ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/08/2023 - 17:03

ក្រសួង​សុខា​ភិបាល​អនុ​វត្ត​ថ្លៃ​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​ថ្មី​ មន្ទីរ​ពេទ្យ​នានា​ក៏​បាន​កែ​តម្រូវ​ព្រម​ៗគ្នា​

ក្រោយ​ពី​បាន​ចេញ​សា​រា​ចរ​ណែ​នាំ​លេខ​ ១៣ របស់​ក្រ​សួង​សុខា​ភិបាល​ ស្តី​ពី​បទ​ប្បញ្ញត្តិ​បញ្ចប់​តម្លៃ​ និង​វិធី​សាស្ត្រ​កំ​ណត់​តម្លៃ​សេវា​ពិនិត្យ​ និង​ព្យា​បាល​តាម​តម្រូវ​ការ​មន្ទីរ​ពេទ្យ​ជា​ច្រើន​បាន​កែ​តម្រូវ​ព្រម​ៗ​គ្នា​ តម្លៃ​ពិនិត្យ​សេវា​។

​ ​រូប​ឧទា​ហរណ៍។

យោង​តាម​សា​រាចរ មន្ទីរ​ពេទ្យ​រដ្ឋ​អាច​ប្រ​មូល​ថ្លៃ​ពិនិត្យ​សុខ​ភាព​ តាម​សំ​ណើ​ក្នុង​មួយ​លើក​ខ្ពស់​បំ​ផុត​ ៥០០.​០០០ ដុង​/ម្នាក់​ ថ្លៃ​គ្រែ​សម្រាក ៤ លាន​ដុង​ក្នុង​មួយ​ថ្ងៃ។ ទន្ទឹម​នឹង​នោះ​ សា​រាចរ​ក៏​បាន​កំ​ណត់​តម្លៃ​ ពិនិត្យ​ជិត​ ២.០០០ ប្រ​ភេទ​សេវា​បច្ចេក​ទេស​ និង​ធ្វើ​តេស្ត​តាម​ការ​ស្នើ។

សេវា​កម្ម​បច្ចេក​ទេស​មាន​ការ​កាត់​បន្ថយ​តម្លៃ​គួរ​សម​ ដូច​ជា ការ​វះ​កាត់​ប្តូរ​សន្លាក់​ត្រ​គាក​ចាប់​ពី​ ១៦ លាន​ថយ​ចុះ​នៅ​ ១២,៨ លាន​ (កាត់​បន្ថយ​ជិត​ ៣,២ លាន​ដុង); ការ​វះ​កាត់​យក​ដុំ​សាច់​ចេញ​នៅ​ឆ្អឹង​ចង្កេះ ចាប់​ពី​ ១៣ លាន​ដុង​ថយ​ចុះ​នៅ​ជាង​ ៧,៧ លាន​ដុង​ ស្មើ​នឹង​ (កាត់​បន្ថយ​ជិត​ ៥,៣ លាន​ដុង)។

ការ​វះ​កាត់​ព្យា​បាល​បេះ​ដូង​ដោយ​សារ​របួស​ពី​មុន​តម្លៃ​សេវា​តាម​ការ​ស្នើ​គឺ​ ៥៤ លាន​ដុង​ ឥឡូវ​បាន​បន្ថយ​ចុះ​មក​នៅ​ជាង​ ២៣,៨ លាន​ដុង​ (កាត់​បន្ថយ​ជិត​ ២០ លាន​ដុង); បច្ចេក​ទេស​វះ​កាត់​ប្តូរ​ស្បែក​ មាន​កាត់​តដោយ​អតិសុ​ខុម​ទស្សន៍​ មុន​នេះ​មាន​តម្លៃ​ជិត​ ៣៩,៩ លាន​ដុង​ ឥឡូវ​បាន​បន្ថយ​ចុះ​មក​នៅ​ជិត​ ១៨,៧ លាន​ដុង​ (កាត់​បន្ថយ​ជាង​ ២១ លាន​ដុង)។

ការ​កែ​តម្រូវ​តម្លៃ​សេវា​ពិនិត្យ​ និង​ព្យា​បាល​ជំងឺ​តាម​ទិស​ដៅ​គណនា​ត្រូវ​គណ​នា​គ្រប់​ ជួយ​ឱ្យ​មន្ទីរ​ពេទ្យ​នានា​មាន​ប្រ​ភព​ថវិកា​សម្រាប់​វិនិ​យោគ​ឡើង​វិញ​ កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ សេវា​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​កាន់​តែ​ប្រ​សើរ​ឡើង​ ដើម្បី​ទាក់​ទាញ​អ្នក​ជំងឺ៕

                  យោង​តាម​ VTC News

ចែករំលែកអត្ថបទ