របាយការណ៍ពិនិត្យមើលការងារសមូហភាព របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង បានបញ្ជាក់ ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស បានបញ្ជ្រាបអនុវត្តយ៉ាងម៉ឹងម៉ាត់នូវសេចក្តីសម្រេចចិត្ត បទបញ្ជា អាជ្ញារបស់ថ្នាក់លើ។ ដឹកនាំរៀបចំអនុវត្តសម្រេច និងសម្រេចលើសភាគកម្រិតនៃសេចក្តីសម្រេចចិត្តដាក់ចេញ ដូច៖ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ; កសាងសាខាបក្ស បក្ខភាគ អង្គការចាត់តាំងបក្សរឹងមាំផ្នែកខាងនយោបាយ សតិអារម្មណ៍ សីលធម៌។ អំពីការប្រយុទ្ធប្រឆាំងនឹងបទល្មើស កងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង បានបង្កើតករណីពិសេសៗជាច្រើន ពង្រាយកងកម្លាំង មធ្យោបាយ ម្ចាស់ការសហការជាមួយនឹងកងកម្លាំងឯទៀតប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។ ចាប់ ១០៣ ករណី ដោយមានមុខសញ្ញា ៨២៨ នាក់ រឹបអូសបារីខុសច្បាប់ជាង ៣៥.០០០ កញ្ចប់ ស្ករសជាង ៩០.០០០ គីឡូក្រាម ប្រេង DO ជាង ៣៦.០០០ លីត្រ និងវត្ថុតាងមានតម្លៃផ្សេងៗជាច្រើនទៀត។
សមមិត្តម៉ាយវ៉ាន់ហ្វិញ អនុប្រធានប្រចាំការនៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តគៀងយ៉ាង ថ្លែងយោបល់ក្នុងកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំពិនិត្យមើលការងារសមូហភាពនិងបុគ្គលរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង ឆ្នាំ ២០២២ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តគៀងយ៉ាង ម៉ាយវ៉ាន់ហ្វិញ សំណូមពរគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង រៀបចំការពាររឹងមាំតំបន់ព្រំដែន; សហការជាមួយនឹងកងកម្លាំងឯទៀត ដើម្បីអនុវត្តល្អការងារប្រយុទ្ធប្រឆាំងបទល្មើស រត់ពន្ធគ្រឿងញៀនឆ្លងដែនខុសច្បាប់…៕
យោង៖ កាសែតគៀងយ៉ាង-មុនី