មកកាន់ឃុំលឿងហ្វា A ស្រុកចូវថាញ់ ខេត្តត្រាវិញ ក្នុងប៉ុន្មានថ្ងៃនេះ ទីណាក៏ឃើញប្រជាជន មានក្តីរីករាយពីព្រោះសេដ្ឋកិច្ច-សង្គមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែវិវឌ្ឍជាវិជ្ជមាន។ ពិសេស ឃុំលឿងហ្វា A ទើបបានទទួលស្គាល់ជាឃុំជនបទថ្មីកម្រិតខ្ពស់ផងដែរ។
ផ្លូវជនបទឃុំលឿងហ្វា A ពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានវិនិយោគរឹងមាំ។
លឿងហ្វាA ជាឃុំកសិកម្ម ទូទាំងឃុំមានប្រជាជន ២.៥៥៥ គ្រួសារ មានមនុស្ស ១០.៩៧៦ នាក់ ក្នុងនោះ ជនជាតិខ្មែរស្រូបអត្រា ៧៤%។ ឆ្នាំ២០១៨ ឃុំបានទទួលស្គាល់ជាឃុំជនបទថ្មី។ អនុវត្តផែនការរបស់ស្រុកចូវថាញ់អំពីការកសាងជនបទថ្មីកម្រិតខ្ពស់ មកទល់ពេលនេះបានផ្សព្វផ្សាយការកសាងដល់មជ្ឈមណ្ឌលឃុំ; ការវិនិយោគកសាងផ្លូវគមនាគមន៍ បាន ១៤ ខ្សែ ប្រវែងសរុប ១៣,៣ គ.ម គិតជាទឹកប្រាក់ជាង ៣៣ ពាន់លានដុង; ចលនា ប្រជាជនរួមវិភាគទានជួសជុល បង្កើនកម្រិត ពង្រីកសំណង់បានចំនួន៤តភ្ជាប់ភូមិ មណ្ឌល តាំងទីលំនៅ; ប្រាក់ចំណូលជាមធ្យមភាគក្នុងមនុស្សម្នាក់ឆ្នាំ ២០២២ សម្រេច ៦៤,០៩ លានដុង/ម្នាក់/ឆ្នាំ; អត្រាគ្រួសារក្រីក្រនៅ ១,៧៦% ប៉ុណ្ណោះ។
កសិករភូមិដៃទែន អនុវត្តវិទ្យាសាស្ត្របច្ចេកទេសប្រើផ្ទាំងប្លាស្ទិកកសិកម្មក្នុងការដាំដំណាំរួមផ្សំ កាត់បន្ថយប្រាក់ចំណាយ បង្កើនប្រាក់ចំណូល។
ពូថាច់ឡង នៅភូមិដៃទែន ឱ្យដឹង៖ “ពីមុននេះ ហេដ្ឋារចនាសម្ព័ន្ធជនបទនៅឱនថយ លក្ខណៈបង្កបង្កើនផលលំបាកណាស់មកពីដីជ្រាបជូរប្រៃ; ដំណាំដាំដុះសំខាន់គឺស្រូវផ្ដល់ទិន្នផលទាប ជីវភាពប្រជាជននៅខ្វះខាតច្រើន។ អាស្រ័យបានរដ្ឋវិនិយោគប្រព័ន្ធធារាសាស្ត្របានត្រឹមត្រូវ កសិករផលិតពូជស្រូវថ្មី អនុវត្តបច្ចេកទេសក្នុងការផលិត៘ បច្ចុប្បន្ន ទិន្នផលស្រូវក្នុងឃុំ កើនឡើងគួរកត់សម្គាល់ ចាប់ពី ៥,៥-៦ តោន/ហិកតា ដោយឡែកមានគ្រួសារខ្លះសម្រេច ៨ -៩ តោន/ហិកតា។ ក្រៅពីនេះ កសិករក្នុងឃុំ មិនមាននៅផលិតស្រូវតែមួយមុខទៀតទេ ថែមទាំងពង្រីកផលិតកម្មដោយមានដំណាំរួមផ្សំគ្រប់ប្រភេទ ចិញ្ចឹមសត្វ បង្កើនប្រាក់ចំណូលទៀតផង។ ព្រមជាមួយនោះ ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ អគារសិក្សាដំណាក់សុខាភិបាល ជាសន្សឹមៗត្រូវបានយកចិត្តទុកដាក់វិនិយោគត្រូវតាមកម្រិត និងជីវភាពរបស់ប្រជាជនត្រូវបានលើកស្ទួយគួរឱ្យកត់សម្គាល់”។
ការចូលរួមចលនា “ទូទាំងប្រទេសព្រួតដៃ កសាងជនបទថ្មី” មកទល់ពេលនេះមុខមាត់ជនបទថ្មីនៅឃុំលឿងហ្វា A មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ លេចធ្លោគឺហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច - សង្គម ត្រូវបានកើនឡើងដោយឥតឈប់ឈរ។ ដើម្បីសេដ្ឋកិច្ច-សង្គមពីមួយថ្ងៃកាន់តែរីកចម្រើន លោកត្រឹងមិញថៀង លេខាគណៈកម្មាធិការបក្សឃុំលឿងហ្វា A ឱ្យដឹង “ឃុំនឹងបន្តការផ្តុំកម្លាំងចង្អុលការទាំងប្រព័ន្ធនយោបាយនិងកៀរគរការចូលរួមវិភាគទានរបស់ប្រជាជន ដើម្បីរក្សាខ្ជាប់ជាឃុំជនបទថ្មី កម្រិតខ្ពស់ទៅតាមដំណាក់កាលនីមួយៗ។ ម្យ៉ាងទៀត អភិវឌ្ឍកសិកម្មលើគ្រប់វិស័យផ្សារភ្ជាប់នឹងលើកកម្ពស់គុណភាពជនបទថ្មី។ ជាពិសេស ប្រើប្រាស់រាល់ប្រភពទុនដើម្បីបង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ។ បន្តការជំរុញអភិវឌ្ឍកសិកម្ម ឧស្សាហកម្ម និងឧស្សាហកម្មខ្នាតតូច បង្កើនកម្រិតជីវភាពប្រជាជន”៕
សើុងម៉ាល័យ-លីសៀ