ប៉ុន្មានឆ្នាំកន្លង គណៈបញ្ជាការយោធាឃុំហ៊ីវទឺ ស្រុកទីវកឹង ខេត្តត្រាវិញ បានដំណើរការមានរបៀបរៀបរយ មានប្រសិទ្ធភាព រួមចំណែកអនុវត្តជោគជ័យរាល់ភាគកម្រិត ភារកិច្ចយោធា ការពារប្រទេសនៅភូមិភាគ។
កម្មាភិបាល យុទ្ធជននៃគណៈបញ្ជាការយោធាសហការជាមួយនឹងនគរបាល អង្គការមហាជនឃុំជួយប្រជាជនកាប់ឆ្ការគុម្ពោតព្រៃស៊ុបទ្រុបតាមផ្លូវជាតិលេខ ៦០ លើភូមិសាស្រ្តឃុំ។
លោកដងក្វឹកត្វង មេបញ្ជាការរងនៃគណៈបញ្ជាការយោធាឃុំហ៊ីវទឺ ឱ្យដឹង៖ “ជាឃុំមួយមានជនរួមជាតិខ្មែររស់នៅ ៦៧% ហេតុនោះ កិច្ចការធានាយោធាការពារប្រទេសត្រូវបានយកចិត្តទុកដាក់ បង្កលក្ខណៈដើម្បីជួយប្រជាជនលំនឹងចិត្តផលិតកម្ម លំនឹងជីវភាព។ រៀងរាល់ឆ្នាំ គណៈបញ្ជាការយោធាឃុំអនុវត្តល្អការងារធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ ចេញសេចក្ដីសម្រេចដឹកនាំ ចង្អុលការកិច្ចការយោធាការពារប្រទេសនៅភូមិភាគ លើកកម្ពស់គុណភាពការងារជ្រើសរើសនិងកោះហៅពលរដ្ឋចូលបម្រើកងទ័ព។ ឆ្នាំ ២០២២ ក្រុមប្រឹក្សាកាតព្វកិច្ចយោធាបានបញ្ជូនយោធិនថ្មីទៅថ្នាក់លើ ១២ នាក់ សម្រេច ១០០% បើប្រៀបទៅនឹងផែនការ; សហការជាមួយនឹងគណៈបញ្ជាការយោធាស្រុក ធ្វើការហ្វឹកហ្វឺនដល់កងប្រជាស្វ័យត្រាណសម្រេច ១០០% នៃចំនួនកងប្រជាស្វ័យត្រាណតាមភាគកម្រិតដែលប្រគល់ជូន”។
ឆ្នាំ ២០២២ គណៈបញ្ជាការយោធាសហការជាមួយនឹងនគរបាលឃុំ ដើរល្បាតបាន ១៤៦ លើក លុបបំបាត់បាន ១៣ ក្រុម; ក្នុងនោះ មាន ១ ក្រុម មានមុខសញ្ញា ៨ នាក់ ត្រូវបានសង្ស័យលេងល្បែងស៊ីសង; ១៤ ក្រុម មានមុខសញ្ញា ១០២ នាក់ដែលផ្ដុំគ្នាពេលយប់អាធាត្រហួសម៉ោងកំណត់។ សហការជាមួយនឹងអង្គការមហាជន ចលនា ៤៤ គ្រួសារដែលប្រកបរបរលក់ដូរលើភូមិសាស្រ្ត ចុះកិច្ចសន្យាមិនលក់ទំនិញក្លែងក្លាយ ទំនិញហាមឃាត់ មិនស្ដុកទុកទំនិញ មិនបង្កើនថ្លៃ លក់តាមថ្លៃបិទប្រកាស។
លោកថាច់តូ នៅភូមិតឹងដាយ ឱ្យដឹង៖ “កម្មាភិបាល យុទ្ធជន គណៈបញ្ជាការយោធាឃុំអនុវត្តល្អការងារកៀរគរមហាជន ចលនាមហាជន រួមជាមួយនឹងរដ្ឋអំណាចភូមិភាគចូលរួមកសាងជនបទថ្មី កសាងយោធាការពារប្រទេសនៅភូមិភាគរឹងមាំ។ ក្នុងឱកាសថ្ងៃបុណ្យទាន បុណ្យចូលឆ្នាំថ្មីជាដើម កម្មាភិបាល យុទ្ធជនរួមជាមួយនឹងរដ្ឋអំណាចភូមិភាគទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារជួបការលំបាក”។
លោកឡឹមវ៉ាន់ហ៊ីវ ប្រធានគណៈកម្មាធិការប្រជាជនឃុំហ៊ីវទឺ ឱ្យដឹង៖ “គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនឃុំ បានកំណត់ច្បាស់ថា ការកសាងគ្រឹះស្ថានយោធាការពារប្រទេសទូទាំងប្រជាជន ផ្សារភ្ជាប់ជាមួយនឹងការរៀនសូត្រនិងធ្វើតាមឧត្តមគតិសីលធម៌ ឥរិយាបថហូជីមិញ គឺទង្វើជាប្រចាំ បន្តបន្ទាប់ កើតឡើងដោយទង្វើ សកម្មភាពជាក់ស្ដែង សំដៅលើកកម្ពស់គោលជំហរនយោបាយ ហាត់ពត់គុណសម្បត្តិ សីលធម៌ ផ្នត់រស់នៅ របៀបរស់នៅនិងធ្វើការដល់កម្មាភិបាល បក្ខជន។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាងឃុំរឹងមាំអំពីការការពារប្រទេស-សន្ដិសុខ”៕
សើុងម៉ាល័យ - ថាច់ធី