ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/11/2022 - 13:56

ឃោ​សនា​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ដោយ​រូប​ភាព​ជា​ច្រើន​

រយៈ​ពេល​ ១០ ឆ្នាំ​កន្លង​ ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​ឃោ​សនា​ផ្សព្វ​ផ្សាយ​បទ​ប្បញ្ញត្តិ​នៃ​រដ្ឋ​ធម្ម​នុញ្ញ​ និង​ច្បាប់​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​មុខ​ងារ​និង​តួនាទី​របស់​ស្ថាប័ន​ អង្គ​ភាព​ជាង​ ១៣.១៧០ លើក។ល។​ ដោយ​មាន​អ្នក​ចូល​រួម​ជាង​ ៨៣១.០០០ នាក់​។​ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជា​ជន​អនុវត្ត​ច្បាប់​យ៉ាង​ត្រឹម​ត្រូវ​; គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ លើ​វិស័យ​សេដ្ឋ​កិច្ច​ វប្ប​ធម៌​ ជន​ជាតិ​ សាសនា​; គ្រប់​គ្រង​ដី​ធ្លី​; កែ​ទម្រង់​បែប​បទ​រដ្ឋ​បាល​; បង្ការ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​; អនុវត្ត​ប្រិត​សំ​ចៃ​ ប្រ​ឆាំង​ភាព​ខ្ជះ​ខ្ជាយ​; បង្ការ​ប្រ​ឆាំង​បាប​គ្រោះ​សង្គម​ សុវត្ថិ​ភាព​ចរា​ចរណ៍; ការ​ពារ​បរិស្ថាន​ អនុវត្ត​ប្រ​ជា​ធិប​តេយ្យ​នៅ​មូល​ដ្ឋាន​; បទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ​ដល់​ការ​ងារ​ បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ ។ល។​ ក្រៅ​ពីនោះ​ ខេត្ត​នៅ​ទាំង​ផ្សព្វ​ផ្សាយ អំ​ពី​ការ​ប្រ​ឡង​សរ​សេរ​អត្ថ​បទ​ “ស្វែង​យល់​រដ្ឋ​ធម្ម​នុញ្ញ​នៃ​សាធា​រណរដ្ឋ​សង្គម​និយម​វៀត​ណាម​” ឯក​សារ​ច្បាប់​សំ​ខាន់​ៗ​ពាក់​ព័ន្ធ​ដល់​មុខ​សញ្ញា​ជាច្រើន​ មាន​ដូច​៖ ច្បាប់​ស្ដី​ពីដី​ធ្លី​ឆ្នាំ​ ២០១៣; ច្បាប់​ស្ដី​ពី​ទទួល​ពល​រដ្ឋ​; ច្បាប់​ស្ដី​ពី​ពិន័យ​រដ្ឋ​បាល​; ច្បាប់​ស្ដី​ពី​បណ្ដឹង​តវ៉ា​; ច្បាប់​ស្ដី​ពីថ្កោល​ទោស​; ក្រម​រដ្ឋ​ប្បវេណី​; ច្បាប់​ស្ដី​ពីការ​ងារ​; ក្រម​ព្រហ្ម​ទណ្ឌ​; ច្បាប់​ស្ដី​ពី​ធានា​រ៉ាប់​រង​សុខា​ភិបាល​; ច្បាប់​ស្ដី​ពីសន្ដិ​សុខ​តាម​អីុន​ធឺ​ណិត ច្បាប់​ស្ដី​ពីសិទ្ធិ​ទទួល​បាន​ព័ត៌​មាន​។ល។​

អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ហ្វិញ​ធី​យីម​ង៉ុក​ ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​ បុគ្គល អនុ​វត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ។​ 

ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​គោរព​និង​អនុវត្ត​តាម​ច្បាប់​របស់​កម្មា​ភិបាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ ព្រះ​សង្ឃ​ អា​ចារ្យ​ កម្ម​ករ​និយោ​ជិត​និង​ជន​រួម​ជាតិ​ភាគ​តិច​៕​          

       យ្វី​អាញ់ - ថាច់​ធី

 

ចែករំលែកអត្ថបទ