ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/04/2023 - 16:20

អភិវឌ្ឍ​សេដ្ឋ​កិច្ច​សមូហ​ភាព​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច

គណៈ​ប្រតិ​ភូ​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា ដឹក​នាំ​ដោយ​លោក​ស្រី ត្រឹង​ធីវ៉ារី អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​ ទើប​ចុះ​ធ្វើ​ការ​ជា​មួយ​ខេត្ត​បាក​លីវ អំ​ពី​គោល​នយោ​បាយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សមូហ​ភាព​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។

ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រ​ជុំ​។

ដើម្បី​សហ​ករណ៍​ចំ​នួន​ ២១៥ ដែល​ជា​សហ​ករណ៍​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ដំណើរ​ការ​មាន​ប្រសិទ្ធ​ភាព​ ខេត្ត​បាក​លីវ បាន​ស្នើ​គប្បី​ធ្វើ​វិសោ​ធន​កម្ម​ច្បាប់​ស្តី​ពី​សហ​ករណ៍​ តាម​ទិស​ដៅ​ធ្វើ​ឱ្យ​សុក្រឹត​គោល​នយោ​បាយ​ ឧបត្ថម្ភ​ សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​រាល់​ដំ​ណាក់​កាល​អភិវឌ្ឍ; មាន​គោល​នយោ​បាយ​វិនិ​យោគ​ឧបត្ថម្ភ​ ១០០% ថវិ​កាក​សាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​សហ​ករណ៍​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​ចូល​រួម​ច្រើន​…។

លោក​ស្រី ត្រឹង​ធីវ៉ារី វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​លទ្ធ​ផល​ដែល​ខេត្ត​បាក​លីវ សម្រេច​បាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សមូហ​ភាព​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​។ លោក​ស្រី សំ​ណូម​ពរ​ខេត្ត​ គប្បី​ចង្អុល​ការ​ដល់​គ្រប់​មន្ទីរ​ គណៈ​ ផ្នែក​ ស្ថា​ប័ន​ជំ​នាញ ស្រង់​មតិ​ចំ​ពោះ​ការ​ផ្តល់​យោ​បល់​លើ​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហ​ករណ៍​ (វិសោ​ធន​កម្ម​) ក្នុង​នោះ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​គោល​នយោ​បាយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សមូហ​ភាព​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ដើម្បី​ព្រាង​ច្បាប់​ស្តី​ពី​សហ​ករណ៍​ (វិសោ​ធន​កម្ម​) ឱ្យ​បាន​ឆាប់​ លើក​ជូន​រដ្ឋ​សភា​ក្នុង​សម័យ​ប្រ​ជុំ​នៅ​ពេល​ខាង​មុខ៕

                                                                               យ្វី​អាញ់-មុនី

ចែករំលែកអត្ថបទ