មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

17/04/2023 - 16:20

របរ​ធ្វើ​ងៀត​ត្រី​កន្ធរ​នៅ​ដា​បាក​A ត្រូវ​ការ​ជំនួយ​កម្លាំង​ដើម្បី​អភិវឌ្ឍ​

របរ​ធ្វើ​ងៀត​ត្រី​កន្ធរ​នៅ​ភូមិ​ដា​បាក​ A ឃុំ​ខាញ់​ប៊ិញ​តី ស្រុក​ត្រឹង​វ៉ាន់​ថើយ ខេត្ត​កា​ម៉ាវ​ ជួយ​គ្រួសារ​ខ្មែរ​ជា​ច្រើន​ក្លាយ​ជាអ្នក​មាន​បាន​។ ប៉ុន្តែ​ របរ​នេះ​ក៏​កំ​ពុង​ជួប​ការ​លំ​បាក​ ត្រូវ​ការ​ជំនួយ​កម្លាំង​ដើម្បី​អភិវឌ្ឍន៍។

ដោយ​សារ​ប្រ​កប​របរ​ធ្វើ​ងៀត​ត្រី​កន្ធរ ទើប​គ្រួសារ​មា​មីង​ខ្មែរ​ជា​ច្រើន​សង់​បាន​ផ្ទះ​ឥដ្ឋ​សម​រម្យ។

គ្រួ​សារ​បង​យ័ញ​សា​បាត់​ ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ “ធូរ​ធារ” អា​ស្រ័យ​ដោយ​ប្រ​កប​របរ​ធ្វើ​ងៀត​ត្រី​កន្ធរ។ បង​សា​បាត់​ ឱ្យ​ដឹង​៖ ឪពុក​របស់​បង​ជា​មនុស្ស​ម្នាក់​ដែល​បង្កើត​អា​ជីព ផ្តើម​ពី​ធ្វើ​ងៀត​ត្រី​កន្ធរ​នៅ​តំ​បន់​នេះ​។ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​លំ​បាក​ក្រ​ខ្សត់ រូប​បង​ធ្លាប់​ធ្វើ​ដំ​ណើរ​ទៅ​គ្រប់​ទិស​ទី​ដើម្បី​ស្វែង​រក​ការ​ងារ​ធ្វើ​ចិញ្ចឹម​ជី​វិត​។ ហេតុ​ដូច្នោះ ទើប​ជីវ​ភាព​ជួប​ការ​លំ​បាក​ខ្លាំង​ណាស់​។ ប៉ុន្តែ​រយៈ​ពេល​ជាង​ ១០ ឆ្នាំ​មក​នេះ​ ក្រោយ​ពី​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​គ្រួ​សារ​ បង​វិល​ត្រ​ឡប់​មក​ស្រុក​ហើយ​ប្រ​កប​របរ​ធ្វើ​ងៀត​ត្រី​កន្ធរ។ អា​ស្រ័យ​ហេតុ​នោះ​ ទើប​ប្តី​ប្រ​ពន្ធ​បង​សង់​បាន​ផ្ទះ​ឥដ្ឋ​សម​រម្យ ហើយ​ក្លាយ​ជា​គ្រួសារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ដែល​មាន​ “របស់​ទ្រព្យ​សេស​សល់​”។ “សព្វ​ថ្ងៃ​ដោយ​សារ​មាន​ហ្វេស​ប៊ុក ហ្សា​ឡូ៘ បាន​ជា​របរ​ធ្វើ​ងៀត​ត្រី​កន្ធរ មិន​មែន​មាន​តែ​នៅ​ខេត្ត​កា​ម៉ាវ​ ឬខេត្ត​នានា​តំ​បន់​តីណាម​បូដូច​មុន​ៗ​ទេ។ សូម្បី​គ្រួសារ​ខ្ញុំ​បច្ចុប្បន្ន​ក៏​មាន​លិខិត​បញ្ជា​ទិញ​ពី​ភូមិ​ភាគ​កណ្ដាល និង​ភូមិ​ភាគ​ខាង​ជើងផង​ដែរ​៘ ឆ្លង​តាម​រយៈ​នោះ​ ប្រ​ភព​ត្រី​នៅ​ភូមិ​ភាគ​ក៏​មិន​គ្រប់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ យើង​ខ្ញុំ​ក៏​បាន​ដាក់​បញ្ជា​ទិញ​ប្រភព​ត្រី​កន្ធរ​ពី​ប្រ​ទេស​ថៃ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ផលិត​ដែរ​” បង​សា​បាត់​ ចែក​រំលែក​ដូច្នេះ។

រួម​ជា​មួយ​គ្រួសារ​បង​សា​បាត់​ ឃើញ​ថា ជីវ​ភាព​គ្រួសារ​ខ្មែរ​ជា​ច្រើន​ដែល​ប្រ​កប​របរ​ធ្វើ​ងៀត​ត្រី​កន្ធរ​នៅ​ភូមិ​ដា​បាក​ A ក៏​រីក​ចម្រើន​ណាស់​ដែរ​។ “ផ្ទះ​ឥដ្ឋ​មាន​ច្រើន​ហើយ​ ! អ្នក​ខ្លះ​ធ្វើ​ដំ​ណើរ​ទៅ​ក្រុង​ហូជី​មិញ​ ប៊ិញ​យឿង៘ វិល​ត្រឡប់​មក​វិញ!” - ពូ​យ័ញ​កល អ្នក​មាន​ប្រជា​ប្រិយ​នៅ​ភូមិ​ដា​បាក​ A ចែក​រំលែក៖ បើ​តាម​ពូ​យ័ញ​កល គ្រួសារ​ណា​ដែល​គ្មាន​លក្ខណៈ​ គឺ​ទៅ​ស៊ី​ឈ្នួល​ធ្វើ​ត្រី ហាល​ងៀត៘ ឱ្យ​ម្ចាស់​អា​ជីវ​កម្ម។ យុវ​ជន​ដែល​មាន​កម្លាំង​ដឹក​ជញ្ជូន​ងៀត​ដោយ​ទោ​ចក្រ​យាន​យន្ត​ ឬ​ទូក​ស្មាច់៘ យក​ត្រី​ទៅ​បោះ​ឱ្យ​អា​ជីវ​ករ​នានា​ក្នុង​ឃុំ​ ឬ​នៅ​ក្រុង​កា​ម៉ាវ​ជា​ដើម​។ “កាល​ពី​មុន​នេះ​ ភូមិ​របរ​ធ្វើ​ទៅ​តាម​រដូវ​កាល​ សំ​ខាន់​គឺ​រដូវ​ក្តៅ។ សព្វ​ថ្ងៃ​ គ្រួសារ​ខ្លះ​ទិញ​ម៉ា​ស៊ីន​សម្ងួត​ប្រើ​ដោយ​ធ្យូង​ថ្ម ឬអគ្គិសនី៘ ម្ល៉ោះ​ហើយ​ភូមិ​របរ​ដំ​ណើរ​ការ​ខួប​ប្រាំង​វស្សា។ តាម​រយៈ​នោះ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ប្រ​ចាំ​ថ្ងៃ​ដល់​ពល​ករ​រាប់​រយ​នាក់​នៅ​ភូមិ​ស្រុក​ ដោយ​រក​បាន​ប្រាក់​ចំ​ណូល​ពី​ ២៥០.០០០–៥០០.០០០ ដុង​/ថ្ងៃ​” ពូ​យ័ញ​កល បាន​ឱ្យ​ដឹង​ដូច្នេះ។

របរ​ធ្វើ​ងៀត​ត្រី​កន្ធរ​នៅ​ដា​បាក​ A មាន​មិន​ក្រោម​ពី​ ២០ គ្រួ​សារ​ទេ ភាគ​ច្រើន​គឺ​ជា​គ្រួសារ​មា​មីង​ខ្មែរ​។ រួម​ជា​មួយ​នឹង​ការ​អភិវឌ្ឍ​នៃ​បណ្តាញ​សង្គម​ របរ​ធ្វើ​ងៀត​ត្រី​កន្ធរ​នៅ​ទី​នេះ​ក៏​មាន​ ឱកាស​បើក​ទូលាយ​និង​អភិវឌ្ឍ​ផង​ដែរ។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ បើ​តាម​បង​យ័ញ​សា​បាត់​ ភូមិ​របរ​ប្រ​ពៃ​ណី​នេះ​ ក៏​កំ​ពុង​ប្រ​ឈម​នឹង​ការ​លំ​បាក​ជា​ច្រើន​ដែរ។ មាន​ឆ្នាំ​ខ្លះ​គ្រោះ​រាំង​ស្ងួត​ បណ្តាល​ឱ្យ​ព្រែក ប្រ​ឡាយ​ក្នុង​តំ​បន់​ទឹក​រីង​ដល់​បាត​ មិន​អាច​ដឹក​ជញ្ជូន​ផលិត​ផល​តាម​ផ្លូវ​ទឹក​បាន។ ម្យ៉ាង​ទៀត​ ផ្លូវ​គមនា​គមន៍​ក៏​តូច​ រថ​យន្ត​ដឹក​ទំ​និញ​ចូល​មិន​បាន​ មូល​ដ្ឋាន​នីមួយៗ​ត្រូវ​ជួល​ទោ​ចក្រ​យាន​យន្ត​ដឹក​ជញ្ជូន​ផលិត​ផល​ បណ្ដាល​ឱ្យ​ចំ​ណាយ​ផលិត​កម្ម​កើន​ខ្ពស់៘ “ការ​បើក​ផ្លូវ​គមនា​គមន៍​ជន​បទ​ធំ​ពី​ ៣-៤ ម៉ែត្រ​ ដើម្បី​ងាយ​ស្រួល​ការ​ដឹក​ជញ្ជូន​មុខ​ទំ​និញ។ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​បើក​ពង្រីក​ទ្រង់​ទ្រាយ​ផលិត​កម្ម​នៃ​ភូមិ​របរ​ដែល​កំ​ពុង​មាន​ជំ​ហាន​រីក​ចម្រើន។ នោះ​គឺ​ជា​ក្តី​សង្ឃឹម​ដ៏​ធំ​បំ​ផុត​សម្រាប់​ភូមិ​របរ​ធ្វើ​ងៀត​ត្រី​កន្ធរ​របស់​ប្រ​ជា​ជន​ខ្មែរ​នៅ​ដា​បាក​ A! គប្បី​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជំ​នួយ​កម្លាំង​ពី​រដ្ឋ​ផង​ ! ” - ពូយ័ញ​កល ចែក​រំ​លែក​ដូច្នេះ​៕

                             ថាញ​ឡុង​-លីសៀ

ចែករំលែកអត្ថបទ