យោងតាមគណៈកម្មាធិការជនជាតិ ភូមិភាគនានានៅតំបន់ជនជាតិភាគតិចក្នុងទូទាំងប្រទេស បន្តការអនុវត្តល្អគោលនយោបាយចំពោះអ្នកមានប្រជាប្រិយ។ ទន្ទឹមនឹងនោះ គ្រប់ភូមិភាគក៏បានរៀបចំគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម និងបុណ្យទានផ្សេងៗ របស់ជនរួមជាតិខ្មែរចំពោះអ្នកមានប្រជាប្រិយ ទៅសួរសុខទុក្ខនិងលើកទឹកចិត្តអ្នកមានប្រជាប្រិយពេលឈឺថ្កាត់ ផ្តល់ជូនកាសែត ទស្សនាវដ្តី រៀបចំជូនអ្នកមានប្រជាប្រិយទៅទស្សនកិច្ច សិក្សាដោះដូរបទពិសោធន៍និងរៀបចំការហ្វឹកហាត់ ផ្តល់ព័ត៌មានដល់អ្នកមានប្រជាប្រិយ...។
ថ្នាក់ដឹកនាំក្រុងកឹងធើ ប្រគេនទេយ្យវត្ថុដល់មន្ត្រីសង្ឃពុទ្ធសាសនាខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ២០២២ ។
យោងតាមសេចក្តីប្រកាសលេខ ៤៦៥/TB- UBDT ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ របស់គណៈកម្មាធិការជនជាតិ ឆ្នាំ ២០២២ ភូមិភាគនានាក្នុងទូទាំងប្រទេស បានបោះឆ្នោតជ្រើសរើសអ្នកមានប្រជាប្រិយ ២៩.៤២០ រូប។ ឆ្នាំកន្លង គណៈកម្មាធិការជនជាតិ បានទទួលជួបគណៈប្រតិភូតំណាងអ្នកមានប្រជាប្រិយ សិស្សជាជនជាតិភាគតិចចំនួន ១៩ ក្រុម ដោយមានអ្នកតំណាងចូលរួមជិត ១.០០០ លើកនាក់; រៀបចំជោគជ័យសិក្ខាសាលា “ស្ថានភាពជាក់ស្តែង និងដំណោះស្រាយលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ និងពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច” នៅតំបន់ចំនួន ៥ គឺតំបន់តីណាមបូ ដុងណាមបូ ដុងបាក់ តីង្វៀននិងតំបន់ភូមិភាគកណ្តាល។ គណៈកម្មាធិការជនជាតិ ក៏បានសហការជាមួយនឹងអង្គភាពធ្វើហិរញ្ញប្បទាននិងភូមិភាគ ទទួលនិងចែកចាយទូរស័ព្ទចំនួន ២.០០០ គ្រឿងពីមូលនិធិថៀងតឹម (សម្ព័ន្ធក្រុមហ៊ុន Vingroup) ដល់អ្នកមានប្រជាប្រិយនៅខេត្តនានាតំបន់ជនរួមជាតិភាគតិច; បន្តសហការផ្សព្វផ្សាយការងារឃោសនា ឃ្លាំមើលត្រួតពិនិត្យការអនុវត្តគោលនយោបាយតាមសេចក្តីកំណត់; ណែនាំគណៈជនជាតិខេត្ត ក្រុងនៃតំបន់ជនជាតិភាគតិចធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ បន្តការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព សម្រាប់អ្នកមានប្រជាប្រិយ ធ្វើការស្ងើចសរសើរ ផ្តល់កិត្តិយសដល់អ្នកមានប្រជាប្រិយនៅភូមិភាគ៕
ថាញឡុង-មុនី