១.តើបញ្ជាក់ទទួលស្គាល់ហត្ថលេខាលើលិខិតប្រគល់សិទ្ធិ ចុចជ្រើសផ្លាកលេខយានជំនិះបានឬទេ?
ដើម្បីអនុវត្តការប្រគល់សិទ្ធិចុចជ្រើសផ្លាក លេខយានជំនិះ បុគ្គល អង្គការត្រូវតែធ្វើលិខិតប្រគល់សិទ្ធិ។ បច្ចុប្បន្ន គ្មានសេចក្ដីកំណត់លិខិតប្រគល់សិទ្ធិក្នុងករណីនេះ ចាំបាច់ត្រូវតែបញ្ជាក់ដោយសារការី ឬត្រូវបញ្ជាក់ទទួលស្គាល់នោះទេ។ ទោះបីដូច្នោះក្ដី ដើម្បីធានាលក្ខណៈស្របច្បាប់ ក៏ដូចជាងាយស្រួលក្នុងការងារ លិខិតប្រគល់សិទ្ធិអាចបញ្ជាក់ទទួលស្គាល់ហត្ថលេខា។
រូបថតជាឧទាហរណ៍។
ទន្ទឹមនឹងនោះ យោងតាមមាត្រាទី ១៤ នៃសារាចរលេខ ០១/២០២០/TT-BTP ការប្រគល់សិទ្ធិចុចជ្រើសផ្លាកលេខយានជំនិះគឺទម្រង់ប្រគល់សិទ្ធិគ្មានកម្រៃ គ្មានភារកិច្ចសំណង គ្មានពាក់ព័ន្ធដល់ការផ្ទេរកម្មសិទ្ធិ សិទ្ធិប្រើប្រាស់ អចលនទ្រព្យ និងជាការប្រគល់សិទ្ធិដាក់ឯកសារ ទទួលឯកសារ លិខិតស្នាម ទាំងមិនមែនជាករណីដែលត្រូវហាម។
អាស្រ័យហេតុនោះ បុគ្គលមានសិទ្ធិប្រគល់សិទ្ធិចុចជ្រើសផ្លាកលេខយានជំនិះ ខណៈពេលខ្លួនមិនអាចអនុវត្តការងារនេះដោយខ្លួនឯង។
បែបបទប្រគល់សិទ្ធិចុចជ្រើសផ្លាកលេខយានជំនិះដែលមានការបញ្ជាក់ទទួលស្គាល់ហត្ថលេខា យោងតាមសេចក្ដីកំណត់ត្រង់មាត្រាទី ២៤ នៃអនុក្រឹត្យ ២៣/២០១៥/ NĐ-CP ដូចខាងក្រោម៖
២. ឯកសារត្រូវត្រៀមបម្រុង
-លិខិតប្រគល់សិទ្ធិ ក្នុងនោះមានខ្លឹមសារជំនួសមុខម្ចាស់យានជំនិះអនុវត្តបែបបទចុចជ្រើសផ្លាកលេខយានជំនិះ។
-លិខិតស្នាមរបស់ម្ចាស់យានជំនិះម្ចាស់យានជំនិះជាពលរដ្ឋវៀតណាម៖ អត្តសញ្ញាណប័ណ្ណ អត្តសញ្ញាណប័ណ្ណពលរដ្ឋ ឬអត្តសញ្ញាណប័ណ្ណនគរបាល/កងទ័ព ឬលិខិតទទួលស្គាល់របស់អង្គភាពបំពេញការងារ ចាប់ពីកងវរសេនាធំឡើងទៅ។ល។
បើម្ចាស់យានជំនិះជាអាណិកជន៖ លិខិតឆ្លងដែននៅមានសុពលភាពប្រើប្រាស់ឬលិខិតស្នាមជំនួសឯទៀត។
បើម្ចាស់យានជំនិះជាជនបរទេស៖ អត្តសញ្ញាណប័ណ្ណការទូត/អត្តសញ្ញាណប័ណ្ណបេសកកម្មនៅមានសុពលភាព ប្រសិនបើធ្វើការនៅស្ថាប័នតំណាងការទូតកុងស៊ុល។ល។ ឬទិដ្ឋាការដែលមានសុពលភាពចាប់ពី ១ ឆ្នាំឡើង ប្រសិនបើធ្វើការឬសិក្សានៅប្រទេសវៀតណាម។
-លិខិតស្នាមរបស់អ្នកដែលបានប្រគល់សិទ្ធិ៖ អត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណពលរដ្ឋ អត្តសញ្ញាណប័ណ្ណការទូត/អត្តសញ្ញាណប័ណ្ណបេសកកម្មនៅមានសុពលភាព។
៣. ស្ថាប័នអនុវត្តការប្រគល់សិទ្ធិ
អ្នកសំណូមពរបញ្ជាក់ទទួលស្គាល់ហត្ថលេខា អាចទៅកាន់ស្ថាប័នណាមួយក្នុងចំណោមស្ថាប័នទាំងឡាយខាងក្រោម ដើម្បីធ្វើការបញ្ជាក់ទទួលស្គាល់ហត្ថលេខាប្រគល់សិទ្ធិ៖
-ការិយាល័យយុត្តិធម៌ថ្នាក់ស្រុក។
-គណៈកម្មាធិការប្រជាជនថ្នាក់ឃុំ។
-ស្ថាប័នតំណាងការទូត ឬកុងស៊ុល។ល។
-ការិយាល័យសារការី។
៤. ពេលវេលានិងលំដាប់លំដោយនៃការប្រគល់សិទ្ធិ
រយៈពេលបញ្ជាក់ហត្ថលេខាក្នុងលិខិតប្រគល់សិទ្ធិចុចជ្រើសផ្លាកលេខយានជំនិះ គឺក្នុងរយៈពេលមួយថ្ងៃធ្វើការបន្ទាប់ពីស្ថាប័ន អង្គការមានសមត្ថកិច្ចបញ្ជាក់ទទួលស្គាល់ខាងលើ បានទទួលឯកសារបញ្ជាក់ទទួលស្គាល់ហត្ថលេខាត្រឹមត្រូវគ្រប់សព្វ។
ប្រសិនបើការទទួលឯកសារបញ្ជាក់ទទួលស្គាល់ហត្ថលេខាលិខិតប្រគល់សិទ្ធិត្រូវបានអនុវត្តក្រោយរយៈពេល ១៥ ម៉ោងក្នុងថ្ងៃនោះ គឺលទ្ធផលត្រូវបានផ្ដល់ជូនក្នុងថ្ងៃធ្វើការបន្ទាប់។
យោងតាមនោះ ចំពោះការងារដែលអ្នកមានសមត្ថកិច្ចបញ្ជាក់ទទួលស្គាល់អនុវត្តក្រោយពីទទួលបានសំណូមពរបញ្ជាក់ទទួលស្គាល់ហត្ថលេខាក្នុងលិខិតប្រគល់សិទ្ធិគឺ៖
-ទទួលឯកសារ លិខិតស្នាមតាមសេចក្ដីកំណត់និងផ្ទៀងផ្ទាត់ព័ត៌មានក្នុងលិខិតប្រគល់សិទ្ធិ ជាមួយនឹងក្រដាស់ស្នាមច្បាប់ដើមបានទទួលនិងត្រួតពិនិត្យស្មារតីរបស់អ្នកសំណូមពរឱ្យដឹងប្រាកដថា ពិតជានៅមានស្មារតីចងចាំ និងដឹងច្បាស់នូវទង្វើដែលខ្លួនប្រព្រឹត្តជាដើម។
-ណែនាំអ្នកសំណូមពរចុះហត្ថលេខាចូលលិខិតប្រគល់សិទ្ធិ នៅចំពោះមុខអ្នកមានសមត្ថកិច្ចបញ្ជាក់ទទួលស្គាល់ហត្ថលេខា។
-កត់ត្រាសក្ខីកម្ម ចុះហត្ថលេខា បោះត្រានិងកត់ត្រាក្នុងបញ្ជីបញ្ជាក់ទទួលស្គាល់។
-ប្រគល់លិខិតប្រគល់សិទ្ធិដែលបានបញ្ជាក់ ទទួលស្គាល់ហត្ថលេខា រួមជាមួយនឹងលិខិតស្នាម ឯកសារច្បាប់ដើមឯទៀតជូនដល់អ្នកសំណូមពរបញ្ជាក់ទទួលស្គាល់ហត្ថលេខា៕
យោង៖ luatvietnam.vn-ថាច់ធី