាជំនួយកែប្រែ ជួសជុលមូលដ្ឋានសម្ភារៈ និងវិនិយោគបំពាក់គ្រឿងឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈប្រមាណជាង ២៧,២ ពាន់លានដុង លើកកម្ពស់សមត្ថភាពអភិវឌ្ឍកងជួរកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនសារគមនាគមន៍ ផ្សព្វផ្សាយតម្រង់ទិសវិជ្ជាជីវៈ ផ្តើមអាជីពប្រមាណ ៣ ពាន់លានដុង។ ក្រៅពីនោះ នៅតាមគ្រឹះស្ថានអប់រំវិជ្ជាជីវៈ តែងផ្លាស់ថ្មីជារឿយៗ ព្រមទាំងអនុវត្តទម្រង់ផ្សព្វផ្សាយច្រើនប្រភេទ ពិគ្រោះ តម្រង់ទិសវិជ្ជាជីវៈដល់សិស្សនិងកម្មករនិយោជិតជាជនរួមជាតិភាគតិច។ ដំណាក់កាល ២០១៨-២០២៣ ទូទាំងខេត្តជ្រើសរើសសិស្ស និស្សិត សិក្ខាកាមជាជនរួមជាតិខ្មែរប្រមាណជាង ៥.០៤០ នាក់។
លោកត្រឹងអាញភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង ចែករំលែក៖ “ផ្តើមពីការជំនួយកម្លាំងពីគណៈ ផ្នែក គ្រប់លំដាប់ថ្នាក់ដែលពាក់ព័ន្ធជាជំហានៗជួយជនរួមជាតិភាគតិចនិយាយរួម និងជនរួមជាតិខ្មែរនិយាយដោយឡែក ទទួលបានព័ត៌មានទាន់ពេលអំពីការជ្រើសរើសសិស្សរៀនវិជ្ជាជីវៈ និងគោលនយោបាយឧបត្ថម្ភបណ្តុះបណ្តាល។ ផ្តើមពីនោះ ជ្រើសរើសមុខរបរសមស្របនឹងសមត្ថភាព មុខជំនាញនិងបំណងប្រាថ្នារបស់ខ្លួន ហើយសមស្របលក្ខណៈសេដ្ឋកិច្ចគ្រួសារនិងតម្រូវការទីផ្សារការងារ៕
ថាញឡុង-មុនី