07/11/2022 - 11:08

ក្រុម​សម្រុះ​សម្រួល​ភូមិ​ចុង​ក្រោម​

ក្រុម​សម្រុះ​សម្រួល​ភូមិ​ចុង​ក្រោម​ ឃុំ​មី​ចាញ់​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ បាន​បង្កើត​ឡើង​ដោយ​មាន​សមាជិក​ ៧ នាក់​ អា​ស្រ័យ​ប្រ​ធាន​គណៈ​កម្ម​ការ​ប្រ​ជាជន​ភូមិ​ធ្វើ​ជា​ប្រ​ធាន​ក្រុម​។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ ក្រុម​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ដោះ​ស្រាយ​ករណី​វិវាទ​ ទាស់​ទែង​ផ្ទៃ​ក្នុង​ប្រ​ជា​ជន​ ញុាំង​ចំ​ណង​សាម​គ្គី​ភូមិ​ផង​របង​ជាមួយ​ សន្ដិសុខ​សណ្ដាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​បាន​លំ​នឹង​។​

លោក​យឿងតឹង​ត្រេវ (ខាង​ឆ្វេង​ដៃ​) កំ​ពុង​ណែនាំ​លោក​ទ្រិញ​វ៉ាន់​វិត ស្វែង​យល់​ច្បាប់​សម្រាប់​ការ​ងារ​សម្រុះ​សម្រួល​។​

លោក​ទ្រិញ​វ៉ាន់​វិត ប្រ​ធាន​ភូមិ​ ប្រ​ធាន​ក្រុម​សម្រុះ​សម្រួល​នៅ​ភូមិ​ចុង​ក្រោម​ ឱ្យ​ដឹង​៖ “ក្នុង​ភូមិ​មាន​ប្រ​ជា​ជន​ ៤៨៨ គ្រួ​សារ​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ ៨៦% នៃ​ចំ​នួន​ប្រ​ជា​ជន​ ម្ល៉ោះ​ហើយ​ការ​ងារ​សម្រុះ​សម្រួល​ត្រូវ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​។​ ចាប់​ពីដើម​ឆ្នាំ​ ២០២១ មក​ទល់​បច្ចុប្បន្ន​ ក្រុម​សម្រុះ​សម្រួល​បាន​ដោះ​ស្រាយ​ជោគ​ជ័យ​វិវាទ​ដី​ធ្លី​ តុង​ទីន ៨ ករណី​ សម្រេច​អត្រា​ ១០០%។ល។​ ទន្ទឹម​នឹង​ការ​សម្រុះ​សម្រួល​ ក្រុម​នៅ​ទាំង​គួប​ផ្សំ​ផ្សព្វ​ផ្សាយ​ច្បាប់​ក្នុង​ពេល​សម្រុះ​សម្រួល​ទៀត​ផង​។​ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ដល់​ភាគី​ដែល​វិវាទ​ទាស់​ទែង​គ្នា​ យល់​ច្បាស់​ពីសិទ្ធិ​និង​កាតព្វ​កិច្ច​របស់​ខ្លួន​ទៅ​តាម​សេចក្ដី​កំ​ណត់​នៃ​ច្បាប់​ លើក​កម្ពស់​ស្មារតី​របស់​ប្រ​ជា​ជន​ ជួយ​ឱ្យ​ពួក​គាត់​យល់​ដឹង​បាន​ត្រឹម​ត្រូវ​ពីសិទ្ធិ​និង​កាតព្វ​កិច្ច​របស់​ខ្លួន​ ផ្សះ​ផ្សារ​ជា​នា​គ្នា​ឡើង​វិញ​ រក្សា​ចំ​ណង​សាម​គ្គី​ ភូមិ​ផង​របង​ជាមួយ​”។​

តួយ៉ាង​ដូច​ករណី​វិវាទ​ដី​ធ្លី​រវាង​អ្នក​មីង​ថាច់​ធី​វុឌ្ឍី​ នៅ​ភូមិ​ចុង​ទង់​ ឃុំ​ដា​ឡុក​ និង​អ្នក​មីង​គៀង​ធីផន នៅ​ភូមិ​ចុង​ក្រោម​ ឃុំ​មី​ចាញ់​ (ស្រុក​ចូវ​ថាញ់)។​ ថ្ងៃ ​២៦/២/២០២២ ក្រុម​ការ​ងារ​បាន​ទទួល​លិខិត​បណ្ដឹង​វិវាទ​ដី​ធ្លី​ រវាង​អ្នក​មីង​វុឌ្ឍី​និង​អ្នក​មីង​ផន។​ ឆ្លង​តាម​រយៈ​ការ​ក្ដាប់​ស្ថាន​ភាព​និង​គោល​បំ​ណង​របស់​ភាគី​សង​ខាង​ ថ្ងៃ​ ៣/៣/២០២២ ក្រុម​សម្រុះ​សម្រួល​ភូមិ​បាន​អញ្ជើញ​អ្នក​ទាំង​ពីរ​មក​កាន់​ទីស្នាក់​ការ​ភូមិ​ចុង​ក្រោម​ដើម្បី​ធ្វើ​ការ​។​ ក្រោយ​ពីស្ដាប់​ក្រុម​សម្រុះ​សម្រួល​ពន្យល់​បកស្រាយ​ អ្នក​មីង​វុឌ្ឍី​និង​អ្នក​មីង​ផន ក៏​បាន​យល់​ដឹង​ច្បាប់​ ពិសេស​គឺ​ច្បាប់​ដី​ធ្លី​ ម្ល៉ោះ​ហើយ​ពួក​គាត់​ក៏​បាន​យល់​ស្រប​ជា​នា​គ្នា​ឡើង​វិញ​ ដើម្បី​រួម​ចំ​ណែក​ជា​មួយ​នឹង​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី​ ធានា​សន្ដិសុខ​សណ្ដាប់​ធ្នាប់​។​

លោក​យឿង​តឹង​ត្រេវ កម្មា​ភិបាល​យុត្តិ​ធម៌​-អត្រា​នុកូល​ដ្ឋាន​ឃុំ​មី​ចាញ់​ ឱ្យ​ដឹង​៖ “គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ តែង​យក​ចិត្ត​ទុក​ដាក់​ ពង្រឹង​និង​រៀប​ចំ​ក្រុម​សម្រុះ​សម្រួល​ភូមិ​ចុង​ក្រោម​ឱ្យ​បាន​រឹង​មាំ។​ សមាជិក​របស់​ក្រុម​ត្រូវ​ធានា​អត្រា​បុរស​ ស្រ្តី កម្រិត​អា​យុ​ មាន​ចរិយា​សម្បត្តិ​ល្អ​ មាន​ប្រ​ជា​ប្រិយ​ក្នុង​ភូមិ​ មាន​សមត្ថ​ភាព​ក្នុង​ការ​ណែនាំ​បញ្ចុះ​បញ្ចូល​ ចលនា​ប្រ​ជា​ជន​យល់​ដឹង​អំ​ពី​ច្បាប់​។​ ក្រៅ​ពីនោះ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ ឧស្សាហ៍​បញ្ជូន​សមាជិក​របស់​ក្រុម​ទៅ​ហ្វឹក​ហ្វឺន​ការ​ងារ​សម្រុះ​សម្រួល​ អា​ស្រ័យ​ផ្នែក​សមត្ថ​កិច្ច​រៀប​ចំ​ឡើង​ ដើម្បី​លើក​កម្ពស់​សមត្ថ​ភាព​យល់​ដឹង​ច្បាប់​ និង​ជួយ​ដល់​ក្រុម​សកម្ម​ភាព​កាន់​តែមាន​ប្រ​សិទ្ធ​ភាព​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”៕​

                                 សើុង​ម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ