21/08/2023 - 17:07

គិត​គូរ​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

ស្រុក​ត្រឹង​វ៉ាន់​ថើយ ខេត្ត​កា​ម៉ាវ​ មាន​ជន​ជាតិ​ភាគ​តិច​៨​ជន​ជាតិ​ ដោយ​មាន​២.២៨០​គ្រួ​សារ​ មាន​ចំ​នួន​មនុស្ស​ជាង​៩.៧៥៥​នាក់។ ជន​រួម​ជាតិ​ខ្មែរ​មាន​ចំ​នួន​ច្រើន​ជាង​គេ ដោយ​មាន​ជាង​២.១៩០គ្រួ​សារ​ មាន​ចំ​នួន​មនុស្ស​ជាង​៨.៧៥០​នាក់។ រយៈ​ពេល​កន្លង​ គោល​នយោ​បាយ​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​ នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ត្រូវ​បាន​ស្រុក​ផ្តុំ​កម្លាំង​អនុវត្ត​ ម្ល៉ោះ​ហើយ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​រួម​ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​ជា​សន្សឹមៗ​បាន​ផ្លាស់​ប្ដូរ​មុខ​មាត់​ថ្មី។ល។

ប្តី​ប្រ​ពន្ធ​អ៊ំ​ហ្វិញ​ម៉ាក​ ក្បែរ​ផ្ទះ​រឹង​មាំ​តម្លៃ​សាង​សង់​ជាង​១​ពាន់​លាន​ដុង​។

អ៊ំ​ហ៊ឺវ​ស៊ីន​ នៅ​ភូមិ​កឺ​យតឺ ឃុំ​ខាញ់​ប៊ិញ​តី ឆ្នាំ​នេះ​អា​យុ​ជាង​៧០​ឆ្នាំ​ប្លាយ។ អ៊ំ​ហ៊ឺវ​ស៊ីន រៀប​រាប់​កាល​គាត់​នៅ​ក្មេង​ ស្រុក​ស្រែ​ជន​បទ​បើ​ចង់​ឡើង​ក្រុង​ត្រូវ​ធ្វើ​ដំ​ណើរ​ដោយ​ទូក​ឬ ក៏​ថ្មើរ​ជើង​តាម​ផ្លូវ​ដី​ ចំ​ណាយ​ពេល​មួយ​ថ្ងៃ។ ឥឡូវ​នេះ​គ្រាន់​តែ​ជិះ​ម៉ូតូ​តាម​ដង​ផ្លូវ​បេតុង​តភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ។  “រយៈ​ពេល​ជាង​ ៥​ឆ្នាំ​មក​នេះ​ នៅ​តំ​បន់​ខ្មែរ​ភូមិ​កឺយ​តឺ មាន​មាមីង​ខ្មែរ​ជា​ច្រើន​បាន​បោះ​បង់​ការ​ផលិត​ស្រូវ​៣ រដូវ​ ងាកមក​ផលិត​ស្រូវ​២​រដូវ​ ដាំ​ដំ​ណាំ​រួម​ផ្សំ​ ១​រដូវ​វិញ។ ចំ​ពោះ​ដំ​ណាំ មាមីង​ដាំ​សណ្តែក​ខៀវ​កាក់​កប​ខ្លាំង​ណាស់​ លក់​បាន​ថ្លៃ​ទៀត​ផង។ល។ នៅ​ជន​បទ​សព្វ​ថ្ងៃ​នេះ​មិន​ខុស​ពី​ទីក្រុង​ទេ!”-អ៊ំ​ស៊ីន ឱ្យ​ដឹង​ដូច្នេះ។

មាមីង​ខ្មែរ​ឃុំ​ខាញ់​ហ៊ឹង ប្រកប​មុខ​របរ​ធ្វើ​ត្រី​ងៀត។

អ៊ំ​ហ្វិញ​ម៉ាក​ នៅ​ភូមិ​គិញ​ឌឹង​ B ឃុំ​ខាញ់​ហ៊ឹង ជា​កសិករ​ជើង​ចាស់​ជន​ជាតិ​ខ្មែរ។ អ៊ំ​ឱ្យ​ដឹង៖ កាល​ពី​មុន​នៅ​ទីនេះ​ផលិត​ស្រូវ​តែ​មួយ​មុខ​គត់។ ឆ្នាំ​ខ្លះ​បាន​ផល​ តែ​តម្លៃ​ថោក។ ឆ្នាំ​ ខ្លះ​បាន​ថ្លៃ​ តែ​ស្រូវ​ខុស។ ផ្លូវ​ថ្នល់​ពិបាក​ធ្វើ​ដំ​ណើរ​ទៅ​មក​ ការ​ដោះ​ដូរ​មិន​អំ​ណោយ​ផល​ ម្ល៉ោះ​ហើយ​ទូទាំង​ភូមិ​ផ្ទះ​ស្លឹក​ស្ទើរ​ទាំង​អស់។ល។ ក្រោយ​ពី​បាន​រដ្ឋ​ជីក​ប្រ​ឡាយ​ បើក​ផ្លូវ​គនាគមន៍​ជន​បទ​ដោយ​ចាក់​បេ​តុង។ ម្យ៉ាង​ទៀត​ កសិករ​បាន​ហ្វឹក​ហាត់​បច្ចេក​ទេស​ដាំ​ដំ​ណាំ ចិញ្ចឹម​សត្វ​ ទៅ​ទស្សនា​សិក្សា​ទម្រង់​ផលិត​កម្ម​កសិកម្ម​ដែល​មាន​ប្រ​សិទ្ធ​ភាព។ អា​ស្រ័យ​ហេតុ​នោះ​ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទីនេះ​កាន់​តែ​រីក​ចម្រើន។ មាន​ផ្ទះ​ឥដ្ឋ​រឹង​មាំ​ ទំ​នើប​ បាន​សង់​ឡើង​កាន់​តែ​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ត្រឹង​វ៉ាន់​ថើយ​រស់​នៅ​ប្រ​មូល​ផ្តុំ៣​ឃុំ​ គឺ​ឃុំ​ខាញ់​ហ៊ឹង ខាញ់​ប៊ិញ​តី និង​ត្រឹង​ហើយ។ លោក​កាវ​វ៉ាន់​ង៉ីប អនុ​ប្រធាន​ការិយា​ល័យ​ជន​ជាតិ​ស្រុក​ត្រឹង​វ៉ាន់​ថើយ ឱ្យ​ដឹង៖ ការ​ជួយ​ជន​រួម​ជាតិ​ភាគ​តិច ក្នុង​នោះ​មាន​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ គឺ​មាន​កម្ម​វិធី​ ផែន​ការ​និង​ទិស​ដៅ​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ជា​ច្រើន​ដល់​គ្រួសារ​ក្រី​ក្រ​ ប្រ​កៀក​បន្ទាត់​ក្រ​ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ស្រុក​ផ្សព្វ​ផ្សាយ​អនុវត្ត​ជា​និច្ច។ ក្នុង​នោះ​ ស្រុក​ផ្តុំ​កម្លាំង​ឧបត្ថម្ភ​ដី​សង់​ផ្ទះ​ ដី​បង្ក​បង្កើន​ផល​ សាង​សង់​ផ្ទះ​ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ដល់​ពលករ​ឋិត​ក្នុង​អា​យុពល​កម្ម​; បង្ក​លក្ខណ​សម្បត្តិ​ឱ្យ​បុល​ទុន​ ជំនួយ​ពូជ​ឈើ​ដំ​ណាំ សត្វ​ចិញ្ចឹម​និង​សម្ភារៈ​សម្រាប់​បង្ក​បង្កើន​ផល។ ពិសេស​ ស្រុក​រៀប​ចំ​វគ្គ​ហ្វឹកហាត់​ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ ដើម្បី​មាមីង​អនុ​វត្ត​ក្នុង​ការ​បង្ក​បង្កើន​ផល​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ លើក​ស្ទួយ​ជីវ​ភាព។ល។  អា​ស្រ័យ​ហេតុ​នោះ​ ជីវ​ភាព​សម្ភារៈ​ ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​កើន​ឡើង​ អត្រា​គ្រួសារ​ក្រីក្រ​កាត់​បន្ថយ​ជា​មធ្យម​ពី​២-៣%/ឆ្នាំ។ មក​ទល់​ពេល​នេះ​ ចំ​នួន​ឃុំ​ទាំង​១០០% ក្នុង​ស្រុក​ មាន​ផ្លូវ​រថ​យន្ត​ចុះ​ទៅ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​; ឃុំ​ ទីប្រជុំ​ជន​ ភូមិ​ អនុសង្កាត់​១០០% មាន​បណ្តាញ​អគ្គិសនី​ជាតិ​សម្រាប់​បម្រើ​ការ​ប្រើប្រាស់​និង​ប្រជុំ​ជីវ​ភាព។ល។ លទ្ធ​ផល​ទាំង​នេះ​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ ដើម្បី​ស្រុក​បន្ត​ផ្សព្វ​ផ្សាយ​ប្រកប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ក្នុង​ពេល​ខាង​មុខ៕

       ថាញ​ឡុង-លីសៀ

ចែករំលែកអត្ថបទ