10/10/2022 - 10:51

នារី​ខ្មែរ​ចូល​រួម​អភិរក្ស​នំប្រ​ពៃណី​

ក្រុង​កឹង​ធើ មាន​ក្លឹប​ធ្វើ​នំ​ប្រ​ពៃណី​ចំ​នួន​ ២ ទាក់​ទាញ​បាន​បង​ប្អូន​នារី​ខ្មែរ​ជា​ច្រើន​ចូល​រួម​។​ តាម​រយៈ​ការ​ធ្វើ​នំប្រ​ពៃណី​នេះ​ ពួក​គាត់​មាន​បំ​ណង​រួម​ចំ​ណែក​អភិ​រក្ស​នំប្រ​ពៃណី​ទៀត​ផង​។​

ប្រ​ភេទ​នំប្រ​ពៃណី​របស់​ជន​ជាតិ​ខ្មែរ​ ដែល​ក្លឹប​នំប្រ​ពៃណី​ទ្រឿង​ឡាក​បាន​ធ្វើ​។​

តាម​សម្ដី​បង​ស្រី​ង្វៀង​ធីថា​ លេខា​និង​ជាប្រ​ធាន​មណ្ឌល​ប៊ិញ​ឡើយ​ សង្កាត់​ទ្រឿង​ឡាក ខណ្ឌ​អូរ​ម៉ូង​ ក្រុង​កឹង​ធើ ខណៈ​ពេល​សហករណ៍​នំប្រ​ពៃណី​ទ្រឿង​ឡាក​បាន​បង្កើត​ មាន​សមា​ជិកា​នារី​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​ ដែល​រស់​នៅ​ក្នុង​មណ្ឌល​សុំ​ចូល​រួម​។​ បង​ស្រី​ថា​ គឺ​ជា​នាយិកា​សហករណ៍​នំប្រ​ពៃណី​ទ្រឿង​ឡាក ឱ្យ​ដឹង​៖ “សហ​ករណ៍​បាន​កុម្មង់​ធ្វើ​នំគ្រប់​ប្រ​ភេទ​សម្រាប់​បម្រើ​ពិធី​ផ្សេង​ៗ​ ម្ល៉ោះ​ហើយ​បង​ប្អូន​មាន​ថ្វី​ដៃ​ធ្វើ​នំ​ពិសេស​ខុស​ៗ​គ្នា​។​ ម្យ៉ាង​ទៀត​ សមា​ជិកា​ក្នុង​សហកណ៍​នារី​បាន​ធ្វើ​ប្រ​ភេទ​នំប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ដូច​៖ នំបំ​ពង់​ស្លឹក​តើយ នំខ្ញី​ នំបំ​ពង​ អំ​បុក​ ៘  ឆ្ងាញ់​ណាស់​ ម្ល៉ោះ​ហើយ​មាន​អតិថិ​ជន​ជា​ច្រើន​ទិញ​។​ ក្រៅ​ពី​នេះ​ សមាជិក​ក្នុង​សហ​ករណ៍​ ក៏​បាន​ធ្វើ​នំប្រ​ពៃណី​គ្រប់​មុខ​បោះ​ឱ្យ​ម៉ូយ​រៀង​រាល់​ថ្ងៃ​នៅ​តាម​ផ្សារ និង​អ្នក​ដែល​លក់​រាយ​ ម្ល៉ោះ​ហើយ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​បង្គួរ​”។​

សមាជិកា​ក្លឹប​នំប្រ​ពៃណី​ដុង​ថាំង កំ​ពុង​តែ​រែង​អំ​បុក​។​

អំ​បុក​ញាំ របស់​សមាជិកា​ជន​ជាតិ​ខ្មែរ​នៅ​ខណ្ឌ​អូរ​ម៉ូង​។​

បង​ស្រី​លីធី​ហ្វៀង​ នៅ​មណ្ឌល​ប៊ិញ​ឡើយ​ ឱ្យដឹង​៖ “កាល​ពី​មុន​នេះ​ ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​តាម​រដូវ​កាល​ ម្ល៉ោះ​ហើយ​ប្រាក់​ចំ​ណូល​មិន​បាន​លំ​នឹង​។​ ចាប់​ពី​រៀន​ធ្វើ​នំ​ពី​ម្តាយ​ក្មេក​មក​ ខ្ញុំ​ក៏​ចូល​រួម​សហ​ករណ៍​ ម្ល៉ោះ​ហើយ​ធ្វើ​នំរៀង​រាល់​ថ្ងៃ​ ទោះ​បីប្រាក់​ចំ​ណូល​មិន​បាន​ខ្ពស់​ក៏​ពិត​មែន​ ប៉ុន្តែ​លំ​នឹង​ អ្វី​ដែល​សំ​ខាន់​គឺ​ខ្ញុំ​ចេះ​ធ្វើ​គ្រប់​ប្រ​ភេទ​នំប្រ​ពៃណី​របស់​ជន​ជាតិ​ខ្មែរ​” ក្នុង​នាម​ជា​អ្នក​បង្រៀន​របរ​ដល់​កូន​ប្រ​សា អ្នក​មីង​យឿង​ធីសា​ផា បង្ហើប​ឱ្យ​ដឹង​៖ “ខ្ញុំ​ចាស់​ហើយ​ ម្ល៉ោះ​ហើយ​ខណៈ​ពេល​កូន​ប្រ​សា​ចង់​រៀន​ធ្វើ​នំប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ខ្ញុំ​ត្រេក​អរ​ណាស់​ ពី​ព្រោះ​នេះ​ក៏​ជា​វិធី​សាស្រ្ត​ដែល​នារី​យើង​ខ្ញុំ​រួម​ចំ​ណែក​អភិ​រក្ស​វប្ប​ធម៌​ប្រ​ពៃណី​ផង​ដែរ​”។​

បង​ស្រី​ឡេគីម​ឡៀង ប្រ​ធាន​សហ​ព័ន្ធ​នារី​ ឃុំ​ដុង​ថាំង ស្រុក​កើ-ដ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖  “យើង​ខ្ញុំ​បាន​បង្ហាញ​មុខ​ក្លឹប​ធ្វើ​នំប្រ​ពៃណី​នៅ​ភូមិ​ដុង​ថាំង ជា​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​បំ​ផុត​ក្នុង​ឃុំ​ កាល​ពី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​ ២០២២ កន្លង​ហើយ​។​ ពិនិត្យ​រួម​ ក្លឹប​ធ្វើ​សកម្ម​ភាព​បាន​លំ​នឹង​ដោយ​មាន​សមាជិកា​ស្ទើរ​តែទាំង​អស់​ជា​ជន​ជាតិ​ខ្មែរ​”។​ បើ​តាម​បង​ស្រី​យឿង​ធី​ម៉ាញ់ ផ្ទះ​នៅ​ភូមិ​ដុង​ថាំង បង​ស្រី​ចូល​រួម​ក្លឹប​ មិន​ត្រឹម​តែ​រៀន​សូត្រ​ពីសមាជិកា​ធ្វើ​នំប្រ​ពៃណី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​បំ​ណង​រួម​ចំ​ណែក​អភិរក្ស​ប្រ​ភេទ​នំប្រ​ពៃណី​របស់​ជន​ជាតិ​ខ្មែរ​ទៀត​ផង​៕​

                                  ហា​ថាញ-លីសៀ

ចែករំលែកអត្ថបទ