មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

23/10/2023 - 16:45

ប្រធាន​សាខា​សមាគម​នារី ខ្នះ​ខ្នែង​អស់​ពី​ចិត្ត

បង​ស្រី ង្វៀង​ធីង៉ុក​ហា ប្រធាន​ក្រុម​សហ​ការ “ច្នៃ​ផលិត​ផល​កំ​ប្លោក” ភូមិ​ឌិញ​ភឿក ឃុំ​ឌិញ​ម៉ូង ស្រុក​ធើយ​ឡាយ ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ដោយ​សារ​បង​ប្អូន​ក្នុង​សមាគម​នារី ក្នុង​នោះ មាន​បង​ស្រីយ៉ៀង បាន​មក​ចលនា ទើប​ខ្ញុំ​មិន​រា​រែក​ក្នុង​ការ​បង្កើត​ក្រុម​សហ​ការ។ ឥឡូវ​នេះ សកម្ម​ភាព មាន​ការ​រៀប​ចំត្រឹម​ត្រូវ គឺ​យើង​ត្រូវ​ខិត​ខំ​ធ្វើ​ឱ្យអស់​ពី​សមត្ថ​ភាព បង្ក​លក្ខណៈ​ឱ្យ​បង​ប្អូន​នារី រក​បាន​ប្រាក់​ចំណូល​បន្ថែម​ពេល​ទំនេរ​ពី​ការ​ងារ​ស្រែ​ចម្ការ”។

បងស្រី ដាវ​ធីមី​យ៉ៀង (ខាង​ស្ដាំ) ប្រធាន​សាខា​សមា​គមនារី
ខ្នះខ្នែងអស់ពីចិត្ត។

បង​ស្រី​យ៉ៀង ដែល​បង​ស្រី​ហា​រំលឹក​នោះ ឈ្មោះ​ពេញ​របស់​គាត់​គឺ ដាវ​ធីមី​យ៉ៀង ប្រ​ធាន​សាខា​សមាគម​នារី​ភូមិ​ឌិញ​ភឿក។ បង​ស្រី​ជា​ជន​ជាតិ​ខ្មែរ​តែ​ម្នាក់​គត់ ធ្វើ​ជា​ប្រ​ធាន​សាខា​សមា​គម​អស់​រយៈ​ពេល​ជិត ២៤ ឆ្នាំ។  “ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ការ​ងារ​សង្គម ចូល​ចិត្ត​ចុះ​ទៅ​ជួប​សំ​ណេះ​សំ​ណាល ចលនា​បង​ប្អូន​នារី ពិសេស​បង​ប្អូន​នារី​ជន​ជាតិ​ខ្មែរ ហាក់​ដូច​ជា​យើង​លើក​កម្ពស់ ចំណេះ​ដឹង​ក្នុង​ការ​រស់​នៅ​ថែ​ទាំ​គ្រួសារ និង​ចិញ្ចឹម​កូន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម” បង​ស្រី យ៉ៀង បាន​ឱ្យ​ដឹង​ដូច្នេះ។ ដោយ​សារ​កាល​ពីមុន ជីវ​ភាព​គ្រួសារ​ខ្វះ​ខាត រៀន​សូត្រ​មិន​បាន​ដូច​គេ​ឯង ទើប​បង​ស្រី​យល់​ច្បាស់​ពី​ភាព​លំ​បាក ដែល​មិន​បាន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម។ បង​ស្រី​មាន​ការ​នឿយ​ហត់ ដោយ​រៀន​បណ្តើរ ធ្វើ​ការ​បណ្តើរ នៅ​ពេល​អាយុ​ជិត​៥០​ឆ្នាំ​ហើយ ទើប​ទទួល​បាន​វិញ្ញា​បនបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ។ ហេតុ​នោះ​ហើយ បង​ស្រី​បាន​តាំង​ចិត្ត​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ក្មេងៗ​បាន​ទៅ​សាលា​រៀន ពិសេស កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ។ បង​ស្រី​រួម​ជា​មួយ​កម្មា​ភិបាល​ភូមិ​ចុះ​ទៅ​ចលនា​តាម​ផ្ទះ​ត្រូវ​ឱ្យនាំ​ក្មេង​ទៅ​សាលា។ បង​ស្រី​ចាំ​ជា​និច្ច​គឺ​ករណី​គ្រួសារ​បង​ដាវថាញ​វ៉ូវ។ ដោយ​សារ​ជីវ​ភាព​គ្រួសារ​ខ្វះ​ខាត បង​វ៉ូវ ឱ្យ​កូន​រៀន​បាន​ត្រឹម​ថ្នាក់​ទី ៣ ក៏​ឱ្យ​ឈប់​សម្រាក។ ដឹង​ហេតុ​ការណ៍​នេះ បង​ស្រី​បាន​រួម​ជា​មួយ​កម្មា​ភិបាល​ភូមិ​ចុះ​ទៅ​លើក​ទឹក​ចិត្ត មាន​តែ​ការ​រៀន​សូត្រ​ទេ ទើប​ឆាក​ជីវ​ភាព​របស់​ប្អូនៗ​អាច​ប្ដូរ​ផ្លាស់​បាន។ ក្រោយ​ពី​ចុះ​ទៅ​សួរ​នាំ​ច្រើន​លើក​ច្រើន​សា  បង្ក​លក្ខណៈ​ឧបត្ថម្ភ​គ្រប់​សព្វ ទើប​បង​វ៉ូវ យល់​ព្រម​ឱ្យកូន​ទៅ​រៀន​ឡើង​វិញ។

បង​ស្រី​យ៉ៀង ឱ្យ​ដឹង៖ “ជន​ជាតិ​យើង​នៅ​ក្រ​លំ​បាក​ណាស់ ស្មារតី​ភ្ញាក់​រលឹក​នៅ​មាន​កម្រិត ម្ល៉ោះ​ហើយ​យើង​ត្រូវ​ចុះ​ទៅ​សួរ​នាំ​ឱ្យ​បាន​ញឹក​ញាប់​និង​លើក​ទឹក​ចិត្ត​ពួក​គាត់។ ខណៈ​ពេល​ទៅ​ជួប​បង​ប្អូន​ជន​ជាតិ​ខ្មែរ យើង​ប្រា​ស្រ័យ​ទាក់​ទង ដោយ​ភាសា​ជាតិ​យើង ដើម្បី​ពួក​គាត់​ងាយ​យល់ ក្តាប់​ព័ត៌​មាន​បាន​ឆាប់”។ ជា​មួយ​នឹង​ភាព​វាង​វៃ អស់​ពីចិត្ត ធ្វើ​ការ​មាន​ការ​ទទួល​ខុស​ត្រូវ គំរូ​ឈាន​មុខ ខ្នះ​ខ្នែង​ចូល​រួម​រាល់​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង និង​រាល់​ភារ​កិច្ច​របស់​សមាគម ភូមិភាគ​បំផុស​ចលនា បង​ស្រី​តែង​បាន​បង​ប្អូន​នារី​មាន​ទំនុក​ចិត្ត​ជា​និច្ច។ ទន្ទឹម​នឹង​នោះ ក្នុង​នាម​ជា​ប្រ​ធាន​សាខា​សមា​គម រៀង​រាល់​ឆ្នាំ បង​ស្រី​តែង​រួម​ជា​មួយ​សាខា​សមាគម​ដំ​ណើរ​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់ ធ្វើ​បញ្ជី​គ្រួសារ​ក្រី​ក្រ​ដែល​មាន​ស្រ្តី​ជា​មេ​គ្រួសារ និង​គ្រួសារ​សមា​ជិកា​ដែល​មាន​ជីវ​ភាព​ក្រលំ​បាក​ខ្លាំង ដើម្បី​មាន​វិធាន​ការ​ឧបត្ថម្ភ​ជាក់​ស្តែង សម​ស្រប​ជា​មួយ​នឹង​ជីវ​ភាព​គ្រួសារ​នីមួយៗ និង​សម​ស្រប​តាម​លក្ខណៈ​របស់​សមា​គម ដូច៖ ឱ្យ​បុល​ទុន អនុគ្រោះ ផ្តល់​ពូជ​ឈើ​ដំ​ណាំ ពូជ​សត្វ​ចិញ្ចឹម សម្ភារៈ​កសិកម្ម កម្លាំង​ពល​កម្ម ឬ​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ។ ក្រៅ​ពី​នេះ បង​ស្រី​នៅ​ទាំង​ចលនា​បង​ប្អូន​នារី​ដែល​មាន​ទម្រង់​ធ្វើ​ការ​រក​ស៊ី មាន​ប្រសិទ្ធ​ភាព ជួយ​ឧបត្ថម្ភ ណែនាំ ចែក​រំលែក​បទ​ពិសោធន៍​ដល់​បង​ប្អូន​នារី​សមាជិ​កា​ក្រីក្រ រៀន​សូត្រ​តាម​ដូច៖ ទម្រង់​ត្បាញ​កំប្រោង​កំ​ប្លោក ទម្រង់​ដាំ​មៀន ទម្រង់​ចិញ្ចឹម​ជ្រូក​មេ ក្រុម​កាត់​ដេរ ស៊ី​ឈ្នួល ៘ លទ្ធ​ផល​បាន​ជួយ​បង​ប្អូន​នារី ១៣ គ្រួសារ​ចាក​ផុត​ពីភាព​ក្រីក្រ ក្នុងនោះ មាន​៥ គ្រួសារ​ដែល​មាន​ស្ត្រី​ជា​មេគ្រួ​សារ។

បង​ស្រី ម៉ាយ​ត្វៀក​ពុង ប្រធាន​សមាគម​សម្ព័ន្ធ​នារី​ឃុំ​ឌិញ​ម៉ូង ឱ្យ​ដឹង៖ “អ្នក​មីង​យ៉ៀង តែង​អស់​ពីចិត្ត​ចំពោះ​ការ​ងារ​សង្គម។ អ្នក​មីង​ជា​ជន​ជាតិ​ខ្មែរ ប៉ុន្តែ​ស៊ូទ្រាំ​លំ​បាក​រៀន​សូត្រ មិន​ខ្លាច​លំ​បាក​ក្នុង​ការ​ងារ។ ម្យ៉ាង​ទៀត អ្នក​មីង​តែង​អស់​ចិត្ត​ពីថ្លើម​ចំ​ពោះ​ការ​ងារ; មាន​ស្មារតី​សាមគ្គី​និង​សម្រេច​ភារ​កិច្ច​ល្អ​រាល់​ការ​ចលនា​ដែល​សមា​គម​ប្រគល់​ឱ្យ”៕           

                                  សើុង​ហា -លី​សៀ

 

ចែករំលែកអត្ថបទ