តាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅភ្នំពេញ កាលពីថ្ងៃទី ៧ ខែសីហា ព្រះមហាក្សត្រ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិថ្មី។
ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី ២១
ខែកក្កដា។ រូប៖ AP
ព្រះរាជក្រឹត្យព្រះមហាក្សត្រចែងជាធរមាន ចាប់ពីថ្ងៃឡាយព្រះហស្តលេខា បញ្ជាក់៖ “នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការតែងតាំងខាងលើ មានភារកិច្ចរៀបចំគណៈរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំសេចក្តីអនុម័ត ទុកចិត្តពីរដ្ឋសភា”។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី បានត្រាស់បង្គាប់ក្រោយរយៈពេល២ថ្ងៃ ចាប់ពីពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា ប្រកាសជាផ្លូវការលទ្ធផលនៃការបោះឆ្នោត រដ្ឋសភាកម្ពុជា អាណត្តិទី៧ ដោយទទួលជ័យជម្នះស្ទើរទាំងស្រុង បានទៅលើគណបក្សប្រជាជនកម្ពុជាកាន់អំណាច ទទួលបាន ១២០ អាសនៈក្នុងចំណោម ១២៥ អាសនៈនៅក្នុងរដ្ឋសភាអាណត្តិបន្ទាប់សម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍នេះ។
យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីក្បាលម៉ាស៊ីនរដ្ឋសភា អាណត្តិកាលថ្មីត្រូវបានបង្កើត ព្រះមហាក្សត្រនឹងត្រាស់បង្គាប់ចាត់តាំងមុខតំណែង នាយករដ្ឋមន្ត្រី ដើម្បីបង្កើតរាជរដ្ឋាភិបាលថ្មី ផ្អែកលើមូលដ្ឋានស្នើឡើងពីគណបក្ស ដែលទទួលបានអាសនៈច្រើនបំផុតក្នុងរដ្ឋសភា។ មាត្រា ១១៩ (ថ្មី) រដ្ឋធម្មនុញ្ញកម្ពុជា បានចែងពីសេចក្តីស្នើសុំរបស់គណបក្ស ដែលមានចំនួនអាសនៈច្រើនបំផុតក្នុងរដ្ឋសភា ត្រូវបានផ្ទេរទៅឱ្យប្រធានរដ្ឋសភា; ទន្ទឹមនឹងនោះ សំណូមពរ សមាជិកដែលត្រូវបានឧទ្ទេសនាមកាន់តំណែងជានាយករដ្ឋមន្ត្រី គឺជាសមាជិករដ្ឋសភា ហើយមានសញ្ជាតិកម្ពុជាតែមួយគត់។
ជាមួយព្រះរាជក្រឹត្យដែលព្រះមហាក្សត្រ បានត្រាស់បង្គាប់បណ្ឌិត ហ៊ុនម៉ាណែត បានបំពេញបន្ថែមនិងធ្វើឱ្យសុក្រឹតនូវលក្ខខណ្ឌមួយទៀត ក្នុងដំណើរការក្លាយជា ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិថ្មី រួមមានការឯកភាពផ្ទៃក្នុងរបស់គណបក្សប្រជាជន ជាប់ឆ្នោតជាតំណាងរាស្ត្រ ត្រូវបានព្រះមហាក្សត្រតែងតាំងដោយព្រះរាជក្រឹត្យ ហើយត្រូវបានរដ្ឋសភាផ្ដល់សេចក្តីទុកចិត្តអនុម័ត។
យោងតាមការគ្រោងទុក រដ្ឋសភាកម្ពុជា អាណត្តិទី៧ នឹងប្រជុំជាលើកដំបូង និងដំណើរការសម័យប្រជុំលើកទី១ នៅថ្ងៃទី ២១ និង ២២ ខែសីហា រយៈខាងមុខនេះ៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម-ប្រែសម្រួល៖ លីសៀ