មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

21/02/2023 - 09:18

កសិករ​ថាច់​សុផល​ ជម្នះ​លំ​បាក​

ដោយ​មាន​ចរិត​ឧស្សាហ៍​ព្យា​យាម​ ចូល​ចិត្ត​រៀន​សូត្រ​ លោក​ថាច់​សុផល​ នៅ​ភូមិ​ស្លែង​ថ្មី​ ឃុំ​ភឿក​ហ៊ឹង​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ បាន​ជម្នះ​លំ​បាក​ក្នុង​ជីវ​ភាព​ ឈាន​ឡើង​ធូរ​ធារ​ ផ្តើម​ពី​ទម្រង់​បិត​ស្រា ចិញ្ចឹម​ជ្រូក​។​ តាម​ទម្រង់​នេះ​ គាត់​ក្លាយ​ជា​កសិករ​ផលិតធ្វើ​អា​ជីវ​កម្ម​ពូកែ​ថ្នាក់​ខេត្ត​។​

លោក​ថាច់​សុផល​ កំ​ពុង​ថែទាំ​ហ្វូង​ជ្រូក​។​

លោក​ថាច់​សុផល​ ឱ្យ​ដឹង​៖ “ខ្ញុំ​កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​កសិករ​ ជីវ​ភាព​គ្រួ​សារ​ជួប​លំ​បាក​ច្រើន​។​ ឆ្នាំ​ ១៩៨៨ បន្ទាប់​ពី​រៀប​ការ​ចេញ​នៅ​ដោយ​ឡែក​ ឪ​ពុក​ម្តាយ​គាត់​ឱ្យ​ជ្រូក​ ២ ក្បាល​ គ្មាន​ដី​ផលិត​កម្ម​ ប្តី​ប្រ​ពន្ធ​ ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​គ្រប់​បែប​សព្វ​យ៉ាង​ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​។​ ប៉ុន្មាន​ឆ្នាំ​ដំ​បូង​ ជីវ​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​ខ្លាំង​ ព្រោះ​គ្មាន​ដើម​ទុន​ ដូច្នេះ​ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ត្រូវ​ទៅ​ធ្វើ​ការ​ឈ្នួល​ និង​ចិញ្ចឹម​សត្វ​ជា​ចម្បង​។​ កាល​នោះ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​លំ​បាក​ណាស់​ លំ​បាក​បំផុត​គឺមិន​ចេះ​បច្ចេក​ទេស​ចិញ្ចឹម​ជ្រូក​ រីឯ​ការ​បិត​ស្រា​ក៏​ពុំ​សូវ​មាន​ម៉ូយ។​ ក្រោយ​ៗ​មក​ ខ្ញុំ​រៀន​សូត្រ​បន្ថែម​ពី​ទម្រង់​បង្កើត​កសិដ្ឋាន​ ផ្តើម​ពី​វគ្គ​ហ្វឹក​ហ្វឺន​ដែល​ឃុំ​រៀប​ចំ​ឡើង​និង​ស្រាវ​ជ្រាវ​ តាម​រយៈ​សៀវ​ភៅ​ កាសែត​ពី​របៀប​ជ្រើស​រើស​ពូជ​ ពិនិត្យ​តាម​ដាន​សុខ​ភាព​ជ្រូក​ និង​ទទួល​បាន​ប្រាក់​កម្ចី​ ១០០ លាន​ដុង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​ ដើម្បី​ពង្រីក​ទម្រង់​ចិញ្ចឹម​ជ្រូក​។​ ទន្ទឹម​នឹង​នោះ​ ខ្ញុំ​ក៏​ស្វែង​រក​ដៃ​គូ​ជួញ​ដូរ​ ដើម្បី​ធានា​ច្រក​ចេញ​របស់​ផលិត​ផល​ស្រា​និង​ជ្រូក​”។​

លោក​ថាច់​សុផល​ (កណ្តាល) កំ​ពុង​ពិភាក្សា​ជា​មួយ​នឹង​កម្មា​ភិបាល​ឃុំ​ភឿក​ហ៊ឹង​។​

ដោយ​ការ​ឧស្សា​ហ៍ព្យា​យាម​ ស៊ូ​ទ្រាំ​លំ​បាក​ ទើប​ទម្រង់​បិត​ស្រា ចិញ្ចឹម​ជ្រូក​របស់​គ្រួ​សារ​លោក​ថាច់​សុផល​ កាន់​តែ​មាន​ការ​រីក​ចម្រើន​។​ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់​គាត់​ដរាប​ណា​ក្នុង​ទ្រុង​ក៏​មាន​ជ្រូក​សាច់​ពី​ ២០-៣០ ក្បាល​ រីឯ​ការ​បិត​ស្រា​វិញ​ក៏​មាន​ម៉ូយ​កាន់​តែ​ច្រើន​។​ គ្រួ​សារ​លោក​សុផល​ លក់​ជ្រូក​សាច់ ២ លើក​ក្នុង​មួយ​ឆ្នាំ​។​ រៀង​រាល់​ឆ្នាំ​ ចំ​ណូល​ជា​មធ្យម​ពី​ការ​បិត​ស្រា​និង​ចិញ្ចឹម​ជ្រូក​ បន្ទាប់​ពី​ទូទាត់​នៅ​ចំ​ណេញ​ជាង​ ១០០ លាន​ដុង​។​ ជាង​ ៤០ ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​របរ​បិត​ស្រានិង​ចិញ្ចឹម​ជ្រូក​ ប្តី​ប្រ​ពន្ធ​គាត់​សន្សំ​សំ​ចៃ​បន្តិច​ម្តង​ៗ​ ទិញ​បាន​ដី​ សម្រាប់​ធ្វើ​ស្រូវ​ដល់​ទៅ​ ២៥ កុង​។​

មិន​ត្រឹម​តែ​ធ្វើ​សេដ្ឋ​កិច្ច​ពូកែ​ លោក​ថាច់​សុផល​ នៅ​ទាំង​បាន​គេ​ស្គាល់​ជា​សមាជិក​កសិករ​ម្នាក់ តែង​ជួយ​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ដោយ​អស់​ពី​ចិត្ត​។​ លោក​ថាច់​ជា ប្រ​ធាន​សាខា​សមា​គម​កសិករ​ភូមិ​ស្លែង​ថ្មី​ ឱ្យ​ដឹង​៖ “កសិករ​ ថាច់​សុផល​ តែង​ឧបត្ថម្ភ​ដល់​ការ​ងារ​សុខុមាល​ភាព​សង្គម​នៅ​ភូមិ​ភាគ​ មាន​ដូច​៖ ប្រាក់​ សម្ភារៈប្រើ​ប្រាស់​ ជួយ​ឱ្យ​មាមីង​ខ្មែរ​ក្រី​ក្រ​ក្នុង​ភូមិ​។​ ជាក់​ស្តែង​ គាត់​បាន​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​មីង​គឹម​ធី​ប៉ែក ជា​មនុស្ស​ចាស់​គ្មាន​ទីពឹង​ មាន​ដូច​ជា​អង្ករ​និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​មួយ​ចំ​នួន​ ជួយ​ឱ្យ​អ្នក​មីង​ប៉ែក​ជម្នះ​បាន​ការ​លំ​បាក​ក្នុង​ជីវ​ភាព”៕​

                                 សឺនម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ