បច្ចុប្បន្ន ទម្រង់ “ដាំខ្ទឹមក្រហមឆ្លាស់ជាមួយនឹងម្ទេសក្នុងរោងសំណាញ់ អនុវត្តបច្ចេកវិទ្យាស្រោចស្រពស្វ័យប្រវត្តិ” (ហៅកាត់ថា ទម្រង់) ត្រូវបានមាមីងខ្មែរនៅទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង អនុវត្តនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
ដំណាំម្ទេសដាំក្នុងរោងសំណាញ់។
តាមប្រសាសន៍វិស្វករ ថាច់ធូហៀង ប្រធានស្ថានីយដាំដុះនិងការពាររុក្ខជាតិទីរួមខេត្តវិញចូវ ទម្រង់នេះកាត់បន្ថយបានកម្លាំងពលកម្ម ពូជថ្នាំ និងថ្លៃជី។ល។ សម្រាប់កសិករ។ វិស្វករហៀង ឱ្យដឹង៖ “រុក្ខជាតិដែលដាំក្នុងរោងសំណាញ់អនុវត្តប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្តិ ម្ល៉ោះហើយលូតលាស់ល្អ តិចមានដង្កូវ ជំងឺ អាចដាំដុះបានក្នុងរដូវវស្សា ប៉ុន្តែសម្រេចទិន្នផលខ្ពស់បង្គួរ។ ជាមធ្យមភាគ ទិន្នផលខ្ទឹមក្រហមរដូវដំបូងជាទំនិញសម្រេចជាង ១,២ តោន/៥០០ម២ កើនឡើងជិត ១០០ គីឡូក្រាមបើប្រៀបផ្ទឹមនឹងការដាំដុះនៅខាងក្រៅរោងសំណាញ់; ដំណាំម្ទេសទិន្នផលសម្រេចជាង ៧៨០ គីឡូក្រាម/៥០០ម២ កើនប្រមាណ ៤០% បើប្រៀបផ្ទឹមនឹងការដាំនៅវាលស្រែ។ ដំណាំខ្ទឹមក្រហមពូជផ្ដល់ទិន្នផល ៧០០ គីឡូក្រាម/៥០០ម២ កើនប្រមាណ ៩០ គីឡូក្រាម បើប្រៀបផ្ទឹមនឹងការដាំខ្ទឹមក្រហមពូជនៅវាលស្រែ”។
ក្រៅពីដាំក្នុងរោងសំណាញ់ មាមីងខ្មែរនៅវិញចូវថែមទាំងដាំខ្ទឹមក្រហមឆ្លាស់ជាមួយ
នឹងម្ទេសនៅតាមវាលស្រែទៀតផង។
បច្ចុប្បន្ន ទម្រង់ត្រូវបានពង្រីកនៅតាមភូមិសាស្រ្តឃុំដែលមានរោងសំណាញ់ដាំខ្ទឹមក្រហម។ ទម្រង់ត្រូវបានប្រើប្រាស់ជីសរីរាង្គ ជីគីមី ផ្សិតកម្ចាត់ជំងឺ ប្រសិនបើប្រើប្រាស់ថ្នាំការពាររុក្ខជាតិ គឺប្រើប្រភេទថ្នាំដែលមានប្រភពជីវសាស្រ្ត ម្ល៉ោះហើយខ្ទឹមក្រហមមានសុវត្ថិភាពសម្រេចបទដ្ឋាន VietGap សម្រាប់ឆ្លើយតបនឹងតម្រូវការទីផ្សារ បង្កើនប្រាក់ចំណូលសម្រាប់កសិករ។ លោកលីវ៉េត នៅភូមិហ្វាថាញ់ ឃុំឡាកហ្វា ឱ្យដឹង៖ “ខ្ញុំបានអនុវត្តទម្រង់នៅលើផ្ទៃដី ០,៥កុង។ ជាធម្មតានៅក្នុងខែធ្នូ ខ្ញុំចុះពូជខ្ទឹមក្រហមហើយបណ្ដុះគ្រាប់ម្ទេស។ ពេលខ្ទឹមក្រហម មានអាយុ ៤០ ថ្ងៃគឺខ្ញុំដាំម្ទេសឆ្លាស់ចូល។ ពេលខ្ទឹមក្រហមមានអាយុពី ៥៥-៦០ ថ្ងៃគឺប្រមូលផល ហើយបន្តថែទាំម្ទេសរហូតដល់ ៨៥ ថ្ងៃក៏ប្រមូលផលម្ទេស។ ម្ទេសត្រូវបានប្រមូលផលរយៈពេលប្រហែល៣ខែ។ ជាមធ្យមភាគក្នុងមួយឆ្នាំទម្រង់ផ្ដល់ប្រាក់ចំណេញជាង ៣១,២ លានដុង គិតទៅខ្ពស់ជាង ១០ លានដុងបើប្រៀបផ្ទឹមនឹងការដាំដំណាំនៅវាលស្រែ”។
តាមប្រសាសន៍លោក លីវ៉េត ខ្ទឹមក្រហមដែលដាំក្នុងរោងសំណាញ់ត្រូវបានស្រោចទឹក២ លើកក្នុងមួយថ្ងៃ (ព្រឹកល្ងាច) ជាមធ្យមភាគ ពី៥-៧ នាទី/លើក; ខ្ទឹមក្រហមដាំបានពី៣០-៦០ ថ្ងៃស្រោចទឹកពេលព្រឹកម្ដងក្នុងមួយថ្ងៃ។ ពេលប្រមូលផលខ្ទឹមក្រហមរួច ក៏ថែទាំម្ទេសវិញ ហើយបន្តស្រោចទឹក២ លើកក្នុងមួយថ្ងៃរហូតដល់ប្រមូលផល។ ដំណាំភាគច្រើនគឺប្រើប្រាស់ជីសរីរាង្គទ្រាប់បាត គួបផ្សំបាច់ជីគីមីបំប៉ននិងបង្ការដង្កូវជំងឺដោយផ្សិតឬថ្នាំការពាររុក្ខជាតិ ដែលមានប្រភពជីវសាស្រ្ត។ ក្រោយប្រមូលផលម្ទេសបាន ២ ខែគឺភ្ជួរដី បាច់កំបោរ និងបាច់ជីសរីរាង្គដើម្បីចុះពូជខ្ទឹមក្រហម។ ម្ទេសត្រូវបានដាំគម្លាតដើមគ្នា ៧០x៧០សង់ ទីម៉ែត្រ។ ទិន្នផលម្ទេសដាំក្នុងរោងសំណាញ់ឡើងដល់៤២០ គីឡូក្រាម/៥០០ម២ កើនលើស ២,២ ដងបើប្រៀបផ្ទឹមនឹងការដាំក្រៅរោងសំណាញ់។ ជាមួយនឹងទម្រង់នេះ លោកលីវ៉េត ដាំបាន៣ រដូវ/ឆ្នាំ៖ រដូវខ្ទឹមក្រហមដំបូង រដូវម្ទេស និងរដូវខ្ទឹមក្រហមពូជនារដូវវស្សា ជួយឱ្យគាត់មានខ្ទឹមក្រហមពូជលក់ រួមចំណែកបង្កើនប្រាក់ចំណូលជូនគ្រួសារ៕
យ្វីអាញ់- ថាច់ធី