មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

05/06/2023 - 11:02

លើក​កម្ពស់​តម្លៃ​អំ​បិល​បាក​លីវ

ជាង​ ១០០ ឆ្នាំ​នៃ​ការ​បង្កើត​និង​អភិវឌ្ឍន៍​ភូមិ​អា​ជីព​អំ​បិល​បាក​លីវ នៅ​តែ​រក្សា​បាន​នូវ​សោ​ភណ​ភាព​ដដែល​ និង​ផលិត​ផល​ពិសេស​របស់​ប្រ​ជា​ជន​តំ​បន់​សមុទ្រ។ បាក​លីវ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជាខេត្ត​មួយ​ក្នុង​ចំ​ណោម​ខេត្ត​ដែល​មាន​ផ្ទៃ​ដី​ផលិត​អំ​បិល​ច្រើន​ក្នុង​ប្រ​ទេស​ជា​មួយ​ផ្ទៃ​ដី​ជិត​ ១.៥០០ ហិក​តា។

អំ​បិល​បាក​លីវ ត្រូវ​បាន​វេច​ខ្ចប់​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​។

តាម​ប្រសាសន៍​លោក​ លឺវ​ហ្វាង​លី ប្រធាន​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ ខេត្ត​បាក​លីវ អំ​បិល​បាក​លីវ (ពី​មុន​ហៅ​ថា អំ​បិល​បា​ថាក់) គឺ​ជា​ម៉ាក​យី​ហោ​ប្រ​ជា​ប្រិយ​ដ៏​ល្បី​មួយ​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​ ដែល​ផ្សារ​ភ្ជាប់​នឹង​ការ​ចិញ្ចឹម​ជីវិត​នៃ​អ្នក​ផលិត​អំ​បិល​តំ​បន់​សមុទ្រ។ ដើម្បី​រក្សា​អា​ជីព​ធ្វើ​អំ​បិល​តាម​បែប​ប្រ​ពៃ​ណី ខេត្ត​បាន​អនុ​ម័ត​លើ “គម្រោង​បង្កើន​តម្លៃ​ផលិត​កម្ម​និង​កែ​ច្នៃ​អំ​បិល​ ក្នុង​ដំ​ណាក់​កាល​ ២០២១-២០៣០”។ គម្រោង​នេះ​ មាន​គោល​បំ​ណង​អភិវឌ្ឍ​ឧស្សា​ហកម្ម​អំ​បិល​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​និង​និរន្តរ​ភាព​ ដោយ​ឈរ​លើ​មូល​ដ្ឋាន​នៃ​ការ​ឆ្លៀត​ឱកាស​ទាញ​យក​ផល​របស់​មូល​ដ្ឋាន​នានា​ ជា​មួយ​ការ​ផលិត​អំ​បិល​បែប​ប្រ​ពៃ​ណី​ដើម្បី​លើក​កម្ពស់​ទិន្ន​ផល​ គុណ​ភាព​និង​ធ្វើ​ពិពិធ​កម្ម​ប្រ​ភេទ​ផលិត​ផល​អំ​បិល​ បំ​ពេញ​តម្រូវ​ការ​ក្នុង​ប្រ​ទេស​និង​នាំ​ចេញ​រួម​ចំ​ណែក​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​និង​លំ​នឹង​ជីវ​ភាព​របស់​អ្នក​ផលិត​អំ​បិល។ ក្រៅ​ពី​នោះ​ គម្រោង​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​ និង​ជួស​ជុល​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​ផលិត​កម្ម​អំ​បិល​ ដំណាក់​កាល​ឆ្នាំ​ ២០២១-២០២៥ នៅ​ស្រែអំ​បិល​ដុង​ហាយ​ ស្រុក​ដុង​ហាយ​ ដែល​មាន​ទុន​សរុប​ជាង​ ១០០ ពាន់​លាន​ដុង​កំ​ពុង​ត្រូវ​បាន​អនុវត្ត។ អា​ស្រ័យ​ហេតុ​នេះ​ បង្ក​លក្ខណៈ​ងាយ​ស្រួល ក្នុង​ការ​ផលិត​ និង​ចរាចរ​ការ​កែ​លម្អ​គុណ​ភាព​ អំ​បិល​ និង​ប្រាក់​ចំ​ណូល​សម្រាប់​អ្នក​ផលិត​​អំ​បិល។

អ្នក​ផលិត​អំ​បិល​បាក​លីវ ប្រ​មូល​ផល​អំ​បិល​ស​ដោយ​ប្រើ​ទម្រង់​ផ្ទាំង​កម្រាល​ប្លា​ស្ទិច។

បច្ចុប្បន្ន​ ការ​ផលិត​អំ​បិល​បែប​ប្រ​ពៃ​ណី គឺ​ហាល​ថ្ងៃ​ គឺ​ក្រាល​ផ្ទាំង​ប្លា​ស្ទិច​ផលិត​អំ​បិល​ស កំ​ពុង​ត្រូវ​បាន​អ្នក​ផលិត​អំ​បិល​អនុវត្ត។ ដោយ​សារ​នេះ​ជា​ទិស​ដៅ​ត្រឹម​ត្រូវ​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រ​កប​ដោយ​និរន្តរ​ភាព​នៃ​ឧស្សា​ហកម្ម​ អំ​បិល​នៅ​ខេត្ត​បាក​លីវ ដូច្នេះ​ផ្ទៃ​ដី​នៃ​ការ​អនុវត្ត​ វិធី​សាស្រ្ត​នេះ​កាន់​តែ​កើន​ឡើង​ដោយ​មាន​ផ្ទៃ​ដី​ជាង​ ១០០​ហិក​តា។ លោក​ ហ្វិញ​វ៉ាន់​ថើយ ជា​អ្នក​ផ្សារ​ភ្ជាប់​នឹង​របរ​ផលិត​អំ​បិល​អស់​រយៈ​ពេល​ជាង​ ៦០ ឆ្នាំ​ ឱ្យ​ដឹង៖ “ចំ​ណុច​សំ​ខាន់​នៃ​ការ​ផលិត​អំ​បិល​ក្រាល​ផ្ទាំង​ប្លា​ស្ទិច គឺ​អំ​បិល​ស មិន​សូវ​មាន​សារ​ធាតុ​លាយ​ឡំ និង​ទិន្ន​ផល​ខ្ពស់។ ដូច្នេះ​ ការ​ផលិត​អំ​បិល​សកំ​ពុង​ត្រូវ​បាន​អ្នក​ផលិត​អំ​បិល​វិនិ​យោគ​បន្តិច​ម្តងៗ”។

តាម​ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ អំ​បិល​បាក​លីវ មាន​រស​ជាតិ​ពិសេស​ និង​ប្លែក​ពី​គេ​ដោយ​សារ​ អំ​បិល​មាន​បរិ​មាណ​ ម៉ាញ៉េ​ស្យូម, កាល់​ស្យូម, ស៊ុល​ហ្វាត...។ល។ ទាប​ណាស់​ ដោយ​សារ​អវត្ត​មាន​ភ្នំ​ថ្ម​កំ​បោរ​មាត់​សមុទ្រ និង​មិន​បង្ក​ឱ្យ​មាន​ភាព​ល្វីង​ចត់​។ ទន្ទឹម​នោះ​ បរិ​មាណ​សារ​ធាតុ​ Natriclorua គឺ​ខ្ពស់​ណាស់​ ជា​មធ្យម​សម្រេច​ ៩៦,៦% ប្រ​ហាក់​ប្រ​ហែល​នឹង​បទ​ដ្ឋាន​ថ្មី​ប្រ​ណីត​នៅ​ប្រទេស​វៀត​ណាម​ (៩៧%)។ ប្រ​ការ​នេះ​ហើយ​បាន​ធ្វើ​ឲ្យអំ​បិល​បាក​លីវ​ល្បី​ឈ្មោះ​តាំង​ពី​អតីត​កាល​រហូត​ដល់​បច្ចុប្បន្ន​។ បច្ចុ​ប្បន្ន​ ខេត្ត​មាន​រោង​ចក្រ​កែ​ច្នៃ​អំ​បិល​ចំ​នួន​ ២ ដែល​មាន​សមត្ថ​ភាព​ផលិត​សរុប​ ៣៦.៧៥០ តោន​ក្នុង​មួយ​ឆ្នាំ។ យោង​តាម​លោក​ស្រី ង្វៀង​​ធី​ស្វឹង​ថាវ​ នាយក​រង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ពាណិជ្ជ​កម្ម​អំ​បិល​បាក​លីវ បច្ចុប្បន្ន​នេះ​ សហ​គ្រាស​កំ​ពុង​ធ្វើ​អា​ជីវ​កម្ម​ផលិត​ផល​ចំ​នួន​ ២ គឺ​អំ​បិល​អា​ហារ​ (អំ​បិល​ស អំ​បិល​អ៊ី​យ៉ូត អំ​បិល​គ្រាប់) និង​អំ​បិល​គ្រឿង​ទេស​ (អំ​បិល​បង្គា អំ​បិល​ម្ទេស អំ​បិល​ម្រេច)។ ផលិត​ផល​ទាំង​ ៧ ប្រភេទ​នេះ​ ទទួល​បាន​វិញ្ញា​បនបត្រ​ OCOP លំ​ដាប់​ផ្កាយ ៤ ហើយ​មាន​លក់​នៅ​ផ្សារ​ទំ​នើប​ដូច​ជា Big C, Coopmart, Lotte mart, Satrafoods, Vinmart, Bach Hoa Xanh ជា​ដើម​ ក្រៅ​ពី​នេះ​ នៅ​ទាំង​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​កូរ៉េ និង​ជប៉ុន​ ឬតាម​រយៈ​ក្រុម​ហ៊ុន​តំ​ណាង​នៅ​វៀត​ណាម៕

                              យ្វី​អាញ-លេងមី

ចែករំលែកអត្ថបទ