យោងតាមប្រសាសន៍លោក វ៉មិញម៉ាញ់ ប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញហ្វា ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង បានឱ្យដឹង៖ ឃុំឌិញហ្វា កំពុងបន្តការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព បទបញ្ជាលេខ៤៨/CT-TW របស់ការិយាល័យនយោបាយ ស្តីពីការពង្រឹងការងារការពារសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គម។
ក្រៅពីការរក្សារបងការពារសន្តិសុខ សណ្តាប់ធ្នាប់ប្រជាជននៅឃុំឌិញហ្វា នៅទាំងកាប់ឆ្ការស្មៅព្រៅ ដើម្បីផ្លូវស្រឡះស្រឡំ ធានាសុវត្ថិភាពដល់អ្នកចរាចរ។
រយៈពេលកន្លង ឃុំឌិញហ្វាបានអនុវត្តការងារឃោសនាប្រកបដោយប្រសិទ្ធភាព ម្ល៉ោះហើយស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមលើភូមិសាស្រ្តមានស្ថិរភាព។ ប្រជាជនលំនឹងចិត្តពលកម្មផលិត និងអភិវឌ្ឍសេដ្ឋកិច្ច។ លោកពូយ័ញច លក់សារពើភណ្ឌ នៅផ្សារឌឿងសួង បាននិយាយ៖ “ផ្សារនេះនៅទល់មុខនឹងទីស្នាក់ការគណៈកម្មាធិការប្រជាជន និងនគរបាលឃុំ ដូច្នេះឈ្មួញនៅផ្សារ តែងបានរំលឹក និងណែនាំពីបញ្ហាធានាសន្តិសុខសណ្តាប់ធ្នាប់ មិនត្រូវដាក់អីវ៉ាន់លក់លយចេញមាត់ផ្លូវ ដើម្បីធានាសុវត្ថិភាពចរាចរណ៍ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ទប់ស្កាត់អគ្គិភ័យ និងការឆាបឆេះ ដោយសារទំនិញក្នុងផ្សារច្រើន ចៃដន្យមានអគ្គិភ័យគឺខាតបង់ច្រើនណាស់ បានកម្មាភិបាលភូមិភាគរំលឹក ដាស់តឿនជារឿយៗ ដូច្នេះតាមតែអ្នកណាក៏ធើ្វតាមដែរ”។
ដោយការជិតដិតនឹងភូមិភាគ ជិតស្និទ្ធជាមួយប្រជាជន ម្ល៉ោះហើយរាល់ចលនា និងទម្រង់ស្វ័យគ្រប់គ្រងតែងបានប្រជាជនស្រុះស្រួលចូលរួម។ តាមលោកមិញម៉ាញ់ ឃុំដាក់ឱ្យប្រើប្រាស់របងការពារសុវត្ថិភាពផងដែរ ដើម្បីប្រជាជននិងរដ្ឋអំណាចភូមិភាគរក្សាសុវត្ថិភាពដល់ភូមិឃុំ។ អ្នកមីងធីឡាញ់ នៅភូមិហ្វាហើង បានឱ្យដឹង៖ “មុននឹងធ្វើរបងការពារសន្តិសុខសណ្តាប់ធ្នាប់ នគរបាលឃុំបានចុះមកពិភាក្សាជាមួយប្រជាជនពីការធ្វើរបង ពីផលប្រយោជន៍ប្រើប្រាស់ តើវាមានប្រសិទ្ធភាពយ៉ាងណាដោយយល់ឃើញថាប្រសិទ្ធភាពជាក់ស្តែង ម្ល៉ោះហើយនរណាក៏ព្រមចូលរួមជាមួយរដ្ឋអំណាចដែរ។ ក្រៅពីប្រើរគាំង ដើម្បីប្រកាសអាសន្ន ឥឡូវថែមទាំងមានការហៅទូរស័ព្ទប្រាប់គ្នាពេលមានជនទុច្ចរិតចូលលុកលុយ ចាប់ពីពេលមានរបងជនទុច្ចរិតមិនសូវហ៊ានចូលលុកលុយ ព្រោះខ្លាចបិតរបងរត់មិនរួចខ្លួន។
លោកមិញម៉ាញ់ បានឱ្យដឹងបន្ថែម យោងលើមូលដ្ឋានដែលសម្រេចបាន នាពេលខាងមុខ ឃុំនឹងបន្តផ្តោតការយកចិត្តទុកដាក់ ម្ចាស់ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស មិនទុកឱ្យកើតមានស្ថានការណ៍ចៃដន្យ និងលើកកម្ពស់តួនាទីធ្វើសេនាធិការកសាងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ រក្សានិងពង្រីកទម្រង់ប្រជាស្វ័យគ្រប់គ្រង កសាងក្រុមប្រជាការពាររឹងមាំ។ បង្កើនការដើរល្បាតតាមផ្លូវសំខាន់ៗ ដើម្បីកាត់បន្ថយកើតមានគ្រោះថ្នាក់ចរាចរណ៍៕
ហាថាញ - សុផន