យោងតាមចំណុច d ប្រការ ៣ មាត្រា ១៩ នៃច្បាប់ស្ដីពីពន្ធដារ ប្រាក់ចំណូលផ្ទាល់ខ្លួនឆ្នាំ ២០០៧ ឪពុកម្ដាយដែលផុតអាយុពលកម្ម គ្មានសមត្ថភាពពលកម្ម ហើយអ្នកបង់ពន្ធមានកាតព្វកិច្ចត្រូវចិញ្ចឹមថែទាំ គឺជាអ្នករស់នៅក្នុងបន្ទុកអ្នកបង់ពន្ធ។
រូបថតជាឧទាហរណ៍។
ផ្ទៀងផ្ទាត់ជាមួយនឹងសេចក្ដីកំណត់ត្រង់វាក្យខ័ណ្ឌ d.៣ ចំណុច d ប្រការ ១ មាត្រា ៩ សារាចរលេខ ១១១/២០១៣/TT-BTC គឺឪពុក ម្ដាយបង្កើត ឪពុកម្ដាយក្មេក ឪពុកម្ដាយចុង ឪពុកម្ដាយចិញ្ចឹមស្របច្បាប់របស់អ្នកបង់ពន្ធ ឆ្លើយតបទៅតាមល័ក្ខខ័ណ្ឌដូចខាងក្រោម នោះទើបជាអ្នករស់នៅក្នុងបន្ទុកៈ
ករណីទី១ ៈ ចំពោះអ្នកស្ថិតក្នុងកម្រិតអាយុពលកម្ម ត្រូវឆ្លើយតបគ្រប់ល័ក្ខខ័ណ្ឌខាងក្រោម៖
- ពិរាពិការ គ្មានសមត្ថភាពពលកម្ម។
- គ្មានប្រាក់ចំណូល ឬប្រាក់ចំណូលរួមជាមធ្យមក្នុងមួយខែក្រោមនិងស្មើ ១ លានដុង។
ករណីទី ២ ៈ ចំពោះអ្នកផុតអាយុពលកម្ម៖
- គ្មានប្រាក់ចំណូល ឬប្រាក់ចំណូលរួមជាមធ្យមក្នុងមួយខែក្រោមនិងស្មើ ១ លានដុង។
កម្រិតអាយុពលកម្មត្រូវបានកំណត់ដោយផ្អែកលើអាយុចូលនិវត្តន៍ មានចែងក្នុងប្រការ ២ មាត្រា ១៦៩ នៃក្រមច្បាប់ស្ដីពីការងារឆ្នាំ ២០១៩ ដូចខាងក្រោម៖
អាយុចូលនិវត្តន៍របស់កម្មករនិយោជិតស្ថិតក្នុងលក្ខណៈធ្វើការងារធម្មតា ត្រូវកែតម្រូវទៅតាមដំណើរការរហូតដល់គម្រប់ ៦២ ឆ្នាំ ចំពោះបុរសនៅឆ្នាំ ២០២៨ និងគម្រប់ ៦០ ឆ្នាំ ចំពោះនារីនៅឆ្នាំ ២០៣៥ ។ ចាប់ពីឆ្នាំ ២០២១ ទៅ អាយុចូលនិវត្តន៍របស់កម្មករនិយោជិតស្ថិតក្នុងលក្ខណៈធ្វើការងារធម្មតា គឺគម្រប់ ៦០ ឆ្នាំ ០៣ ខែ ចំពោះបុរសនិងគម្រប់ ៥៥ ឆ្នាំ ០៤ ខែ ចំពោះនារី; បន្ទាប់ពីនោះ គឺក្នុងមួយឆ្នាំកើន ០៣ ខែ ចំពោះបុរស កើន ០៤ ខែចំពោះនារី។
តាមរយៈនោះ ក្រៅពីកម្រិតអាយុពលកម្ម ឆ្នាំ ២០២៣ ចំពោះកម្មករនិយោជិតក្នុងលក្ខណៈធ្វើការងារធម្មតា គឺគម្រប់ ៥៦ ចំពោះនារី និងគម្រប់ ៦០ ឆ្នាំ ៩ ខែចំពោះបុរស។
ដូច្នេះ ឪពុកម្ដាយរបស់អ្នកបង់ពន្ធ អាចជាអ្នករស់នៅក្នុងបន្ទុកទាំងក្នុងនិងក្រៅកម្រិតអាយុពលកម្ម ប៉ុន្តែទាមទារត្រូវឆ្លើយតបទៅតាមល័ក្ខខ័ណ្ឌ ស្របតាមករណីនីមួយៗ៕
ប្រភពៈ luatvietnam.vn-ពេជ្រសឿន