ក្រុងកឹងធើ បច្ចុប្បន្នមានជនជាតិភាគតិច២៧ជនជាតិ ដោយមាន៩.៨៩៥គ្រួសារ មនុស្សជាង ៣៨.០០០នាក់ ស្រូបអត្រាជាង៣,៧%នៃចំនួនប្រជាជនទូទាំងក្រុង។ រយៈពេលកន្លង ក្រុងបានផ្ដុំកម្លាំងអនុវត្តល្អនូវគោលនយោបាយចំពោះជនរួមជាតិភាគតិច ម្ល៉ោះហើយ ជីវភាពរបស់ជនរួមជាតិភាគតិចមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
លោកស្រី ង្វៀងធីង៉ុកអៀង ប្រធានសមាគមសហព័ន្ធនារីស្រុកថើយឡាយ សហការជាមួយនឹងកាសែតកឹងធើ ជូនអំណោយដល់គ្រួសារជនជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០២៣។
នៅក្រុងកឹងធើ ជនរួមជាតិខ្មែររស់នៅប្រមូលផ្ដុំច្រើននៅស្រុកកើ-ដ ស្រុកថើយឡាយនិងខ័ណ្ឌអូរម៉ូង។ ជនរួមជាតិខ្មែរភាគច្រើនប្រកបរបរកសិកម្ម សេវាកម្ម ជួញដូរ។ ជនរួមជាតិចិនរស់នៅប្រមូលផ្ដុំច្រើន នៅខ័ណ្ឌនិញកេវ ខ័ណ្ឌអូរម៉ូង ខ័ណ្ឌកៃរុាំង ខ័ណ្ឌថូកណូក; មុខរបរសំខាន់គឺផលិតឧស្សាហកម្ម សិប្បកម្មខ្នាតតូច ពាណិជ្ជកម្ម សេវាកម្ម។ ជនរួមជាតិភាគតិចឯទៀត មានដូច៖ ចាម ណុង ថៃ តៃ មឿង យ៉ាវ។ល។ រស់នៅលាយឡំគ្នានឹងជនជាតិខ្មែរ ចិន។ ជនរួមជាតិភាគតិចទាំងនេះ រស់នៅដោយប្រកបមុខរបរកសិកម្ម លក់ដូរជាលក្ខណៈគ្រួសារមួយចំនួន តិចជាអ្នករដ្ឋការ បុគ្គលិក មានជីវភាពលំនឹង។
រយៈពេល២០ឆ្នាំកន្លង ក្រុងកឹងធើបានយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិភាគតិច។ រូបថត៖ ការកសាងផ្លូវជនបទនៅភូមិថើយត្រឿង១ ឃុំថើយស្វឹង ស្រុកថើយឡាយ។
យោងតាមគណៈជនជាតិក្រុងកឹងធើ រយៈពេល២០ឆ្នាំកន្លង ក្រុងបានផ្ដុំកម្លាំងអនុវត្តល្អនូវគោលនយោបាយចំពោះជនរួមជាតិភាគតិច ហើយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ តួយ៉ាងដូច៖ ក្រុងបានឧបត្ថម្ភដីធារផ្ទះដល់ជនជាតិភាគតិច២៥៣គ្រួសារ សរុបថវិកាជាង ៥៩,៩ពាន់លានដុង; ក្នុងនោះ ថវិកាភូមិភាគជាង៣៥ពាន់លានដុង ថវិកាកៀរគរប្រមាណ១១,៦ពាន់លានដុង។ល។ ក្រុងបានឧបត្ថម្ភសាងសង់ផ្ទះ៣.០១៣ខ្នងជូនជនរួមជាតិភាគតិច សរុបថវិកាជាង២៦,៨ពាន់លានដុង; ឧបត្ថម្ភផ្លាស់ប្ដូរមុខរបរជិត៩៩០នាក់ សរុបថវិកាជាង១៣ពាន់លានដុង។ ក្រុងបានផ្សព្វផ្សាយ ព្រមៗគ្នានូវគោលនយោបាយជាច្រើនសម្រាប់ជនរួមជាតិភាគតិច មានដូច៖ ឧបត្ថម្ភបុលទុន ផ្លាស់ប្ដូរមុខរបរ ផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ ឧបត្ថម្ភទិញសម្ភារៈកសិកម្មចំពោះគ្រួសារគ្មានដីផលិតកម្ម បណ្តុះបណ្ដាលមុខរបររយៈពេលខ្លីនិងវែង កៀរគរកសាងផ្លូវគមនាគមន៍; ជូនអំណោយ អាហារូបករណ៍ដល់សិស្សជនជាតិភាគតិច។ល។ អាស្រ័យហេតុនោះ ចំនួនគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចថយចុះជាលំដាប់រៀងរាល់ឆ្នាំ។ ឆ្នាំ២០១១ ក្រុងមានគ្រួសារក្រីក្រជាជនជាតិភាគតិច១.៤៨៦/៨.៦៧០គ្រួសារ ស្រូបអត្រា១៧,១៤% រហូតដល់ឆ្នាំ ២០១៥ ក្រុងនៅគ្រួសារក្រីក្រជាជាតិភាគតិច៤៤៦/៨.៩៩២គ្រួសារ ស្រូបអត្រា៤,៩៦%។ល។ ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១ ក្រុងកាត់បន្ថយបានគ្រួសារក្រីក្រជាជនជាតិភាគតិច១.៣៤៤ /១.៣៩២គ្រួសារ (កាត់បន្ថយជិត៩៧%)។ រហូតដល់ចុងឆ្នាំ២០២២ ក្រុងនៅមានគ្រួសារក្រីក្រជាជនជាតិភាគតិច១១៣គ្រួសារ ស្រូបអត្រា១,១៤%នៃចំនួនគ្រួសារជនជាតិភាគតិចរួម។
ចំពោះលទ្ធផលខាងលើ លោកហូវ៉ាន់ភឿង អនុប្រធានគណៈជនជាតិក្រុងកឹងធើ ឱ្យដឹង៖ គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់និងអង្គការនយោបាយ-សង្គម យកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ ស្ដីពីជនជាតិនិងគោលនយោបាយជនជាតិ។ ការយល់ដឹងនិងការទទួលខុសត្រូវរបស់ជនរួមជាតិភាគតិចក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពបានកើនឡើង។ អាស្រ័យហេតុនោះ ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិ ត្រូវបានកើនឡើង រួមចំណែកបំប្រួញគម្លាតពីកម្រិតអភិវឌ្ឍ បង្កើនការសាមគ្គីរវាងបណ្តាជនជាតិ។ ជាពិសេស ពង្រឹងក្ដីជំនឿរបស់ជនរួមជាតិភាគតិចទៅលើគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ។ នេះជាលទ្ធផល ជាបុព្វបទដ៏សំខាន់សម្រាប់ក្រុងបន្តការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារជនជាតិ ផ្សព្វផ្សាយគោលនយោបាយជនជាតិក្នុងរយៈពេលខាងមុខ៕
ថាញឡុង - ថាច់ធី