21/11/2022 - 13:56

គ្រប់​គ្រង​ ការ​ពារ​អធិប​តេយ្យ​ សន្ដិ​សុខ​ព្រំ​ដែន​សមុទ្រ​

ប្រ​សិទ្ធ​ភាព​ពីការ​អនុវត្ត​លក្ខន្តិកៈ​នៃ​កិច្ច​សហ​ការ

ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​អាង​ថាញ់បា កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ខ្លឹម​សារ​ដែល​បាន​ចុះ​ហត្ថ​លេខា​លើ​លក្ខន្តិកៈ​នៃ​កិច្ច​សហ​ការ​ជា​មួយ​ស្រុក​កូវ​ឡៅ​យុង ដើម្បី​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​ភារ​កិច្ច​គ្រប់​គ្រង​ ការ​ពារ​រឹង​មាំអធិប​តេយ្យ​សន្ដិ​សុខ​ព្រំ​ដែន​សមុទ្រ​។​

កម្មា​ភិបាល​ការ​ពារ​ព្រំ​ដែន​ល្បាត​ត្រួត​ពិនិត្យ​សន្ដិ​សុខ​ព្រំ​ដែន​សមុទ្រ​។​

អនុវត្ត​លក្ខន្ដិកៈ​នៃ​កិច្ច​សហ​ការ គណៈ​កម្មា​ធិការ​បក្ស​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ និង​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​កូវ​ឡៅ​យុង បាន​ពិភាក្សា​ ឯក​ភាព​រាល់​វិធាន​ការ​អនុវត្ត​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ លើ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​ ផ្ដុំ​កម្លាំង​ដឹក​នាំ​អនុវត្ត​សម្រេច​ល្អ​នូវ​ភារ​កិច្ច​គ្រប់​គ្រង​តំ​បន់​ព្រំ​ដែន​សមុទ្រ​; ចូល​រួម​សហ​ការ​ជា​មួយ​កម្លាំង​សមត្ថ​កិច្ច​លើ​ភូមិ​សាស្រ្ត​ប្រ​យុទ្ធ​ប្រ​ឆាំង​បទ​ល្មើស​គ្រប់​ប្រ​ភេទ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ មិន​ឱ្យ​កើត​មាន​ចំ​ណុច​ក្ដៅ​; បង្កើន​ការ​កសាង​សាម​គ្គី​ភាព​រវាង​កង​ទ័ព​ និង​ប្រ​ជា​ជន​ ពង្រឹង​ជំហរ​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន​ ផ្សព្វ​ផ្សាយ​ដើម្បី​ប្រ​ជា​ជន​យល់​ច្បាស់​ពីឧបាយ​កល​សកម្ម​ភាព​របស់​អា​នុភាព​អមិត្ត​ខាង​ក្រៅ​ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ការ​ពារ​អធិប​តេយ្យ​ដែន​ដី​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​។​

កម្មា​ភិបាល​ការ​ពារ​ព្រំ​ដែន​ សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​កសាង​ស្ពាន​ជន​បទ
នៅ​ស្រុក​កូវ​ឡៅ​យុង។​

តាម​ប្រ​សាសន៍​វរសេនីយ៍​ត្រី​ ឡេវ៉ាន់​បាំង​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ ស្នង​ការ​នយោ​បាយ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​អាង​ថាញ់​បា ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ទទួល​បន្ទុក​នៅ​ឃុំ​ចំ​នួន​ ២ គឺ​អាង​ថាញ់​បា​និង​អាង​ថាញ់​ណាម​ ម្ល៉ោះ​ហើយ​ រៀង​រាល់​ឆ្នាំ​មាន​កម្មា​ភិបាល​ យុទ្ធ​ជន​រាប់​រយ​លើក​នាក់​អនុវត្ត​ “ច្បាម​ ៣ រួម​ ៤” ដើម្បី​ផ្សព្វ​ផ្សាយ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​រាល់​កម្ម​វិធី​ គម្រោង​នៅ​លើ​ភូមិ​ភាគ​។​ តួយ៉ាង​ដូច​៖ ចលនា​ “កង​ទ័ព​ការ​ពារ​ព្រំ​ដែន​រួម​កម្លាំង​កសាង​ជន​បទ​ថ្មី​” “បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​ប្រ​ជា​ជន​” កម្ម​វិធី​ “ចូរ​សម្អាត​សមុទ្រ​” “ជំរុញ​ដំណើរ​ប្អូន​ទៅ​សា​លា​” “រួម​ដំ​ណើរ​ជា​មួយ​នឹង​នារី​ព្រំ​ដែន​” ទម្រង់​ជូន​គោ​ពូជ​ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ ធានា​បុល​ទុន​ជូន​ប្រ​ជា​ជន​ផលិត​កម្ម​   លក់​ដូរ  ។ល។​ ទន្ទឹម​នឹង​នោះ​ កម្មា​ភិបាល​ការ​ពារ​ព្រំ​ដែន​នៅ​ទាំង​សហ​ការ​ជា​មួយ​នឹង​កង​ប្រ​ជា​ស្វ័យ​ត្រាណ នគរ​បាល​ និង​ប្រ​ជា​ជន​ចូល​រួម​យាម​ ដើរ​ល្បាត​ការ​ពារ​សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​; រួម​កម្លាំង​ពលកម្ម​រាប់​ពាន់​ថ្ងៃ​ ជួយ​ប្រ​ជា​ជន​ជម្នះ​ផល​ប៉ះ​ពាល់​នៃ​គ្រោះ​ធម្ម​ជាតិ​ មាន​ដូច​៖ ទឹក​ជំនន់​ ខ្យល់​កំ​បុត​ត្បូង​និង​ជួយ​ប្រ​ជា​ជន​អភិ​វឌ្ឍសេដ្ឋ​កិច្ច​។ល។​

លោក​ង្វៀង​ថាញ់​កុង​ អនុ​លេខា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​កូវ​ឡៅ​យុង ឱ្យ​ដឹង​៖ “ការ​អនុវត្ត​ហ្មត់​ចត់​លក្ខន្ដិកៈ​នៃ​កិច្ច​សហ​ការ​បាន​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្ដែង​។​ មាន​ដូច​៖ ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ​ សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​នៃ​តំ​បន់​ព្រំ​ដែន​សមុទ្រ​មាន​ស្ថិរ​ភាព​ រឹង​មាំ; ស្មារតី​ភ្ញាក់​រលឹក​របស់​ប្រ​ជា​ជន​ពីការ​ការ​ពារ​សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ ក្នុង​នោះ​មាន​ព្រំ​ដែន​សមុទ្រ​បាន​កើន​ឡើង​; ប្រ​ព័ន្ធ​នយោ​បាយ​មូល​ដ្ឋាន​ត្រូវ​បាន​ធ្វើ​ឱ្យ​សុក្រឹត ប្រ​ជា​ជន​លំ​នឹង​ចិត្ត​ពល​កម្ម​ផលិត​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ជីវ​ភាព​ត្រូវ​បាន​លើក​កម្ពស់​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ជា​ពិសេស​ គឺ​មនោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​កាន់​តែ​ស្អិត​ល្មួត​ និង​ព្រួត​ដៃ​ការ​ពារ​សន្ដិសុខ​ព្រំ​ដែន​សមុទ្រ​”៕​

                                  លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ