រយៈពេលជាង ១៥ ឆ្នាំសាងផ្នួសបួសរៀន ព្រះតេជព្រះគុណសើុងហ្វាង តែងយកអស់ពីព្រះទ័យដើម្បីសាសនានិងសង្គម។ ព្រះអង្គបានឧបត្ថម្ភគ្រួសារក្រីក្រជាច្រើនឆ្លងកាត់ការលំបាកក្នុងជីវភាព និងសកម្មក្នុងការរក្សាផ្នត់រស់នៅវប្បធម៌តំបន់ជនរួមជាតិខ្មែរ។
ព្រះតេជព្រះគុណសើុហ្វាង ជួបជុំគណៈកម្មការវត្តពិភាក្សាអំពីការកសាងផ្លូវ
ជនបទថ្មីនៅភូមិផ្នោរសង្ក្រម។
ឆ្នាំ ២០០៥ ក្រោយពីប្រឡងបញ្ចប់ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ ព្រះតេជព្រះគុណសើុងហ្វាង និមន្តមកវត្តផ្នោរសង្ក្រមដើម្បីរួមជាមួយព្រះចៅអធិការនិងគណៈកម្មការវត្ត ចាប់ដៃកសាងសាលាធម្មសភា ខ្លោងទ្វារ របងវត្ត និងបង្គោលទង់ជុំវិញបរិវេណវត្ត ព្រមទាំងចលនាមាមីងពុទ្ធបរិស័ទកសាងផ្លូវបេតុងក្នុងភូមិ។ល។ ក្រៅពីនេះ ព្រះអង្គថែមទាំងចលនាមាមីងពុទ្ធបរិស័ទ សប្បុរសជនក្នុងនិងក្រៅខេត្ត ជូនអំណោយរាប់រយចំណែកដល់អ្នកក្រ និងសិស្សក្រីក្រសង្វាតរៀនសូត្រជារៀងរាល់ឆ្នាំ។ ព្រះតេជព្រះគុណសើុងហ្វាង មានថេរដីកា៖ “គោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ តែងគិតគូរដល់ជនរួមជាតិខ្មែរបានល្អណាស់។ ឃើញថា មាមីងខ្មែរមានផ្ទះសម្បែងសមរម្យ កូនចៅមានឱកាសបានទៅរៀនសូត្រ។ល។ បច្ចុប្បន្ន អាត្មាភាពរួមជាមួយរដ្ឋអំណាចភូមិភាគ សកម្មចលនាមាមីងកសាងផ្នត់រស់នៅស៊ីវិល័យ ហើយអាត្មាភាពមានបំណងតភ្ជាប់អប់រំពុទ្ធបរិស័ទ លើកកម្ពស់ចំណេះដឹងអំពីតម្លៃដ៏ថ្លៃថ្លាផ្សារភ្ជាប់ជាមួយជីវភាពវប្បធម៌របស់រដ្ឋនា បច្ចុប្បន្នផងដែរ។ ពិសេស ការរស់នៅចុះសម្រុង សុចរិត ជាគំរូ និងជួយឧបត្ថម្ភគ្នាក្នុងជីវភាព”។
ព្រះតេជព្រះគុណសើុងហ្វាង ជួបជុំគណៈកម្មការវត្តពិភាក្សាអំពីការកសាងផ្លូវ
ជនបទថ្មីនៅភូមិផ្នោរសង្ក្រម។
ក្នុងចំណុះជើងវត្តផ្នោរសង្ក្រមមានពុទ្ធបរិស័ទជាង ៣០០គ្រួសារ។ រៀងរាល់ឆ្នាំ ក្នុងឱកាសថ្ងៃបុណ្យទានរបស់ជនរួមជាតិខ្មែរ ដូច៖ បុណ្យសែនដូនតា បុណ្យចូលឆ្នាំថ្មី ព្រះអង្គរៀបចំជូនអំណោយ ១០០ ចំណែក ក្នុងមួយចំណែកគិតជាតម្លៃទឹកប្រាក់ពី ៣០០.០០០-៥០០.០០០ដុង សម្រាប់ជូនមាមីងក្រីក្រក្នុងឃុំ ដើម្បីសម្រាលការលំបាកក្នុងជីវភាព។ មិនត្រឹមតែយកអស់ពីព្រះទ័យគិតគូរជួសជុលនិងកសាងសំណង់ស្ថាបត្យកម្មក្នុងវត្តប៉ុណ្ណោះទេ ព្រះតេជព្រះគុណ សើុងហ្វាង ថែមទាំងអនុវត្តល្អការងារសប្បុរសធម៌សង្គមទៀតផង។ល។
ព្រះតេជព្រះគុណគឹមម័ន(ជុំ) អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង មានថេរដីកា៖ “ព្រះតេជព្រះគុណសើុងហ្វាង មិនត្រឹមតែអនុវត្តល្អតួនាទីអនុប្រធានការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹងប៉ុណ្ណោះទេ ថែមទាំងជាបព្វជិតមួយព្រះអង្គប្រកបដោយមេត្តាករុណា អស់ពីព្រះទ័យដើម្បីសាសនា និងសង្គមទៀតផង។ ម្យ៉ាងទៀត ព្រះអង្គរួមជាមួយព្រះសង្ឃ និងគណៈកម្មការវត្ត សកម្មកសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិ។ ជាពិសេស ព្រះអង្គចលនាពុទ្ធបរិស័ទមកវត្តរៀនធម៌ ចលនាប្អូនៗចូលមកវត្តរៀនអក្សរខ្មែរនាឱកាសវិស្សមកាល ៣ ខែ រួមចំណែកយ៉ាងសកម្មក្នុងការអប់រំតំបន់ជនរួមជាតិខ្មែរ លៃលកពេលវេលាដើម្បីផ្សព្វផ្សាយ ចលនាមាមីងពុទ្ធបរិស័ទអនុវត្តល្អគោលមាគ៌ារបស់បក្ស ច្បាប់របស់រដ្ឋ និងខិតខំប្រកបការងាររកស៊ីដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម”៕
សើុងម៉ាល័យ-លីសៀ