ទោះបីក្នុងរដូវវស្សាក៏ដោយ ប៉ុន្តែកសិករនៅឃុំហ្វាឡើយ ស្រុកចូវថាញ់ ខេត្តត្រាវិញ នៅតែឆ្លៀតដាំដំណាំគ្រប់ប្រភេទ ដើម្បីបម្រើទីផ្សារក្នុងនិងក្រៅខេត្ត។
បងថាច់មឹង កំពុងថែទាំដំណាំសាឡាត។
លោក ម៉ាយកៀងថៀក អ្នករដ្ឋការ ផ្នែកកសិកម្មឃុំហ្វាឡើយ ឱ្យដឹង៖ “បច្ចុប្បន្ន កសិករឃុំហ្វាឡើយដាំដំណាំគ្រប់ប្រភេទបានជាង៦០ហិកតា។ ក្នុងនោះ ភូមិដែលមានផ្ទៃដីដាំដំណាំច្រើនបំផុត គឺភូមិដាហ្វាបាក់ ដាហ្វាណាម ផ្នោរកំបុតនិងព្រែកឆាង។ល។ ដើម្បីជួយឱ្យកសិករដាំដំណាំគ្រប់ប្រភេទសម្រេចប្រសិទ្ធភាពខ្ពស់ ផ្នែកកសិកម្មឃុំតែងធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស ឃុំ គណៈកម្មាធិការប្រជាជនឃុំ រៀបចំបើកវគ្គហ្វឹកហ្វឺនខាងបច្ចេកទេសដាំដុះ សហការចងសម្ព័ន្ធជាមួយនឹងមូលដ្ឋានប្រមូលទិញខ្នាតធំមួយចំនួន ដើម្បីធានាបានការប្រមូលទិញកសិផលរបស់កសិករលើភូមិសាស្ត្រ”។
បងថាច់មឹង កំពុងពិភាក្សាជាមួយនឹងកម្មាភិបាលឃុំ។
បងថាច់មឹង នៅភូមិព្រែកឆាង ឱ្យដឹង៖ “ដោយមើលឃើញផ្ទៃដីផលិតស្រូវផ្តល់ទិន្នផលទាប ឆ្នាំ២០១៩ គ្រួសារខ្ញុំសម្រេចចិត្តបង្វែរផ្ទៃដីស្រែ៣កុង ងាកមកដាំដំណាំរយៈពេលខ្លី មានដូចជាខ្ទឹមនិងបន្លែបង្ការគ្រប់ប្រភេទ។ អាស្រ័យ កាត់បន្ថយដល់កម្រិតទាបបំផុតក្នុងការប្រើប្រាស់ថ្នាំការពាររុក្ខជាតិ ធានារយៈពេលគម្លាតសុវត្ថិភាព ដូច្នេះ បន្លែបង្ការរបស់គ្រួសារខ្ញុំ ត្រូវបានអ្នកប្រើប្រាស់និងឈ្មួញជាច្រើនពេញចិត្ត ដោយលក់ក្នុងតម្លៃទាបបំផុតមិនក្រោមពី១០.០០០ ដុង/គីឡូក្រាម ដំណាំដាំក្នុងរយៈពេលប្រមាណពី ២៥-៣០ ថ្ងៃ/រដូវ គ្រួសារខ្ញុំរកបានប្រាក់ចំណូលប្រមាណ២០លានដុង បន្ទាប់ពីទូទាត់រួចរាល់នៅចំណេញជាង ១០ លានដុង”។
ដើម្បីជៀសវាងស្ថានភាពផ្គត់ផ្គង់លើស តម្រូវការនៅលើផ្ទៃដី៣កុង បងមឹងដាំដំណាំឆ្លាស់គ្នា។ ដូច្នេះហើយ គ្រួសារគាត់មានបន្លែ ផ្គត់ផ្គង់ឱ្យឈ្មួញប្រចាំថ្ងៃរាប់រយគីឡូក្រាម។ បងមឹង ឱ្យដឹងបន្ថែម៖ អាស្រ័យបានកម្មាភិបាល ផ្នែកកសិកម្មឃុំជួយណែនាំបច្ចេកទេស ដូច្នេះគ្រួសារគាត់ដំឡើងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយចំណាយលើការផលិត។ ដាំដំណាំក្នុងរដូវវស្សា កសិករត្រូវយកចិត្តទុកដាក់ដល់បរិមាណទឹកឱ្យបានគ្រប់ល្មម ដើម្បីជៀសវាងភ្លៀងជោកជាំធ្វើឱ្យដំណាំរលាំទឹក។ ក្នុងរយៈពេលតម្លៃសម្ភារៈកសិកម្មមួយចំនួនឡើងថ្លៃ ប្រសិនបើគ្មានរបៀបរៀបចំការផលិតឱ្យបានសមស្របទេ គឺងាយធ្វើឱ្យកសិករប្រឈមនឹងការបង់ខាតក្នុងការបង្កបង្កើនផល៕
សើុងម៉ាល័យ-មុនី