គណៈជនជាតិខេត្តត្រាវិញ ទើបសហការជាមួយនឹងធានារ៉ាប់រងសង្គមខេត្តត្រាវិញ រៀបចំកិច្ចប្រជុំផ្តល់ជូនព័ត៌មាន និងបំពាក់បំប៉នចំណេះដឹងដល់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ៨៦ អង្គនិងរូបនៅស្រុកកូវកែនិងទីវកឹង។
![ផ្តល់ជូនព័ត៌មាន បំពាក់បំប៉នចំណេះដឹងដល់អ្នកមានប្រជាប្រិយស្រុកកូវកែ និងទីវកឹង](https://baocantho.com.vn/image/fckeditor/upload/2023/20230827/images/khmer/22.gif)
តំណាងចូលរួមកិច្ចប្រជុំផ្តល់ជូនព័ត៌មាន និងបំពាក់បំប៉នចំណេះដឹងដល់អ្នក
មានប្រជាប្រិយក្នុងជនរួមជាតិភាគតិច។
តំណាងទាំងឡាយបានស្វែងយល់អំពីប្រធានបទជំនាញ ស្តីពី “ឋានៈ តួនាទីអ្នកមានប្រជាប្រិយក្នុងការឃោសនា ចលនាប្រជាជនចូលរួមអនុវត្តនូវកម្មវិធីទិសដៅជាតិ”; ធានារ៉ាប់រងសង្គមខេត្ត ផ្សព្វផ្សាយឯកសារចលនាស្តីពី “ធានារ៉ាប់រងសង្គមស្ម័គ្រចិត្តនិងធានារ៉ាប់រងសុខាភិបាលគ្រួសារ”។
បន្ទាប់ពីកិច្ចប្រជុំនេះ គណៈជនជាតិបន្តរៀបចំផ្សព្វផ្សាយ ខ្លឹមសារខាងលើដល់ភូមិភាគឯទៀត៕
យោង៖ កាសែតត្រាវិញ-វិមាន