ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/11/2022 - 13:56

នាយក​រដ្ឋ​មន្រ្តី​ ផាម​មិញ​ជិញ បញ្ចប់​ដំ​ណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​

នាយក​រដ្ឋ​មន្រ្តី​ ផាម​មិញ​ជិញ និង​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​វៀត​ណាម​ ទើប​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ចូល​រួម​កិច្ច​ប្រ​ជុំ​កំ​ពូល​អា​ស៊ាន​លើក​ទី ៤០ ទី ៤១ និង​កិច្ច​ប្រ​ជុំ​កំ​ពូល​ពាក់​ព័ន្ធ​ តប​តាម​ការ​អញ្ជើញ​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ប្រ​ធាន​អា​ស៊ាន​ ឆ្នាំ​ ២០២២ សម្ដេច​តេ​ជោ​ ហ៊ុន​សែន​។​

នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ សម្ដេច​តេជោ​ ហ៊ុន​សែន​ និង​នាយក​រដ្ឋ​មន្រ្តី​ ផាម​មិញ​ជិញ ក្នុង​ពិធី​ទទួល​បដិ​សណ្ឋារ​កិច្ច​ជា​ផ្លូវ​ការ​នៃ​ដំណើរ​ទស្សន​កិច្ច​នៅ​កម្ពុជា​ របស់​នា​យក​រដ្ឋ​មន្រ្តី​ ផាម​មិញ​ជិញ ។​

ក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​ ៦ ថ្ងៃ​ (ថ្ងៃ​ទី ៨-១៣ ខែវិច្ឆិកា​) នៅ​កម្ពុជា​ នាយក​រដ្ឋ​មន្រ្តី​ ផាម​មិញ​ជិញ មាន​កាល​វិភាគ​ដ៏​មមា​ញឹក​ ជា​មួយ​នឹង​សកម្ម​ភាព​ជិត​ ៦០ រួម​មាន​សកម្ម​ភាព​ទ្វេ​ភាគី​ ពហុ​ភាគី​ និង​សកម្ម​ភាព​សហ​គមន៍។​

ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ នាយក​រដ្ឋ​មន្រ្តី​ ផាម​មិញ​ជិញ បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​; ចូល​គាល់​សម្ដែង​ការ​គួរ​សម​ ព្រះ​មហា​ក្សត្រ​កម្ពុជា​ នរោត្តម​ សីហ​មុនី​; ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ប្រ​ធាន​ព្រឹទ្ធ​សភា​កម្ពុជា​ សាយ​ឈុំ​; ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ប្រ​ធាន​រដ្ឋ​សភា​កម្ពុជា​ ហេង​សំ​រិន។​ ទន្ទឹម​នឹង​នោះ​ នាយក​រដ្ឋ​មន្រ្តី​ ផាម​មិញ​ជិញ និង​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​សែន​ បាន​ចូល​រួម​វេទិកា​ជំរុញ​ដំណើរ​ការ​វិនិ​យោគ​និង​ពាណិជ្ជ​កម្ម​វៀត​ណាម​-កម្ពុជា​; ទស្សនា​គ្រឹះ​ស្ថាន​សេដ្ឋ​កិច្ច​-សង្គម​មួយ​ចំ​នួន​ដែល​ជា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​វៀត​ណាម​ - កម្ពុជា​។​ ពិសេស​ នាយក​រដ្ឋ​មន្រ្តី​ ក៏​បាន​ឆ្លៀត​ពេល​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​តំ​ណាង​សហ​គមន៍​ជន​ជាតិ​វៀត​ណាម​នៅ​កម្ពុជា​។​

ទន្ទឹម​នឹង​ការ​ចូល​រួម​កិច្ច​ប្រ​ជុំ​កំ​ពូល​អា​ស៊ាន​លើក​ទី ៤០ ទី ៤១ និង​កិច្ច​ប្រ​ជុំ​កំ​ពូល​ពាក់​ព័ន្ធ​ជិត​ ២០ រួម​ទាំង​កិច្ច​ប្រ​ជុំ​អា​ស៊ាន​ជា​មួយ​ដៃ​គូ ដូច​ជា​៖ ចិន​ សហ​រដ្ឋ​អា​មេរិក​ ជប៉ុន​ កូរ៉េ​ ឥណ្ឌា​ អូស្រ្តា​លី​ អង្គ​ការ​សហ​ប្រ​ជា​ជាតិ​។ល។​ នាយក​រដ្ឋ​មន្រ្តី​ មាន​កិច្ច​ជំនួប​ទ្វេ​ភាគី​ចំ​នួន​ ១៦ ជា​មួយ​នឹង​ថ្នាក់​ដឹក​នាំ​នៃ​ប្រ​ទេស​ក្នុង​អា​ស៊ាន​ និង​ដៃ​គូ​របស់​អា​ស៊ាន​ ដូច​ជា៖ នាយក​រដ្ឋ​មន្រ្តី​ឡាវ​ នាយក​រដ្ឋ​មន្រ្តី​ចិន​ នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​ ប្រ​ធានា​ធិប​តី​កូរ៉េ​ខាង​ត្បូង​ ប្រ​ធានា​ធិប​តី​សហ​រដ្ឋ​អា​មេរិក​ នាយក​រដ្ឋ​មន្រ្តី​សិង្ហ​បូរី​ នាយក​រដ្ឋ​មន្រ្តី​ថៃ​ ព្រះ​មហា​ក្សត្រ​ប្រ៊ុយ​ណេ​ ប្រ​ធានា​ធិប​តី​ហ្វី​លី​ពីន​ ប្រ​ធានា​ធិប​តី​ឥណ្ឌូ​នេស៊ី​ នាយក​រដ្ឋ​មន្រ្តី​អូស្រ្ដា​លី នាយក​រដ្ឋ​មន្រ្តី​កា​ណា​ដា​ អនុប្រ​ធានា​ធិប​តី​ឥណ្ឌា​ ប្រ​ធាន​សភា​ជាន់​ទាប​ម៉ា​ឡេ​ស៊ី​ និង​អគ្គ​លេខា​ធិការ​នៃ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ និង​ប្រ​ធាន​វេទិ​កា​សេដ្ឋ​កិច្ច​ពិភព​លោក​។​

ដំណើរ​ទស្សន​កិច្ច​ទទួល​បាន​ជោគ​ជ័យ​លើ​គ្រប់​វិស័យ​ អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ការ​បរទេស​របស់​មហា​សន្និ​បាត​ប​ក្ស ទូទាំង​ប្រ​ទេស​ លើក​ទី XIII ស្ដី​ពី “បន្ត​ជំរុញ​និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​កិច្ច​ការ​បរ​ទេស​និង​សមាហ​រណ​អន្តរ​ជាតិ​” និង​បទ​បញ្ជា​ ២៥ របស់​គណៈ​លេខា​ ស្ដី​ពី “ជំរុញ​និង​លើក​កម្ពស់​កិច្ច​ការ​បរទេស​ពហុភាគី​ដល់​ឆ្នាំ​ ២០៣០”; ពូន​ជ្រំ​ទំ​នាក់​ទំ​នង​អ្នក​ជិត​ខាង​ល្អ​ជា​មួយ​នឹង​កម្ពុជា​ និង​ជា​សមា​ជិក​ម្ចាស់​ការ​ សកម្ម​ មាន​ទំ​នួល​ខុស​ត្រូវ​ចំ​ពោះ​តំ​បន់​ និង​អន្តរ​ជាតិ​៕​

           យោង​៖ TTXVN-ប្រែសម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ