កម្មវិធីនិងគោលនយោបាយជនជាតិ ជាជំហានៗបានជួយឱ្យជនជាតិភាគតិចនៅខេត្តកាម៉ាវ ពង្រីកបានសក្តានុភាពនិងឧត្តមភាពសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច។ ធ្វើឱ្យមានការផ្លាស់ប្តូរក្នុងការគិត ការធ្វើ ជំរុញការផលិតកសិរុក្ខកម្ម ឆ្ពោះទៅរកទិសផលិតកម្មមុខទំនិញនិងបង្កើនប្រាក់ចំណូល។
ផ្តើមពីប្រភពទុនបុលពីធនាគារគោលនយោបាយសង្គម លោកហឺវខោន បានវិនិយោគលើទម្រង់ចិញ្ចឹមពពែបន្តពូជ រួមចំណែកកាត់បន្ថយភាពក្រីក្រ។
នៅភូមិដឿងដាវ ឃុំហូធីគី ស្រុកថើយប៊ិញ មានជនរួមជាតិខ្មែររស់នៅច្រើនបំផុតនៅខេត្តកាម៉ាវ (ស្មើ ៦៩,៣%)។ លោកហឺវថាវ លេខាសាខាបក្សភូមិដឿងដាវ បានមានប្រសាសន៍៖ “ប៉ុន្មានឆ្នាំកន្លង ប្រជាជនខ្មែរនៅភូមិដឿងដាវ តែងទទួលបានការយកចិត្តទុកដាក់ពិសេសពីបក្សនិងរដ្ឋ។ កន្លែងណាដែលមានជនរួមជាតិខ្មែររស់នៅកុះករ តែងមានការយកចិត្តទុកដាក់វិនិយោគកសាងផ្លូវថ្នល់ ស្ពាន បណ្តាញអគ្គិសនី ដំណាក់សុខាភិបាល សាលារៀន និងជំនួយដើមទុនផលិត…”។
គ្រួសារលោកហឺវខោន នៅភូមិដឿងដាវ ពីមុនជាគ្រួសារក្រ មានដីផលិត ៥ កុង ដូច្នេះរកបានប្រាក់ចំណូលមិនបានប៉ុន្មាន។ ដើម្បីជួយគ្រួសារលោកខោន មានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ច ធនាគារគោលនយោបាយសង្គម ស្រុកថើយប៊ិញ បានផ្តល់ប្រាក់កម្ចីចំនួន ៤០ លានដុង។ បុលបានប្រាក់ គ្រួសារលោកខោន ទិញពពែ ១០ ក្បាលមកចិញ្ចឹម។ មកទល់ពេលនេះ គ្រួសារគាត់បង្កាត់បានពពែចំនួន ២៦ ក្បាល។ សេដ្ឋកិច្ចគ្រួសារបានលំនឹងគ្រាន់បើ លោកខោន បានធ្វើលិខិតសុំចាកពីភាពក្រីក្រ។
លោកត្រឹងហ្វាងញ៉ ប្រធានគណៈជនជាតិខេត្តកាម៉ាវ មានប្រសាសន៍៖ “ខេត្តកាម៉ាវបានអនុវត្តនូវកម្មវិធីនិងគោលនយោបាយសុខុមាលភាពសង្គមជាច្រើន ហើយមានគម្រោងនិងទម្រង់ជាច្រើនពង្រីកបានប្រសិទ្ធភាព បានរួមចំណែកធ្វើឱ្យផ្លាស់ប្តូរមុខមាត់របស់ខេត្ត។ អនុវត្តកម្មវិធីទិសដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រដោយចីរភាព ឆ្នាំ ២០២២ មានថវិកាមជ្ឈិម បែងចែកឱ្យខេត្ត រួមមានដូច៖ ទុនវិនិយោគ អភិវឌ្ឍចំនួន ៣៦,៨៧៦ ពាន់លានដុង និងទុនបុព្វហេតុ ២៥,២៦៨ ពាន់លានដុង។ ខេត្តកាម៉ាវ ក៏បានបដិភាគថវិកាខេត្ត ១០% ស្មើនឹង ៦,២២៨ ពាន់លានដុង។ ដល់ចុងឆ្នាំ ២០២២ កាម៉ាវនៅមានគ្រួសារក្រីក្រចំនួន ៧.៤០៧ (ស្មើនឹង ២,៤១%) ដែលក្នុងនោះ គ្រួសារជនជាតិភាគតិចក្រីក្រមានចំនួន ១.០៤២ គ្រួសារ (ស្មើនឹង ៨,៦៦%) នៃចំនួនគ្រួសារជនជាតិភាគតិចសរុប)។ គ្រួសារប្រកៀកបន្ទាត់ក្រមានចំនួន ៥.៧១០ គ្រួសារ (ស្មើនឹង ១,៨៦%) ក្នុងនោះគ្រួសារជនជាតិភាគតិចប្រកៀកបន្ទាត់ក្រមានចំនួន ៥៥១ គ្រួសារ (ស្មើនឹង ៤,៥៧% នៃចំនួនគ្រួសារជនជាតិភាគតិចសរុបក្នុងខេត្ត)”៕
យោងតាមកាសែតការពារព្រំដែន - បកប្រែ៖ សុផន