27/02/2023 - 16:42

ក្រុង​កឹង​ធើ ជំ​រុញ​ការ​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​ក្នុង​ជន​ជាតិ​ភាគ​តិច​

រយៈ​ពេល​កន្លង​ ក្រុង​កឹង​ធើ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ក្នុង​ការ​ជំ​រុញ​ការ​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​ក្នុង​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្ត្រ​ក្រុង​។​

សប្បុរស​ជន​ជូន​អា​ហា​រូប​ករណ៍​ជំ​រុញ​ដំ​ណើរ​ទៅ​សាលា​រៀន​ដល់​
សិស្ស​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវាសិកក្រុងកឹងធើ។

ថ្ងៃ​ទី ១៥ ខែ​មិថុនា​ ឆ្នាំ​ ២០១៦ រដ្ឋា​ភិបាល​ បាន​ដាក់​ចេញ​សេចក្តី​សម្រេច​លេខ​ ៥២/NQ-CP ស្តីពី​ជំ​រុញ​ការ​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​ក្នុង​ជន​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​ ២០១៦-២០២០ កំ​ណត់​ទិស​ដៅ​ដល់​ឆ្នាំ​ ២០៣០។​ ផ្សព្វ​ផ្សាយ​អនុវត្ត​សេចក្តី​សម្រេច​នេះ​រយៈ​ពេល​កន្លង​ ក្រុង​កឹង​ធើ​សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន​។​

តាម​រយៈ​នោះ​ ភាគ​កម្រិត​ពី​ការ​លើក​កម្ពស់​ កាយ​សម្បទា​ជន​ជាតិ​ភាគ​តិច​ ក្រុង​បាន​បង្កើន​មូល​ដ្ឋាន​សម្ភារៈ បំ​ពាក់​បរិក្ខារ​ពេទ្យ​ រៀប​ចំ​ ចាត់​បញ្ជូន​ក្រុម​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​បម្រើ​ការ​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។​ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ ៨៣/៨៣ លើ​ភូមិ​សាស្ត្រ​ក្រុង​ មាន​វេជ្ជ​បណ្ឌិត​បម្រើ​ការ​ វិសេស​ដំ​ណាក់​សុខា​ភិបាល​ទាំង​នេះ​សម្រេច​បទ​ដ្ឋាន​ជាតិ​ស្ដី​ពី​សុខា​ភិបាល​ ១០០%; ភូមិ​មណ្ឌល​ទាំង​អស់​របស់​ឃុំ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ តែង​មាន​សហ​ការី​សុខា​ភិបាល​ប្រ​ចាំ​ការ​។​ រៀង​រាល់​ឆ្នាំ​ អត្រា​នៃ​ការ​ចាក់​ថ្នាំ​បង្ការ​ជំ​ងឺ​ ៨ យ៉ាង​ដល់​កុមារ​ជន​ជាតិ​ភាគ​តិច​ អា​យុ​ក្រោម​ ១ ឆ្នាំ​បាន​សម្រេច​តាម​ផែន​ការ។ល។​ លទ្ធ​ផល​នេះ​ អា​ស្រ័យ​មន្ទីរ​សុខា​ភិបាល​ក្រុង​ ចង្អុល​ការ​ដល់​គ្រប់​អង្គ​ភាព​សុខា​ភិបាល​ មជ្ឈ​មណ្ឌល​សុខា​ភិបាល​ខណ្ឌ​ ស្រុក​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​ អនុវត្ត​ជា​ប្រ​ចាំ​ការ​ងារ​លើក​កម្ពស់​គុណ​ភាព​សេវា​កម្ម​សុខា​ភិបាល​ ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​ គួបផ្សំ​នឹង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ទិស​ដៅ​ ភារ​កិច្ច​រួម​របស់​ផ្នែក​សុខា​ភិបាល​។​

លោក​ង្វៀង​ទ្រុង​កៀង​ ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ចែក​រំលែក៖ “មូល​ដ្ឋាន​សម្ភារៈ សាលា​រៀន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្ត្រ​ក្រុង​ ត្រូវ​បាន​វិនិ​យោគ​អភិវឌ្ឍ​តាម​ទិស​ដៅ​រឹង​មាំ សម្រេច​បទ​ដ្ឋាន​។​ កង​ជួរ​គ្រូ​បង្រៀន​ កម្មា​ភិបាល​គ្រប់​គ្រង​ផ្នែក​អប់រំ គុណ​ភាព​បង្រៀន​ និង​រៀន​ត្រូវ​បាន​លើក​កម្ពស់​ជា​លំ​ដាប់​; ការ​កៀរ​គរ​កុមារ​មត្តេយ្យ​ចូល​រៀន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​។​ បណ្តា​ភាគ​កម្រិត​នៃ​ការ​អភិវឌ្ឍ​ចំ​ណេះ​ដឹង​ក្នុង​ជន​ជាតិ​ភាគ​តិច​ មាន​ដូច​៖ អត្រា​កុមារ​ជន​ជាតិ​ភាគ​តិច​ក្នុង​អា​យុ​ចូល​រៀន​នៅ​តាម​ទារ​កដ្ឋាន​ សាលា​មត្តេយ្យ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ថែទាំ​ អប់រំ​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ​មេត្តយ្យ; អត្រា​កុមារ​ជន​ជាតិ​ភាគ​តិច​ចូល​រៀន​ត្រូវ​តាម​អា​យុកម្រិត​បឋម​សិក្សា​; អត្រា​សិស្ស​ជន​ជាតិ​ភាគ​តិច​ចូល​រៀន​ត្រូវ​តាម​អា​យុ​កម្រិត​អនុវិទ្យា​ល័យ​; អត្រា​សិស្ស​ជន​ជាតិ​ភាគ​តិច​ចូល​រៀន​ត្រូវ​តាម​អា​យុកម្រិត​វិទ្យា​ល័យ​។ល។​ សុទ្ធ​សឹង​សម្រេច​និង​សម្រេច​លើ​សភាគ​កម្រិត​នៃ​ផែន​ការ​ឆ្នាំ​២០២៥ ។ល។​ ទន្ទឹម​នឹង​នោះ​ ក្រុង​ក៏​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ ដាក់​ដល់​ការ​ងារ​លើក​កម្ពស់​គុណ​ភាព​អប់រំ នយោ​បាយ​ សតិ​អា​រម្មណ៍ សីល​ធម៌​ លត់ដំ​បំ​ណិន​ជីវិត មាន​លទ្ធ​ភាព​ក្នុង​ការ​ធ្វើ​សមាហ​រណកម្ម​អន្តរ​ជាតិ​សម្រាប់​សិស្ស​ និស្សិត​ជាជន​ជាតិ​ភាគ​តិច​; អនុវត្ត​នូវ​វិធាន​ការ​ជាច្រើន​ក្នុង​ការ​ជ្រើស​រើស​សិស្ស​ បណ្តុះ​បណ្តាល​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ។ល។​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ ផ្តើម​ពី​នោះ​ ជំ​រុញ​ការ​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​បម្រើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​កសាង​ជន​បទ​ថ្មី​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​

ថ្ងៃ​ទី៩ ខែ​កុម្ភៈ​ ឆ្នាំ​២០២២ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ដាក់​ចេញ​ផែន​ការ​លេខ​ ២៩/KH-UBND ស្តីពី​ជំ​រុញ​ការ​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​ក្នុង​ជន​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​ ២០២២-២០២៥ កំ​ណត់​ទិស​ដៅ​ដល់​ឆ្នាំ​ ២០៣០ លើ​ភូមិ​សាស្ត្រ​ក្រុង​កឹង​ធើ។​ ជា​មួយ​នឹង​លទ្ធ​ផល​ដែល​សម្រេច​បាន​ ក៏​ដូច​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​ផែន​ការ​នេះ​ នឹង​រួម​ចំ​ណែក​បន្ថែម​ក្នុង​ការ​លើក​កម្ពស់​ស្មារតី​ ជូន​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ និង​ជន​រួម​ជាតិ​ភាគ​តិច​ បង្កើត​ការ​ឯក​ភាព​ខ្ពស់​ក្នុង​ការ​អនុវត្ត​នូវ​ភាគ​កម្រិត​ជំ​រុញ​ការ​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​ក្នុង​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្ត្រ​ក្រុង៕​

                                       ហា​ត្រេវ-មុនី​

ចែករំលែកអត្ថបទ