ចាប់ពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៣ គោលនយោបាយថ្មីគួរឱ្យចាប់អារម្មណ៍ពីការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីនឹងមានសុពលភាពជាផ្លូវការ។
គោលនយោបាយថ្មីមានសុពលភាពចាប់ពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៣។
(រូបថតជាឧទាហរណ៍)
អនុក្រឹត្យលេខ ១០/២០២៣/NĐ-CP វិសោធនកម្មអនុក្រឹត្យមួយចំនួនដែលណែនាំពីច្បាប់ដីធ្លី មានខ្លឹមសារគួរឱ្យចាប់អារម្មណ៍ជាច្រើន ទាក់ទងនឹងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជាក់ស្ដែងគឺ៖
បណ្ដាករណីសុំប្ដូរឬផ្ដល់ឡើងវិញប័ណ្ណកម្មសិទ្ធិដីធ្លី ការទិញ-លក់ ការប្តូរប្រភេទនៃការប្រើប្រាស់ដី។ល។ ដែលតម្រូវឱ្យមានការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីឡើងវិញ មុននេះត្រូវធ្វើនៅមន្ទីរធនធានធម្មជាតិនិងបរិស្ថាន ឥឡូវនេះនឹងធ្វើនៅការិយាល័យចុះបញ្ជីដីធ្លីវិញ។
បណ្ដាសំណង់សាងសង់ដែលប្រើប្រាស់ក្នុងគោលបំណងស្នាក់នៅទេសចរណ៍លើដីពាណិជ្ជកម្ម និងសេវាកម្ម ដូចជា មណ្ឌលសណ្ឋាគារ វីឡាខុនដូ... ប្រសិនបើឆ្លើយតបគ្រប់លក្ខខណ្ឌនៃច្បាប់ដីធ្លី សំណង់ អាជីវកម្ម អចលនទ្រព្យ គឺបានទទួលប័ណ្ណកម្មសិទ្ធិសំណង់សាងសង់ភ្ជាប់នឹងដីទៅតាមប្រភេទប្រើប្រាស់ដីពាណិជ្ជកម្មឬសេវាកម្ម។
នីតិវិធីផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីអនឡាញ ត្រូវបានកំណត់កាន់តែច្បាស់លាស់ជាង តាមរយៈនោះ អ្នកប្រើប្រាស់ដីអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ពួកគេដោយផ្ទាល់ ឬតាមអ៊ីនធឺណិត តាមរយៈមុខងារទូទាត់នៃច្រកសេវាកម្មសាធារណៈ...៕
យោងតាម៖ luatvietnam.vn - សុផន