14/03/2023 - 09:20

កសាង​ខឿន​ការ​ពារ​ព្រំ​ដែន​ទូទាំង​ប្រ​ជា​ជន​រឹង​មាំ

ត្រា​វិញ​ មាន​ឆ្នេរ​សមុទ្រ​ប្រ​វែង​ ៦៥គ.ម ទូទាំង​ខេត្ត​មាន​ឃុំ​ ទីប្រ​ជុំ​ជន​ចំ​នួន​ ១១ ជាប់​សមុទ្រ​ នេះ​គឺជា​ភូមិ​សាស្រ្ត​ដែល​មាន​អត្ថ​ន័យ​ខាង​យុទ្ធ​សាស្រ្ត​ការ​ពារ​ប្រ​ទេស ​សន្តិ​សុខ​។​ រយៈ​ពេល​កន្លង​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណា​ច​គ្រប់​លំ​ដាប់​ថ្នាក់​ តែង​កំ​ណត់​ច្បាស់​ការ​កសាង​ និង​ពង្រឹង​ខឿន​ការ​ពារ​ព្រំ​ដែន​ទូទាំង​ប្រ​ជា​ជន​ “ជំ​ហរ​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន​” រឹង​មាំ​គឺជា​ភារ​កិច្ច​ដ៏​សំ​ខាន់​បម្រើ​ដល់​ការ​ការ​ពារ​អធិ​បតេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​ និង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ - សង្គម​ភូមិ​ភាគ។​

យុវវ័យ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ត្រា​វិញ​ ចូល​រួម​កសាង​ជន​បទ​ថ្មី។​

ដើម្បី​រក្សា​ស្ថិរ​ភាព​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នា​ប់​ សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​ សំ​ខាន់​គឺតាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត​ គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ រួម​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ តែង​ផ្តោត​ទៅ​លើ​ការ​ដឹក​នាំ ចង្អុល​ការ​ប្រ​ព័ន្ធ​នយោ​បាយ​និង​ប្រ​ជា​ជន​ ផ្តុំ​កម្លាំង​កសាង​ ពង្រឹង​ខឿន​ការ​ពារ​ព្រំ​ដែន​ទូទាំង​ប្រ​ជា​ជន​ “ជំ​ហរ​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន​” នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​ ពោល​គឺកម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ បាន​ពង្រីក​នូវ​តួនា​ទីស្នូល​ ទទួល​បន្ទុក​ក្នុង​ការ​ព្យា​ករណ៍ វាយ​តម្លៃ​ ស្ថាន​ភាព​ធ្វើ​សេនា​ធិការ​ទាន់​ពេល​ ជូន​ដល់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នា​ក់​ ដឹក​នាំ ចង្អុល​ការ​ការ​ពារ​អធិ​បតេយ្យ​សន្តិ​សុខ​ព្រំ​ដែន​ ដោះ​ស្រាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​រាល់​បញ្ហា​ដែល​ពាក់​ព័ន្ធ​ដល់​ព្រំ​ដែន​សមុទ្រ។​

ទន្ទឹម​នឹង​នោះ​ កម្មា​ភិបាល​ យុទ្ធ​ជន​កង​ទ័ព​ ការ​ពារ​ព្រំ​ដែន​ ថែម​ទាំង​អនុវត្ត​នូវ​ផ្នែក​ការ​ងារ​ ជាច្រើន​ដែល​មាន​ប្រ​យោជន៍​ជួយ​ដល់​ភូមិ​ភាគ​ តំ​បន់​ព្រំ​ដែន​ អនុវត្ត​នូវ​គោលនយោ​បាយ​តប​ស្នង​សង​គុណ​ សុខុមាល​ភាព​សង្គម​ និង​ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​ជា​ដើម​។​ ក្នុង​នោះ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ត្រា​វិញ​ បន្ត​ជួយ​ឧបត្ថម្ភ​សិស្សា​នុ​សិស្ស​ ៣៤នាក់​ដែល​មាន​ជីវ​ភាព​ក្រលំ​បាក​លើ​ភូមិ​សាស្រ្ត​ តាម​កម្ម​វិធី​ “ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សាលា​” ដោយ​ទឹក​ប្រាក់ ៥០០.០០០ ដុង​/សិស្ស​/ខែ​; ប៉ុស្តិ៍​ការ​ពារ​ព្រដែន​ ឬ​អង្គ​ភាព​នីមួយ​ៗ​ បន្ត​ជួយ​ឧបត្ថម្ភ​ក្មួយ​ៗ​ដែល​ជា​កូន​ចិញ្ចឹម​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ពី​ ១-២ នាក់; បន្ត​ការ​ចាត់​បក្ខ​ជន​រាប់​សិប​នាក់ ទទួល​បន្ទុក​រាប់​រយ​គ្រួ​សារ​ក្នុង​តំ​បន់​លើ​ភូមិ​សាស្រ្ត​ព្រំ​ដែន​សមុទ្រ​។​ ពិសេស​សមាជិក​សម្ព័ន្ធ​យុវ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ជា​និច្ច​កាល​តែង​ចូល​រួម​រាល់​សកម្ម​ភាព​ ការ​ពារ​បរិស្ថាន​ កសាង​ជន​បទ​ថ្មី​ និង​រួម​ចំ​ណែក​ជា​កម្លាំង​ពលកម្ម​ជួយ​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ព្រំ​ដែន​សមុទ្រ។​

តាម​ប្រ​សាសន៍​វរសេនី​យ៍ឯក​ ម៉ាយ​វ៉ាន់​អៀង​ ស្នង​ការ​នយោ​បាយ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ត្រា​វិញ​ អនុវត្ត​តាម​ស្មារតី​ “ទិវា​ការ​ពារ​ព្រំ​ដែន​ទូទាំង​ប្រ​ជា​ជន​” ជួយ​ដល់​ប្រ​ជា​ជន​ជា​ជន​ជាតិ​ភាគ​តិច​របស់​កម្មា​ភិបាល​ បុគ្គ​លិក​គ្រប់​ស្ថាប័ន​ និង​អង្គ​ការ​មហា​ជន​នៅ​ព្រំ​ដែន​ លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ស្មារតី​ ទទួល​ខុស​ត្រូវ​ អនុវត្ត​ល្អ​ការ​ការ​ពារ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ សំ​ដៅ​កំ​ណត់​ទិស​ដៅ​ អប់រំ ផ្សព្វ​ផ្សាយ​ដើម្បី​កម្មា​ភិបាល​ សមាជិក​ អង្គ​ការ​មហា​ជន​និង​ប្រ​ជា​ជន​ក្លាយ​ជាយុទ្ធ​ជន​ បញ្ចេញ​កម្លាំង​ការ​ពារ​អធិប​តេយ្យ​ព្រំ​ដែន​។​ ម្យ៉ាង​ទៀត​បង្កើន​ការ​សាមគ្គី​ សហការ​ប្រ​យុទ្ធ​ រវាង​កង​កម្លាំង​និង​ប្រ​ជា​ជន​ ដើម្បី​បង្កើន​កម្លាំង​ចម្រុះ​ក្នុង​ការ​ការ​ពារ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ៕​

                        យោ​ង៖ កាសែត​ត្រា​វិញ​ - ប្រែសម្រួល​៖ លីសៀ

 

ចែករំលែកអត្ថបទ