09/01/2023 - 14:35

បង្កើន​ការ​ងារ​កិច្ច​ការ​បរ​ទេស​ រួម​ចំ​ណែក​ធានា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​តំ​បន់​ព្រំដែន​

ក្រុម​ការ​ងារ​របស់​នគរ​បាល​ខេត្ត​អាង​យ៉ាង​ ដឹក​នាំ​ដោយ​វរសេ​នីយ៍​ឯក​ ឡេ​ភូ​ថាញ់​ នាយក​រង​នគរ​បាល​ខេត្ត​ ទើប​អញ្ជើញ​ទៅ​ជួបសួរ​សុខ​ទុក្ខ​ និង​ជូន​ថវិ​កា​ឧបត្ថម្ភ​ដល់​សមាគម​ខ្មែរ​-វៀត​ណាម​នៅ​ខេត្ត​តាកែវ​និង​ខេត្ត​កណ្ដាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

ក្រុម​ការ​ងារ​របស់​នគរ​បាល​ខេត្ត​អាង​យ៉ាង​ អញ្ជើញ​ទៅ​ជួប​សួរ​សុខ​ទុក្ខ​ផ្ដល់​ជូន​ថវិ​កា​ដល់​សមាគម​ខ្មែរ​-វៀត​ណាម​នៅ​ខេត្ត​តាកែវ​និង​ខេត្ត​កណ្ដាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

វរសេ​នីយ៍​ឯក​ ឡេ​ភូ​ថាញ់​ នាយក​រង​នគរ​បាល​ខេត្ត​អាងយ៉ាង​ ឱ្យ​ដឹង​៖ បន្ទាប់​ពី​ក្រសួង​នគរ​បាល​វៀត​ណាម​ និង​ក្រសួង​មហា​ផ្ទៃ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ចុះ​ហត្ថ​លេខា​លើ​ផែន​ការ​សហប្រតិ​បត្តិ​ការ​ឆ្នាំ​២០២២ អនុ​វត្ត​កិច្ច​ចង្អុល​ការ​របស់​ថ្នាក់​ដឹក​នាំ​ក្រសួង​នគរ​បាល​ នគរ​បាល​ខេត្ត​អាង​យ៉ាង​ បាន​កសាង​ផែន​ការ​ ផ្សព្វ​ផ្សាយ​អនុវត្ត​។ ជាក់​ស្ដែង នគរ​បាល​ខេត្ត​អាង​យ៉ាង​ បាន​ទទួល​បដិស​ណ្ឋារៈ​គណៈ​ប្រតិ​ភូ​កង​កម្លាំង​ប្រដាប់​អា​វុធ​កម្ពុជា​ចំ​នួន​ ១២ ក្រុម​ អញ្ជើញ​មក​ទស្សន​កិច្ច​ សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​ ពិភាក្សា​ការ​ងារ​ និង​ចូល​រួម​កិច្ច​ប្រជុំ​តាម​កាល​កំ​ណត់​ជា​មួយ​នឹង​នគរ​បាល​ខេត្ត​។ ពិសេស​ ក្នុង​ឱកាស​ខួប​អនុស្សាវ​រីយ៍​ ៥៥ ឆ្នាំ​ បង្កើត​ទំ​នាក់​ទំ​នង​ការ​ទូត​វៀត​ណាម​-កម្ពុជា​ ពង្រីក​ចំ​ណង​មិត្ត​ភាព​ជា​ប្រវេណី រវាង​នគរ​បាល​ខេត្ត​អាង​យ៉ាង​និង​កង​កម្លាំងប្រ​ដាប់​អា​វុធ​កម្ពុជា​។ នគរ​បាល​ខេត្ត​អាង​យ៉ាង​ បាន​ដឹក​នាំ​ រៀប​ចំ​កិច្ច​ជំនួប ផ្ដោះ​ប្ដូរ​កីឡា​ជា​មួយ​នគរ​បាល​ខេត្ត​តាកែវ​និង​ខេត្ត​កណ្ដាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​  នៅ​ក្រុង​ចូវ​ ដុក។

កាល​ពី​ចុង​ឆ្នាំ​ ២០២១ និង​ដើម​ឆ្នាំ​ ២០២២ ស្ថាន​ភាព​ជំងឺ​ COVID-១៩ នៅ​បង្កប់​កត្តា​ស្មុគ​ស្មាញ​ជា​ច្រើន​ នគរ​បាល​ខេត្ត​អាង​យ៉ាង​ ក៏​ដូច​ជា​នគរ​បាល​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​តំ​បន់​ព្រំដែន​ តែង​អញ្ជើញ​ទៅ​ជួប​សួរ​សុខ​ទុក្ខ​ដល់​កង​កម្លាំង សម​ភាគី​ខាង​មិត្ត​ នៅ​តាម​បង្គោល​ព្រំដែន​តំ​បន់​ច្រក​ទ្វារ​ព្រំដែន​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ គួបផ្សំ​ជា​មួយ​នឹង​ការ​ឧបត្ថម្ភ​ថវិ​កា គ្រឿង​បរិ​ក្ខារ​ពេទ្យ​សម្រាប់​បម្រើ​ការ​ងារ​ ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​បន្ត​រក្សា​ទំ​នាក់​ទំនង​ជិត​ស្និទ្ធ មិត្ត​ភាព​ជា​ប្រវេណីរ​វាង​ភាគី​ទាំង​ពីរ សហ​ការ​យ៉ាង​ស្អិត​ល្មួត​ក្នុង​ការ​តស៊ូ ប្រ​យុទ្ធ​ប្រឆាំង​បទ​ល្មើស​តាម​ខ្សែ​បន្ទាត់​ព្រំដែន​។

ចាប់​ពី​ដើម​ឆ្នាំ​ ២០២២ មក​ នគរ​បាល​ខេត្ត​អាង​យ៉ាង​ បាន​ឧបត្ថម្ភ​ថវិ​កា​ជាង​ ២,៥ ពាន់​លាន​ដុង​ ដល់​កម្លាំង​សមត្ថ​កិច្ច​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ នគរ​បាល​ខេត្ត​អាង​យ៉ាង​ តែង​ផ្ដល់​ និង​ដោះ​ដូរ​ព័ត៌​មាន​ ជា​មួយ​នគរ​បាល​ខេត្ត​តា​កែវ​និង​ខេត្ត​កណ្ដាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ អំ​ពី​ស្ថាន​ភាព​សកម្ម​ភាព​របស់​អង្គ​ការ​ប្រតិ​កិរិយា​នៅ​ក្រៅ​ប្រទេស​ ក្រុម​ជ្រុល​និយម ស្ថាន​ការណ៍​សន្ដិ​សុខ​សាសនា​ ជន​ជាតិ​ និង​បទ​ល្មើស​នៅ​តាម​ខ្សែបន្ទាត់​ព្រំ​ដែន​។ ក្រៅ​ពី​នោះ​ ក្នុង​សកម្ម​ភាព​កិច្ច​ការ​បរទេស​ជាប្រ​ចាំ​របស់​ភូមិ​ភាគ​ កម្លាំង​នគរ​បាល​ ក៏​ចូល​រួម​យ៉ាង​សកម្ម​ និង​ជា​ប្រចាំ​ផង​ដែរ​។

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ បញ្រ្ជាប​អនុវត្ត​ល្អ​ទស្សនៈ​កិច្ច​ចង្អុល​ការ​របស់​បក្ស​ រដ្ឋ​ ក្រសួង​នគរ​បាល​ គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​ ចំ​ពោះ​កិច្ច​ការ​បរ​ទេស​ សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​និយាយ​រួម​ និង​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​នឹង​ភាគី​ប្រទេស​មិត្ត​កម្ពុជា​ និយាយ​ដោយ​ឡែក​ នគរ​បាល​ខេត្ត​អាង​យ៉ាង​ បាន​ម្ចាស់​ការ​សហប្រតិ​បត្តិ​ការ​ជា​មួយ​នឹង​កង​កម្លាំង​ប្រដាប់​អា​វុធ​ខេត្ត​តា​កែវ​និង​ខេត្ត​កណ្ដាល ក្នុង​ការ​ធានា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ បង្កើន​សក្ដា​នុពល​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​ និង​ការ​ពារ​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ប្រ​ជា​ជន​ទាំង​សង​ខាង​៕

យោង​តាម​កាសែត​នគរ​បាល​ប្រជា​ជន​-ថាច់​ធី

ចែករំលែកអត្ថបទ