ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងការិយាល័យសន្តិសុខផ្ទៃក្នុង នគរបាលខេត្តបាកលីវ ទើបសហការជាមួយគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តបាកលីវ រៀបចំផ្សព្វផ្សាយច្បាប់ស្ដីពីសុវត្ថិភាពចរាចរណ៍ និងជូនអំណោយដល់ប្អូនៗសិស្សានុសិស្សដែលមានស្ថានភាពលំបាកនៅអនុវិទ្យាល័យង្វៀងហ្វែ ឃុំវិញត្រាច់ដុង ក្រុងបាកលីវ។
ជូនអំណោយដល់ប្អូនៗសិស្សានុសិស្សជនរួមជាតិខ្មែរមានស្ថានភាពលំបាក។
ក្នុងឱកាសនេះ តំណាងអង្គភាពនានា បានផ្សព្វផ្សាយ ឃោសនាកម្មាភិបាល បុគ្គលិក ក៏ដូចជាប្អូនៗសិស្សានុសិស្សរបស់សាលាអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ បង្កើនស្មារតីប្រុងប្រយ័ត្នចំពោះការអត្ថាធិប្បាយមួលបង្កាច់របស់អានុភាពអមិត្ត សំដៅបំបែកបំបាកផែនមហាសាមគ្គីទូទាំងជនជាតិ។ តាមរយៈនោះ ក៏បានចែកចាយខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ២.០០០ សន្លឹក បង្កើនការយល់ដឹងដល់ប្អូនៗសិស្សានុសិស្ស និងអាណាព្យាបាលសិស្សក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក; មិនត្រូវប្រមូលផ្តុំបង្កអសន្តិសុខសណ្តាប់ធ្នាប់តាមភូមិស្រុក ក៏ដូចជាអនុវត្តល្អនូវការបង្ការ ទប់ស្កាត់ និងបរិហារបទល្មើសក្នុងតំបន់ប្រជាជនរស់នៅ។
ក្នុងឱកាសនេះដែរ អង្គភាពនានាបានជូនអំណោយចំនួន ១២០ ចំណែក រួមមាន៖ អង្ករ សិក្ខូបករណ៍; មួកសុវត្ថិភាពចំនួន ៥០។ ទន្ទឹមនឹងនោះ ប្រគល់សំណង់បាំងសាចមួយឱ្យសាលា សរុបថវិកាសកម្មភាព គឺប្រមាណជាង ៦០ លានដុង៕
ប្រភពៈ ATGT.vn - ទីទុយ