គណៈកម្មាធិការទទួលបន្ទុកខាងជនជាតិវៀតណាមនៅប្រទេសក្រៅ ក្រុងហូជីមិញ បានសហការជាមួយនឹងសហព័ន្ធបណ្តាអង្គការមិត្តភាពនិងសមាគមគ្រូពេទ្យវ័យក្មេងក្រុង រៀបចំពិនិត្យជំងឺ ផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃនិងជូនអំណោយដល់គ្រួសារមានដើមកំណើតវៀតណាម និងប្រជាជនខ្មែរចំនួន ៣០០ គ្រួសារនៅកម្ពុជាដែលមានស្ថានភាពលំបាក។ អំណោយមួយចំណែកៗ រួមមាន៖ សាច់ងៀត ត្រីកំប៉ុង ទឹកដោះគោ នំប្រេងឆា ទឹកត្រីនិងមីកញ្ចប់។
លោកឯកអគ្គរដ្ឋទូត ង្វៀងហ្វីតាំង អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារ
មួយដែលមានដើមកំណើតវៀតណាម។
នេះគឺជាសកម្មភាពបង្ហាញពីមនោសញ្ចេតនានិងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ មូលដ្ឋានសុខាភិបាល អាជីវកម្មនិងប្រជាជនក្រុងហូជីមិញ ចំពោះអ្នកមានដើមកំណើតវៀតណាម និងប្រជាជនដែលមានស្ថានភាពលំបាកដោយសារជំងឺ Covid-១៩ នាពេលកន្លងនៅកម្ពុជា; រួមចំណែកក្នុងការពង្រីកចំណងមិត្តភាពប្រវេណីរវាងប្រជាជនប្រទេសទាំងពីរវៀតណាម និងកម្ពុជា។ នៅរាល់ទីតាំងដែលទៅពិនិត្យជំងឺ ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត ឱសថបណ្ឌិតក្រុងហូជីមិញ បានរៀបចំពិនិត្យជំងឺ ពិគ្រោះសុខភាពនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ។
មានប្រសាសន៍ក្នុងព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោកង្វៀងហ្វីតាំង បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃព្រឹត្តិការណ៍នេះ ពិសេស គឺនាំមកផលប្រយោជន៍ជាក់ស្តែងចំពោះមាមីងដែលមានស្ថានភាពលំបាក តិចមានលក្ខណៈបានបង្ខិតជិតនឹងសេវាកម្ម ពិនិត្យព្យាបាលជំងឺ។
ស្របឱកាសនេះដែរ លោកលីសុវណ្ណារឹទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សកម្មភាពនៃការពិនិត្យជំងឺនិងជូនអំណោយដល់មាមីងដែលមានស្ថានភាពលំបាកនាពេលនេះ គឺសមស្របនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នីតិកាល VII ។ ក្នុងនោះ មានទិសដៅអាទិភាពអនុវត្តការងារថែទាំសុខភាពដល់គ្រួសារដែលងាយប្រឈមនឹងស្ថានភាពលំបាក៕
យោង៖ nhandan.vn-មុនី