អគ្គមេបញ្ជាការដ្ឋានតំបន់២ កងទ័ពជើងទឹកនិងអង្គភាពក្រោមឱវាទបានសហការជាមួយស្ថាប័ន គណៈ ផ្នែក ផ្សព្វផ្សាយអនុវត្តនូវកម្មវិធី “កងទ័ពជើងទឹកវៀតណាមធ្វើជាទីបង្អែកសម្រាប់អ្នកនេសាទចេញទៅសមុទ្រនេសាទ ច្បាមសមុទ្រ” គួបផ្សំនឹងការឃោសនាពីកោះ សមុទ្រ ជួយឱ្យអ្នកនេសាទស្ងប់អារម្មណ៍ច្បាមសមុទ្រ។
កម្មាភិបាលអគ្គមេបញ្ជាការដ្ឋានតំបន់២ កងទ័ពជើងទឹក ផ្សព្វផ្សាយពីច្បាប់កោះ សមុទ្រ
ដល់អ្នកនេសាទនៅខេត្តសុកត្រាំង។
នៅសុកត្រាំង អគ្គមេបញ្ជាការដ្ឋានតំបន់២ កងទ័ពជើងទឹក បានអនុវត្តកម្មវិធី “កងទ័ពជើងទឹកទទួលគាំពារកូនអ្នកនេសាទ” នេះជាចង្កោមសកម្មភាពនៃកម្មវិធី “កងទ័ពជើងទឹកវៀតណាមធ្វើជាទីបង្អែកសម្រាប់អ្នកនេសាទចេញទៅសមុទ្រនេសាទ ច្បាមសមុទ្រ”។ រួមចំណែកចែករំលែកការលំបាកនឹងគ្រួសារអ្នកនេសាទ; លើកកម្ពស់ប្រសិទ្ធភាពប្រជាចលនា សាមគ្គីភាពរវាងកងទ័ពនិងប្រជាជន ជួយអ្នកនេសាទស្ងប់អារម្មណ៍ចេញទៅសមុទ្រនេសាទ ច្បាមសមុទ្រ ដើម្បីទាញយកផលសមុទ្រ រួមនឹងការការពាររឹងមាំអធិបតេយ្យ កោះសមុទ្រនៃមាតុភូមិ។
អគ្គមេបញ្ជាការដ្ឋានតំបន់២ កងទ័ពជើងទឹក ជូនអំណោយនិងសេចក្ដីសម្រេចទទួលគាំពារកុមារ៥នាក់ នៅទីរួមខេត្តវិញចូវ។
វរសេនីយ៍ឯក ត្រឹងម៉ាញ់ចៀង ស្នងការនយោបាយរងនៃអគ្គមេបញ្ជាការដ្ឋានតំបន់២ កងទ័ពជើងទឹក ឱ្យដឹង៖ “អគ្គមេបញ្ជាការដ្ឋានតំបន់២ កងទ័ពជើងទឹកបានប្រគល់សេចក្តីសម្រេចទទួលគាំពារកុមារ៥នាក់នៅទីរួមខេត្តវិញចូវ។ ក្មួយៗត្រូវបានធានានូវសម្ភារៈចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ ឧបត្ថម្ភផ្នែកសុខាភិបាល ថវិកាប្រចាំខែចំនួន៥០០.០០០ ដុង/ម្នាក់។ ទន្ទឹមនឹងនោះ អង្គភាពនឹងទៅសួរសុខទុក្ខ លើកទឹកចិត្តដល់កុមារក្នុងការសិក្សា តម្រង់ទិសការងារដើម្បីឱ្យពួកគេក្លាយជាពលរដ្ឋមានប្រយោជន៍សម្រាប់សង្គម”។ លោក ថាច់ខឿន នៅសង្កាត់វិញភៀក ទីរួមខេត្តវិញចូវ ឱ្យដឹង៖ “ចៅខ្ញុំបានអគ្គមេបញ្ជាការដ្ឋានតំបន់២ កងទ័ពជើងទឹកទទួលគាំពារ ម្ល៉ោះហើយមានលក្ខណសម្បត្តិសិក្សាបានល្អ។ ខ្ញុំនឹងប្រើប្រាស់ប្រភពថវិកាឧបត្ថម្ភដើម្បីគិតគូរ ចិញ្ចឹមចៅធំដឹងក្ដី មានសីលធម៌ល្អ ដើម្បីក្លាយជាពលរដ្ឋមានប្រយោជន៍សម្រាប់សង្គម”។
ទន្ទឹមការអនុវត្តកម្មវិធី “កងទ័ពជើងទឹកវៀតណាមធ្វើជាទីបង្អែកសម្រាប់អ្នកនេសាទចេញទៅសមុទ្រនេសាទ ច្បាមសមុទ្រ” អគ្គមេបញ្ជាការដ្ឋានតំបន់២ កងទ័ពជើងទឹក នៅទាំងគួបផ្សំឃោសនាពីកោះ សមុទ្រ ដល់អ្នកនេសាទ។ ជាមួយគ្នានោះ ផ្តល់ឱសថចំនួន១០០ថង់ អាវពោងចំនួន១០០ ទង់ជាតិចំនួន៣០០ និងខិត្តប័ណ្ណឃោសនាចំនួន៥០០សន្លឹកដល់អ្នកនេសាទ; រៀបចំពិនិត្យជំងឺ និងផ្តល់ឱសថដល់ប្រជាជនចំនួន១០០លើកនាក់នៅលើភូមិសាស្រ្តស្រុកត្រឹងដេនិងទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង។
វរសេនីយ៍ឯក ត្រឹងម៉ាញ់ចៀង ឱ្យដឹងបន្ថែម៖ “តាមដំណើរការក្នុងឆ្នាំ២០២៣ អគ្គមេបញ្ជាការដ្ឋានតំបន់២ កងទ័ពជើងទឹក រួមជាមួយនឹងភូមិភាគនានាបន្តអនុវត្តនូវសកម្មភាព “កងទ័ពជើងទឹកទទួលគាំពារកូនអ្នកនេសាទ” នៅខេត្ត-ក្រុងមាត់សមុទ្រចំនួន២៨ក្នុងទូទាំងប្រទេស។ នេះជាការងារស្ម័គ្រចិត្តមានអត្ថន័យនយោបាយសង្គមនិងមនុស្សធម៌យ៉ាងជ្រាលជ្រៅ រីកសាយភាយដល់អ្នកសាទ កសាងសាមគ្គីភាពរឹងមាំរវាងកងទ័ពនិងប្រជាជន ជួយអ្នកនេសាទស្ងប់អារម្មណ៍ចេញទៅសមុទ្រនេសាទ ច្បាមសមុទ្រ ទាញយកផលសមុទ្រ រួមនឹងការការពាររឹងមាំ អធិបតេយ្យកោះ សមុទ្រនៃមាតុភូមិ។ បង្ហាញពីរូបភាព “កងទ័ពអ៊ំហូ-យុទ្ធជនកងទ័ពជើងទឹក”ក្នុងសម័យថ្មី”៕
យ៉ីអាញ-ទីទុយ