មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/08/2023 - 16:53

ដំ​ណោះ​ស្រាយ​បរិស្ថាន​អភិវឌ្ឍ​ចីរ​ភាព​ផ្នែក​ចិញ្ចឹម​បង្គា

អង្គ​សិក្ខា​សាលា​ “ដំ​ណោះ​ស្រាយ​បរិស្ថាន​អភិវឌ្ឍ​ចីរ​ភាព​ផ្នែក​ចិញ្ចឹម​បង្គា” បាន​ធ្វើ​ឡើង​នៅ​ខេត្ត​បាក​លីវ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ និង​អ្នក​ឯក​ទេស​ផ្នែក​ចិញ្ចឹម​ជល​ផល​ បាន​ឱ្យ​ដឹង៖ ការ​ហួស​ចំ​ណុះ​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ បណ្តាល​ឱ្យ​បរិស្ថាន​ងាយ​នឹង​កខ្វក់​ គឺជា​មូល​ហេតុ​មួយ​ក្នុង​ចំ​ណោម​មូល​ហេតុ​សំ​ខាន់​ៗ​ ដែល​ធ្វើ​ឱ្យ​បង្គា​ងាប់​នៅ​តំ​បន់​ចិញ្ចឹម​ជា​ច្រើន។​

ទម្រង់​ចិញ្ចឹម​បង្គា​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់​នៅ​ខេត្ត​បាក​លីវ​។

តាម​ប្រ​សាសន៍​នា​យក​រង​មន្ទីរ​កសិកម្ម និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​បាក​លីវ​ ង៉ោង្វៀង​ផុង បច្ចុប្បន្ន​ បរិស្ថាន​ចិញ្ចឹម​បង្គា​មាន​ភាព​កខ្វក់​កាន់​តែ​ខ្លាំង​ឡើងៗ​ និង​ក្លាយ​ជា​ការ​គំ​រាម​កំ​ហែង​ដ៏​អាថ៌​កំ​បាំង​ផង​ដែរ។​ ដូច្នេះ​ ខេត្ត​បាក​លីវ​បាន​បង្កើត​ឱ្យ​ទៅ​ជា​ប្រ​ព័ន្ធ​ធារា​សាស្រ្ត​សម្រាប់​បម្រើ​ការ​ផ្គត់​ផ្គង់​ និង​ស្រោច​ស្រព​ជា​សារ​វន្ត​លើ​ទូទាំង​ផ្ទៃ​ដី​បង្ក​បង្កើន​ផល​កសិកម្ម​របស់​ខេត្ត។​ ម្យ៉ាង​ ប្រ​ព័ន្ធ​ទំ​នប់​សមុទ្រ​ ព្រែក​ និង​ទំ​នប់​ជុំ​វិញ​រាំង​ទឹក​ប្រៃ​ប្រ​វែង​ជាង​ ៣.៣៧០ គ.ម ដោយ​មាន​កម្រិត​ចម្ងាយ​ស្មើ​ភាព​គ្នា​ គ្រប​ដណ្តប់​លើ​អនុតំ​បន់​ផលិត​កម្ម​ចំ​នួន​៣។​ ដើម្បី​ធានា​បរិស្ថាន​ចិញ្ចឹម​បង្គាប្រ​កប​ដោយ​និរន្តរ​ភាព​ ទន្ទឹម​នឹង​ការ​អនុវត្ត​ល្អ​អភិវឌ្ឍ​តំ​បន់​ចិញ្ចឹម​បង្គា​អតិប្រ​ពល​វប្បកម្ម​ ចិញ្ចឹម​បង្គា​ប្រ​ពល​វប្ប​កម្ម​និង​អឌ្ឍ​ប្រ​ពល​វប្ប​កម្ម​ ខេត្ត​គប្បី​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធារា​សាស្រ្ត​តាម​ទិស​ដៅ​ផ្គត់​ផ្គង់​-រំដោះ​ទឹក​ដោយ​ឡែក។​ ទន្ទឹម​នឹង​នោះ​ វិនិ​យោគ​កែ​ប្រែ​ប្រ​ព័ន្ធ​ប្រ​ឡាយ​គ្រប់​កម្រិត​ ជំ​រុញ​ល្បឿន​ដំ​ណើរ​ការ​លូ​ទំ​នប់​ផ្សេង​ៗ​នៃ​សមុទ្រ​ខាង​កើត​ដើម្បី​លំ​ហូរ​យក​ខ្សែ​ទឹក​ប្រៃ ព្រម​ជា​មួយ​នោះ​ ទប់​ទឹក​ជំ​នន់​និង​បង្ការ​ទឹក​លិច។​

តាម​ប្រ​សាសន៍​បណ្ឌិត​ ង្វៀង​ថាញ​តុង ប្រ​ធាន​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ចិញ្ចឹម​ជល​ផល​២ ការ​ចិញ្ចឹម​បង្គា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ កំ​ពុង​ឋិត​ក្នុង​ការ​លំ​បាក​សាក​ល្បង​ជាច្រើន​ ពិ​សេស​បរិស្ថាន​សម្រាប់​បម្រើ​ការ​ចិញ្ចឹម​បង្គា​កាន់​តែកខ្វក់។​ អា​ស្រ័យ​ហេតុ​នោះ​ ភូមិ​ភាគ​នីមួយ​ៗ​ គប្បី​បង្កើន​ការ​សង្កេត​ វាស់​ស្ទង់​ ពិនិត្យ​ពិច័យ​បរិស្ថាន​នៅ​តាម​ដង​ប្រ​ឡាយ​សំ​ខាន់​ៗ​ និង​ដង​ប្រ​ឡាយ​ក្បាល​ទឹក​; បង្កើត​ជាមូល​ដ្ឋាន​វិទ្យា​សាស្រ្ត​និង​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​លើ​បរិស្ថាន​រស់​នៅ​របស់​បង្គា មក​ពី​គ្រប់​សកម្ម​ភាព​របស់​មនុស្ស​ជុំ​វិញ​តំ​បន់​ចិញ្ចឹម​បង្គា; កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រ​ឡាយ​រំ​ដោះ​ទឹក​ និង​ជីក​ស្តារ​ឱ្យ​បាន​សម​ស្រប​នឹង​សកម្ម​ភាព​ចិញ្ចឹម​បង្គា; អភិវឌ្ឍ​តំ​បន់​ចិញ្ចឹម​បង្គា​ទៅ​តាម​កម្រិត​ប្រ​ពលវប្ប​កម្ម​សម​ស្រប​យោង​លើល​គោល​ការណ៍​: ញែក​ដាច់​ពី​គ្នា​អំ​ពី​សុវត្ថិ​ភាព​ជីវ​សាស្រ្ត​ គុណ​ភាព​ទឹក​ ផ្គត់​ផ្គង់​-រំដោះ​ទឹក​ដោយ​ឡែក​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ។ល។​

ថ្លែង​សុន្ទរ​ក​ថា​ក្នុង​អង្គ​សិក្ខា​សាលា​រដ្ឋ​មន្រ្តី​ ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​​ ឡេ​មិញ​ហ្វាង​ ឱ្យ​ដឹង៖ ផ្នែក​ចិញ្ចឹម​បង្គា​នា​បច្ចុប្បន្ន​ នៅ​មាន​ការ​លំ​បាក​សាក​ល្បង​ជា​ច្រើន។​ នោះ​គឺ ប្រាក់​ចំ​ណាយ​វិនិ​យោគ​ខ្ពស់​ ម្ល៉ោះ​ហើយ​ចំ​ណេញ​ទាប​; បរិស្ថាន​ចិញ្ចឹម​បង្គា​កាន់​តែ​កខ្វក់​ មក​ពី​ស្មារតី​ភ្ញាក់​រលឹក​របស់​មនុស្ស​ និង​ប៉ះ​ពាល់​ពី​ការ​មិន​អំ​ណោយ​ផល​នៃ​បម្រែ​បម្រួល​អា​កាស​ធាតុ។ល។​ អា​ស្រ័យ​ហេតុ​នោះ​ អ្នក​ចិញ្ចឹម​បង្គា​និង​អា​ជីវ​កម្ម​គប្បី​មាន​ទំ​នាក់​ទំ​នង​ឱ្យ​បាន​ស្អិត​ល្មួត​ជាង​ទៀត​ ដើម្បី​អភិវឌ្ឍ​ប្រ​កប​ដោយ​និរន្តរ​ភាព។​ ទន្ទឹម​នឹង​នោះ​ ភូមិ​ភាគ​នីមួយ​ៗ​ក៏​គប្បី​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​ធារា​សាស្រ្ត​ រាល់​កត្តា​បរិស្ថាន​ក្នុង​ដំ​ណាក់​កាល​កសាង​និង​អភិវឌ្ឍ​នូវ​ទម្រង់​ចិញ្ចឹម​បង្គាប្រ​ពល​វប្ប​កម្ម​ អតិប្រ​ពល​វប្ប​កម្ម​ ដើម្បី​មាន​ដំ​ណោះ​ស្រាយ​គ្រប់​គ្រង​ ត្រួត​ពិនិត្យ​និង​ចាត់​វិធាន​ការ​ ខណៈ​ពេល​មាន​ករណី​ប្រ​ព្រឹត្ត​ល្មើស​ រួម​ចំ​ណែក​ការ​ពារ​តំ​បន់​ចិញ្ចឹម​ជល​ផល​ប្រ​កប​ដោយ​និរន្តរ​ភាព៕​

                                 ថាញ់​យ្វី-លីសៀ

ចែករំលែកអត្ថបទ